ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណាខ្លះអាចប្រឈមកើតមហារីកឈាម ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កត្តាដែលអាចបង្កើនហានិភ័យនៃការវិវត្តន៍មហារីកឈាមរួមមាន ៖ -ធ្លាប់មានការព្យាបាលជំងឺមហារីកពីមុនមក អ្នកធ្លាប់ទទួលការព្យាបាលគីមី និងដោយកាំរស្មីសម្រាប់មហារីកដទៃមាន ហានិភ័យខ្ពស់ក្នុងការវិវត្តន៍ជាមហារីកឈាម -បញ្ហាហ្សែន ហ្សែនមិនប្រក្រតីហាក់ដូចជាដើរនាទីសំខាន់ក្នុងការបង្កជាមហារីកឈាម…

រាជធានីភ្នំពេញ ៖ កត្តាដែលអាចបង្កើនហានិភ័យនៃការវិវត្តន៍មហារីកឈាមរួមមាន ៖

-ធ្លាប់មានការព្យាបាលជំងឺមហារីកពីមុនមក អ្នកធ្លាប់ទទួលការព្យាបាលគីមី និងដោយកាំរស្មីសម្រាប់មហារីកដទៃមាន ហានិភ័យខ្ពស់ក្នុងការវិវត្តន៍ជាមហារីកឈាម

-បញ្ហាហ្សែន ហ្សែនមិនប្រក្រតីហាក់ដូចជាដើរនាទីសំខាន់ក្នុងការបង្កជាមហារីកឈាម ។ បញ្ហាហ្សែនមួយចំនួនដូចជា Down Syndrome ពាក់ព័ន្ធនឹងការកើនឡើងនៃហានិភ័យនៃជំងឺមហារីកឈាម ។

-ការប៉ះពាល់នឹងជាតិគីមីមួយចំនួនដូចជា បង់ហ្សែន ដែលមាននៅក្នុងសាំងដែលប្រើដោយរោងចក្រគីមីវាធ្វើអោយកើនហានិភ័យនៃជំងឺមហារីកឈាម

-ជក់បារី បង្កើនហានិភ័យនៃការកើតមាន ជំងឺមហារីកឈាមមីញ៉េឡូអ៊ីតស្រួចស្រាវ

-ប្រវត្តិគ្រួសារមានជំងឺមហារីកឈាម បើសមាជិកគ្រួសារមានមហារីកឈាមអ្នកអាចមានហានិភ័យខ្ពស់ក្នុងការកើតដែរ ។

តែមនុស្សជាច្រើនដែលមានកត្តាបង្កច្រើនខ្លះក៏មិនកើតមហារីកឈាមដែរ ។ ចំណែកអ្នកកើតមហារីកឈាមជាច្រើនទៀតក៏មិនមានកត្តាបង្កទាំងនេះដែរ ។

គ្រូពេទ្យធ្វើរោគវិនិច្ឆ័យមហារីកឈាមយ៉ាងដូចម្តេច ?

គ្រូពេទ្យអាចរកមហារីកឈាមរ៉ាំរ៉ៃនៅក្នុងតេស្តឈាមធម្មតាមុននឹងរោគសញ្ញាចេញមក ។ បើវាកើតឡើង រឺបើមានរោគសញ្ញាដែលអាចជាមហារីកឈាមអ្នកប្រហែល ជាត្រូវធ្វើតេស្តទាំងនេះ ៖

-តេស្តរាងកាយ ៖ គ្រូពេទ្យអ្នកនឹងរកមើលសញ្ញារបស់មហារីកឈាមដូចជាស្បែកស្លេកដោយសារខ្វះឈាម ហើមកូនកណ្តុរ និងថ្លើម ព្រមទាំងអណ្តើកឡើងធំ

-តេស្តឈាម ៖ ដោយយកឈាមអ្នកទៅពិនិត្យ គ្រូពេទ្យអាចកំណត់ថា អ្នកមានកម្រិតគ្រាប់ឈាមក្រហម ឬស ឬប្លាកែតមិនធម្មតាក្នុងកម្រិតណាដែលអាចជាមហារីកឈាម ។ ​តេស្តឈាមអាចបង្ហាញពីវត្តមានកោសិកាមហារីក ទោះបីជាមិនមែនគ្រប់ប្រភេទ មហារីកធ្វើអោយមានកោសិកាមហារីកទៅក្នុងឈាមក៏ដោយ ។ ​ពេលខ្លះកោសិកាមហារីកនៅក្នុងខួរឆ្អឹង ។

-តេស្តខួរឆ្អឹង ៖ គ្រូពេទ្យនឹងណែនាំអោយធ្វើសំណាកខួរឆ្អឹងពីឆ្អឹងចង្កេះ។ ខួរឆ្អឹងនោះនឹងបូមដោយម្ជុលវែង ។ ​សំណាកនឹងផ្ញើទៅមន្ទីរពិសោធន៍ ដើម្បរកមើលកោសិកាមហារីក ។ តេស្តពិសេសសម្រាប់កោសិកាមហារីកបង្ហាញពីលក្ខណៈមួយចំនួនដែលប្រើកំនត់ជម្រើសព្យាបាល ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។