កសិករខ្លះនៅសៀមរាប ស្ថិតនៅក្នុងចំណោមពលរដ្ឋមានចំណូលជាង ៣ ពាន់ដុល្លារមួយឆ្នាំពីការចិញ្ចឹមសត្វ និងដំាដុះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករខ្លះនៅសៀមរាប ស្ថិតនៅក្នុងចំណោមពលរដ្ឋមានចំណូលជាង ៣ ពាន់ដុល្លារមួយឆ្នាំពីការចិញ្ចឹមសត្វ និងដំាដុះ

6 ថ្ងៃ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ កសិករឈ្មោះ ដុញ ដាន់ ជាសមាជិករបស់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ភូមិសូភី ខេត្តសៀមរាប ។ លោកកំពុងកាកកកបជាមួយរបរចិញ្ចឹមមាន់ និងជ្រូក…

រាជធានីភ្នំពេញ ៖ កសិករឈ្មោះ ដុញ ដាន់ ជាសមាជិករបស់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ភូមិសូភី ខេត្តសៀមរាប ។ លោកកំពុងកាកកកបជាមួយរបរចិញ្ចឹមមាន់ និងជ្រូក ។ មានការគាំទ្រដោយកម្មវិធី ASPIRE ឆ្នាំ ២០១៩ លោកមានមេពូជចំនួន ២០ ក្បាល និងបាចំនួន ៥ ក្បាល កូនមាន់ ៥០ ក្បាល និងមាន់សាច់ ៦០ ក្បាល មាន់របស់គាត់មានការធំធាត់លឿន ពុំមានជំងឺនោះទេ ។ 

Picture

« ១ សប្តាហ៍មុនគាត់លក់មាន់សាច់បានចំនួន ២០ គីឡូ ១ គីឡូតម្លៃ ១៣៥០០ រៀល ។ ក្រៅពីចិញ្ចឹមមាន់គាត់ក៍បានចិញ្ចឹមជ្រូកចំនួន ១០ ក្បាល ដើម្បីរកចំណូលបន្ថែមក្នុងការជួយដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃព្រោះតម្លៃជ្រូករស់នាពេលបន្ចុប្បន្នមានតម្លៃថ្លៃគួរសម ។ កាលចុងខែឧសភា គាត់បានលក់ជ្រូកចំនួន ១០ ក្បាល ១ គីឡូជ្រូករស់តម្លៃ ១៤,០០០ រៀល ជ្រូក ១០ ក្បាល គាត់លក់បានទឹកប្រាក់ចំនួន ៩ លានរៀល» នេះជាការឲ្យដឹងរបស់មន្ទីរកសិកម្មសៀមរាប ។ 

Picture

ក្រោមការគំាទ្របច្ចេកទេសពីពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE កសិករជាច្រើនបានមានជីវភាពការីកចម្រើនក្នុងរបរកសិកម្មនេះ ។ នៅសៀមរាបក្រៅពីលោក ដុញ ដាន់ កសិករឈ្មោះ ឌុល គឹមស៊ាន ម្នាក់ទៀតក៍ទទួលជោគជ័យលើការដំាដុះនិងចិញ្ចឹមសត្ចនេះដែរ ។ លោក ឌុល គឹមស៊ាន ជាកសិករក្នុង បណ្តុំផលិតកម្មមាន់ ល្វាសួងសាមគ្គី នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។ លោកបាន ចិញ្ចឹមមាន់មេពូជ ២០ ក្បាល ឈ្មោល ៣ក្បាល កូនមាន់ ៣០ ក្បាល និងមាន់ជំទង់ ២០ ក្បាល ។ មាន់របស់លោកមានសុខភាពល្អ លូតលាស់ធំធាត់ល្អជាធម្មតាទេ ក្នុងខែមិថុនាលោកបានលក់ចំនួន ១៣ គីឡូ ១ គីឡូតម្លៃ ១ ៣០០០ រៀល ។

Picture

ផ្តើមអនុវត្តកម្មវិធីតំាងពីឆ្នាំ ២០១៥ មកកម្មវិធី ASPIRE បានចំណាយថវិកាអស់ប្រមាណ ៥៩ លានដុល្លារ ស្មើនឹងជាង ៨៨ % នៃថវិកាសរុបចំនួនជាង ៦៧ លានដុល្លារ គាំទ្រគ្រួសារកសិករគោលដៅបាន ១៣០ ៥៥៦ គ្រួសារ ឬ ជាង ៩១ % នៃគ្រួសារគោលដៅសរុបចំនួន ១៤៤ ០០០ គ្រួសារ ។ 

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ មកកម្មវិធី ASPIRE បានបង្កើនចំណូលគ្រួសារកសិករពី ២ ៨៥៩ ដុល្លារក្នុងមួយគ្រួសារ នៅឆ្នាំ ២០១៧ ដល់ ៣ ៣០៨ ដុល្លារក្នុងមួយគ្រួសារ នៅឆ្នាំ ២០២០ នេះ ពោលគឺកើនឡើង ១៦ % ក្នុង រយៈពេល ៣ ឆ្នាំ (ស្មើនឹង ៥,៣៣ % /ឆ្នាំ) ៕

Picture