ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ​ជំហាន ដើម្បី​សម្រេចគោលដៅ ដែលសហគ្រិន​អាច​គិតពិចារណា​បាន !

2 ឆ្នាំ មុន

បច្ចុប្បន្ន បញ្ហា​ភាគច្រើន​ គឺ​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩ បើ​និយាយ​ពី​ជំងឺ​នេះ​គ្មាន​នរណា​ម្នាក់​មិនដឹង​នោះ​ទេ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ពិភពលោក​កំពុង​វក់វី​ដោយសារ​វា ​។ តោះ​ ! ឥឡូវ​កុំ​គិតច្រើន…

បច្ចុប្បន្ន បញ្ហា​ភាគច្រើន​ គឺ​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ១៩ បើ​និយាយ​ពី​ជំងឺ​នេះ​គ្មាន​នរណា​ម្នាក់​មិនដឹង​នោះ​ទេ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ពិភពលោក​កំពុង​វក់វី​ដោយសារ​វា ​។ តោះ​ ! ឥឡូវ​កុំ​គិតច្រើន ហើយ​ព្យាយាម​បន្សាំ​ខ្លួន​ឱ្យ​ត្រូវ​នឹង​បរិយាកាស ឱ្យ​ត្រូវ​នឹង​សម័យកាល​កូ​វី​ដ​ ១៩ ​​តែ​ម្តង ជា​ពិសេស​សហគ្រិន​នានា ទើប​ចាប់ផ្តើម​ក្តី ឬ​មាន​អាជីវកម្ម​រួច​ហើយ ក៏​អាច​អាន​អត្ថបទ​នេះ​បាន​ដែរ​ ។ ដើម្បី​សម្រេច​គោលដៅ អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​សហគ្រិន​គួរ​គិតពិចារណា​លើ​ចំណុច​ខ្លះ ដូចនេះ​ចំណុច​ទាំងនេះ​ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម ​៖

ជំហានទី ១ បន្សាំ​ខ្លួន​ទៅ​នឹង​បរិស្ថាន នៅ​ទីកន្លែង​ដែល​អ្នក​អាច​រស់នៅ​បាន​នា​ពេល​បច្ចុប្បន្ន​ ៖
ជិត​ ២ ​ឆ្នាំ​ហើយ ដែល​មនុស្ស​ជា​ច្រើន​បាន​រៀន​ពី​បញ្ហា​ប្រឈម នៃ​ការ​ធ្វើ​ការងារ​ពី​ផ្ទះ ដែល​ជា​កា​រម​ត្រូវ​ឱ្យ​អ្នក​ធ្វើ​ពី​ផ្ទះ​ទៅ ព្រោះ​បរិយាកាស​មិន​សម​ស្រប​ឱ្យ​មនុស្ស​មក​ធ្វើការ​នៅ​អូ​ហ្វី​ស​នោះ​ ។ ដោយសារ​វិបត្តិ​កូ​វី​ដ​ ១៩ បាន​ធ្វើ​ឱ្យ​មនុស្ស​បាន​រៀនធ្វើការ​ពី​ចម្ងាយ និង​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ជា​ច្រើន អ្នកខ្លះ​ក៏​អាច​ទទួលយក​បាន អ្នកខ្លះ​ទៀត​ក៏​ពិបាក ប៉ុន្តែ​វា​ពិតជា​គ្មាន​ជម្រើស​នោះ​ទេ ​។ ដូចនេះ​វា​ជា​ពេលវេលា​បង្ហាញ​ថា បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​យើង​ពិតជា​សំខាន់​ ។

លោក Evans​ បាន​និយាយ​ថា សហគ្រិន​ដែល​ជោគជ័យ គឺជា​មនុស្ស​ដែល​មើលឃើញ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​គាត់​សុទ្ធតែ​សំខាន់ សហគ្រិន​ទាំងនោះ​តែងតែ​គិត​ថា គន្លឹះ​ជោគជ័យ​របស់​ពួក​គេ​គឺជា​សុខភាព​នេះឯង វា​គឺជា​អ្វី​ដែល​ពួក​គេ​ត្រូវ​រក្សា​ឬ​ហៅ​ថា​ដាំ​ដុះ​វា ​។ បន្ទាប់​ពី​ពួក​គេ​មាន​ដើម​សុខ​ភាពរឹងមាំ​ហើយ ជំហាន​បន្ទាប់​គឺ​ការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់ខ្លួន និង​ជំនាញ​នៅ​ក្នុង​វិជ្ជាជីវៈ​នោះ​ ។ បរិយាកាស​នោះ គឺ​ចង់​សំដៅ​ទៅ​លើ​អ្វី​ៗ​គ្រប់យ៉ាង ដែល​បាន​មក​ពី​មនុស្ស​ជុំវិញ​អ្នក អាហារ​ឬ​ការ​ញ៉ាំ​របស់​អ្នក ការ​សិក្សា​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អ្នក​ប្រើប្រាស់ ដូច​ជា​ទូរទស្សន៍ ការ​អាន​សៀវភៅ ការ​អាន​ព័ត៌មាន និង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នានា និង​អ្វី​ដែល​អ្នក​ធ្វើ​ក្នុង​ពេលទំនេរ​ ។

