ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ បើក​ឱ្យ​ដំណើរការ​«ផ្លូវ​ថ្មើរជើង​ចតុមុខ​» រយៈពេល​៣​ថ្ងៃ ដើម្បី​អបអរសាទរឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៦

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី ភ្នំពេញ ៖ អ្នក​នាំពាក្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ លោកស្រី ដោ ស​ម្ភ​ស្ស បានឱ្យ​ដឹង​ថា ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រស់​រវើក ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​នឹង…

រាជធានី ភ្នំពេញ ៖ អ្នក​នាំពាក្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ លោកស្រី ដោ ស​ម្ភ​ស្ស បានឱ្យ​ដឹង​ថា ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​រស់​រវើក ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​នឹង សាទរ ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៦ នា​ពេល​ខាង​មុន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យ​ដំណើរការ​ជា​ធម្មតា “​ផ្លូវ​ថ្មើរជើង​ចតុមុខ​” រយៈពេល ០៣​ថ្ងៃ គឺ​នៅ ថ្ងៃ​ទី​៣១ ខែធ្នូ និង​ថ្ងៃ​ទី​០១ – ០២ ខែមករា ឆ្នាំ​២០២៦​ខាង​មុខ អម​ដោយ​ការ​ដាក់​តាំង​លក់​ផលិតផល​ក្នុងស្រុក ម្ហូបអាហារ និង​ផ្ទាំងទស្សនីយ៍ភាព​សិល្បៈ​បុរាណ​-​សម័យ​ចំរុះ​ជា​ច្រើន​។

អ្នក​នាំពាក្យ​រដ្ឋ​បាល​រាជធានី ភ្នំពេញ បាន​បញ្ជាក់​ថា ការ​បើក​ឱ្យ​ដំណើរការ​ជា​ធម្មតា​នូវ​ផ្លូវ​ថ្មើរជើង​ចតុមុខ នេះ​ក៏​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ដែល​រាជធានី​ភ្នំពេញ ត្រូវ​បាន​សារព័ត៌មាន BBC ចាត់ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​គោលដៅ​ធំ​ៗ​ទាំង ២០ នៅ​លើ​ពិភពលោក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com