ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ថា​នឹង​បន្ត​ប្រើ​កម្លាំង​សម្រេច​គោល​ដៅ​បើ​អ៊ុយ​ក្រែន​មិន​ចង់​បាន​សន្តិ​ភាព

10 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​អ៊ុយ​ក្រែន​ហាក់​ដូច​ជា​​មិន​ប្រញាប់​ប្រញាល់​ចង់​បាន​សន្តិ​ភាព​ឆាប់​ៗ​ពេក​ទេ​។ បើ​សិន​អ៊ុយ​ក្រែន​មិន​ចង់​ដោះ​ស្រាយ​ជម្លោះ​នេះ​ដោយសន្តិ​វិធី​ទេ លោក​ថា​រុស្ស៊ី​នឹង​សម្រេច​គោល​ដៅ​របស់​ខ្លួន​ដោយ​កម្លាំង​យោធា​ក៏​បាន​ដែរ​។ ការ​ថ្លែង​របស់​លោក​ពូទីន​ដូច​ខាង​លើ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (TASS) ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ និង​មីស៊ីល​របស់​រុស្ស៊ី​យ៉ាង​ច្រើន​សម្បើម​​ទៅ​លើ​អ៊ុយ​ក្រែន​។ ​លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​ថា​រុស្ស៊ី​ទៅ​វិញ​ទេ​ដែល​ចង់​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​ ចំណែក​អ៊ុយ​ក្រែន​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព​ជា​និច្ច​។…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​ថា​អ៊ុយ​ក្រែន​ហាក់​ដូច​ជា​​មិន​ប្រញាប់​ប្រញាល់​ចង់​បាន​សន្តិ​ភាព​ឆាប់​ៗ​ពេក​ទេ​។ បើ​សិន​អ៊ុយ​ក្រែន​មិន​ចង់​ដោះ​ស្រាយ​ជម្លោះ​នេះ​ដោយសន្តិ​វិធី​ទេ លោក​ថា​រុស្ស៊ី​នឹង​សម្រេច​គោល​ដៅ​របស់​ខ្លួន​ដោយ​កម្លាំង​យោធា​ក៏​បាន​ដែរ​។ ការ​ថ្លែង​របស់​លោក​ពូទីន​ដូច​ខាង​លើ​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (TASS) ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ និង​មីស៊ីល​របស់​រុស្ស៊ី​យ៉ាង​ច្រើន​សម្បើម​​ទៅ​លើ​អ៊ុយ​ក្រែន​។

​លោក​ហ្សេ​ឡិន​ស្គី​ថ្លែង​ថា​រុស្ស៊ី​ទៅ​វិញ​ទេ​ដែល​ចង់​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​ ចំណែក​អ៊ុយ​ក្រែន​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព​ជា​និច្ច​។ តាម​គម្រោងនៅ​យប់​នេះ លោកហ្សេឡិនស្គី និង​លោក​ត្រាំ​នឹង​ជួប​គ្នា​នៅ​រមណីយ​ដ្ឋា​លំហែ​កាយ​រដ្ឋ​ផ្លរីដា​ដើម្បី​ពិនិត្យ​មើល​ផែន​ការ​សន្តិ​ភាព​ម្ភៃ​ចំណុច​​។ ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ពូទីន​ដូច​ខាង​លើ​នេះ សេត​វិមាន​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​។

មេបញ្ជា​ការ​កង​ទ័ព​រុស្ស៊ី​ជម្រាបជូន​លោក​ពូទីន​នៅ​ពេល​លោក​ចុះ​ពិនិត្យ​មើល​សភាព​ការណ៍​ថា​កង​ទ័ព​រុស្ស៊ី​ទើប​តែ​ដណ្ដើម​យក​បាន​ទី​ក្រុង​ចំនួន​បី​ទៀត​គឺ​មៀ​ណូរ៉ាត (Myrnohrad), រ៉ូឌីន​ស្គី (Rodynske) និង​អាតេ​មីវ​កា (Artemivka) នៅ​តំបន់​ដុន​បាស់​។ នៅ​តំបន់​ហ្សា​ប៉ូ​រីហ្សៀ​ កង​ទ័ព​រុស្ស៊ី​វាយ​យក​បាន​​ហាល់​លីយេ​ប៉ូល (Huliaipole) និង​ស្តិប​ណូហៀស (Stepnohirsk)។ នេះ​បើ​យោង​​ការ​បង្ហោះ​សារ​របស់​​​វិមាន​ក្រឹម​ឡាំង​នៅ​លើ​​​តេ​ឡេ​ក្រាម​។​

ទោះ​ជា​មាន​ការ​អះ​អាង​បែប​នេះ​ក្ដី យោធា​អ៊ុយ​ក្រែន​ចេញ​មុខ​បដិសេធ​ត្រង់​ចំណុច​ដែល​ថា​​រុស្ស៊ី​វាយ​យក​បាន​ហ៊ូលីយេប៉ូល និង​មៀ​ណូរ៉ាត​។ អ៊ុយ​ក្រែន​ថា​នោះ​ជា​សេច​ក្ដី​ថ្លែង​ការណ៍​ខុស​ពី​ការ​ពិត​។​ យោធា​អ៊ុយ​ក្រែន​ទទួល​ស្គាល់​ថា​ស្ថាន​ការណ៍​សឹក​នៅ​ទីតាំង​ទាំង​២​នេះ​ពោរ​ពេញ​ដោយ​ភាព​តាន​តឹង​ និង​ប្រយុទ្ធ​គ្នា​ស៊ី​សាច់​ហុត​ឈាម​ពិត​មែន។​​ ប៉ុន្តែ​ខ្លួន​នៅ​តែ​មិន​ទាន់​ដក​កម្លាំង​ថយ​នៅ​ឡើយ​ទេ​។ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​​​​អគ្គ​សេនា​​ធិការ​ដ្ឋាន​​កង​ទ័ព​អ៊ុយ​ក្រែន​​​នៅ​លើ​បណ្ដាញ​សង្គម​។

ដោយ​ឡែក បញ្ជាការ​ដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែន​​នៅ​តំបន់​ភាគ​ខាង​ត្បូង​បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​បន្ត​កើត​មាន​នៅ​ហ៊ូ​លីយ៉ា​ប៉ូល​។ កង​ទ័ព​អ៊ុយ​ក្រែន​នៅ​បន្ត​កាន់​កាប់​ទឹក​ដី​ច្រើន​គួរ​សម​ដែរ​នៅ​ទី​នោះ​។ ទោះ​បី​ភាគី​ទាំង​២​អះ​អាង​បែប​ណា​ក្ដី​ ​ប្រភព​ខាង​ក្រៅ​មិន​អាច​ផ្ទៀង​ផ្ទាត់​ការ​ពិត​បាន​ឡើយ​ព្រោះ​ភាគី​ទាំង​២​មិន​​អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌​មាន​ចូល​ទី​តាំង​របស់​ពួក​គេ​ទេ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com