ជំហានទី ២ លុប​បំបាត់​ភាព​មិន​ច្បាស់លាស់​នៅ​ជុំវិញ​គោលដៅ​របស់​អ្នក ​៖
ប្រសិនបើ​គោលដៅ​របស់​អ្នក​មិន​ច្បាស់លាស់ អ្នក​នឹង​មិន​អាច​សម្រេច​វា​បាន​ទេ ដូចនេះ​អ្នក​ត្រូវ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ ជាមួយនឹង​ការ​កំណត់​ពេលវេលា ដើម្បី​លុប​បំបាត់​ភាព​មិន​ច្បាស់​ទាំងនោះ ហើយ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា អ្នក​ចង់​សម្រេច​បាន​នៅ​ក្នុង​ឆាកជីវិត​ផ្ទាល់ ឬ​អាជីវកម្ម​របស់​អ្នក ? (​គោលដៅ​អាជីវកម្ម មិន​ដូច​គោលដៅ​ជីវិត​នោះ​ទេ ប៉ុន្តែ​វាស្រ​ដៀង​គ្នា​ភាគច្រើន​) ​។ លោក Evans ណែនាំ​ឱ្យ​អតិថិជន​របស់​គាត់​តាមដាន​គោលដៅ​ជាក់លាក់​មិន​ថា​ ជា​របស់របរ​ដែល​ពួក​គេ​ចង់​ទិញ​ ឬ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ជាក់លាក់​ក្នុង​មួយ​ខែ ​ឬ​ចំនួន​ជាក់លាក់​នៃ​ការ​លូតលាស់​ហិរញ្ញវត្ថុ​ក្នុង​កំឡុង​ពេល​បើក​ប្រាក់ខែ​នីមួយ​ៗ​ និង​កំណត់​ពេលវេលា​ ។

ជំហានទី ៣ ប្តេជ្ញា​ខ្លួនឯង​ដើម្បី​រីក​ចម្រើន និង​ចែករំលែក​ក្នុង​សង្គម ​៖
មិន​ថា​គោលដៅ​អ្នក​ ឬ​អាជីវកម្ម​អ្នក​សម្រេច​បាន​ប៉ុណ្ណា​នោះ​ទេ ក៏​អ្នក​ត្រូវ​តែ​បន្ត​ការ​ប្តេជ្ញា​ដដែល និង​បន្ថែម​ទៀត ​។ ប្រសិនជា​អាជីវកម្ម​របស់​បាន​រីក​ចម្រើន​យ៉ាងណា​ក្តី គួរ​រក្សា​ការ​រស់នៅ​របស់​អ្នក​ដូច​មុន មាន​ន័យ​ថា បាន​ចំណេញ​បន្តិចបន្តួច​ភ្លាម​ដូរ​ឡាន​ទំនើប វីឡា​ថ្លៃ​ៗ ចាប់​ប្រើ​របស់​ប្រ៊េ​ន​ភ្លាម សហគ្រិន​ដែល​បាន​គិត​វែង​ឆ្ងាយ គេ​មិន​ប្រើប្រាស់​លុយ​ទៅ​លើ​របស់​អស់ទាំង​នោះ​ទេ តែ​ប្រើ​លុយ​ចំណេញ​ទៅ​លើ​ការ​ពង្រីក​អាជីវកម្ម ដូច​ជា​បន្ថែម​បុគ្គលិក និង​រក្សា​ប្រាក់​ចំណេញ​ឱ្យ​នៅ​ថេរ​ជាដើម ហើយ​គេ​ក៏​មិន​ភ្លេច​ការ​ចែករំលែក​នៅ​ក្នុង​សង្គម​ផង​ដែរ​ ។

ធ្វើ​ជា​សហគ្រិន​មួយ​រូប ចាំបាច់​ណាស់​ត្រូវ​មាន​ផែនការ​និង​គោលដៅ​ផ្ទាល់ខ្លួន​ផង​ដែរ ​។ អ្នក​មិន​អាច​មាន​ភាព​ជោគជ័យ​នោះ​ប្រសិនបើ​អ្នក​មិនដឹង​ថា អនាគត​អ្នក​នឹង​ដើរ​ដល់​ផ្លូវ​ណា​ ។ មាន​សហគ្រិន​ជា​ច្រើន បាន​ធ្វើខ្លួន​ឱ្យ​ធ្លាក់​ក្នុង​អន្លង់​ការងារ គ្មាន​សូ​ម្បី​តែ​ពេលវេលា​សម្រាប់​ខ្លួនឯង បន្ទាប់​មក​ត្រូវ​មក​អង្គុយ​ស្តាយក្រោយ​ពេល​អត់​មានឱកាស​សប្បាយ ​។ នៅ​ពេល​អ្នកមាន​គោលដៅ​ច្បាស់លាស់ ប្រកបដោយ​មហិច្ឆតា ហើយ​សម្រេច​បាន​គោលដៅ​ទាំងនោះ ហើយ​បន្ទាប់​មក​វាយតម្លៃ​ឡើង​វិញ ដើម្បី​ឱ្យ​អ្នក​អាច​បន្ត​រីក​ចម្រើន​បាន ធ្វើ​ដូចនេះ​អ្នក​នឹង​មិន​ចាំបាច់​អង្គុយ​ខ្វាយខ្វល់​គ្រប់​ម៉ោង​គ្រប់ពេល​នោះ​ទេ ​៕ ប្រភព​ ៖ Forbes

អត្ថបទសរសេរ ដោយ