ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​​៥០​ខ្នង​​រង​គ្រោះ​ដោយសារ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​តែ​មួយ​​​ប៉ព្រិច​ភ្នែកប៉ុណ្ណោះ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ចំនួន៥០​ខ្នង​បាន​រង​គ្រោះ​ដោយសារភ្លៀង​និង​ខ្យល់​កន្ត្រាក់ កើតឡើង​​កាលពី​រសៀល​ថ្ងៃ​ទី៦ មិថុនា ស្ថិតនៅ​ក្នុងស្រុក​ចំនួន​២ ក្នុង​ខេត្តកំពង់ឆ្នាំង ។​ នេះ​បើ​យោង​តាម​របាយការណ៍​បឋម របស់​មន្ទីរ​ព័ត៌មាន​ខេត្ត…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ចំនួន៥០​ខ្នង​បាន​រង​គ្រោះ​ដោយសារភ្លៀង​និង​ខ្យល់​កន្ត្រាក់ កើតឡើង​​កាលពី​រសៀល​ថ្ងៃ​ទី៦ មិថុនា ស្ថិតនៅ​ក្នុងស្រុក​ចំនួន​២ ក្នុង​ខេត្តកំពង់ឆ្នាំង ។​ នេះ​បើ​យោង​តាម​របាយការណ៍​បឋម របស់​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​បាន​រាយការណ៍​ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង​។

ក្នុង​របាយការណ៍​បឋម​របស់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​រួច​មក ស្រុក​ចំនួន​២​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​​បាន​រង​ការ​ប៉ះពាល់ បណ្ដាល​ឲ្យ​ផ្ទះ​ចំនួន៥០ខ្នងបាន​រង​គ្រោះ ក្នុង​នោះ រលំ​ទាំងស្រុង​១០​ខ្នង និង​របើក​ដំបូល​៤០​ខ្នង ក្នុង​នោះ​មាន​៖ ស្រុក​សាមគ្គី​មាន​ជ័យ រង​គ្រោះ​៣៤ ខ្នង ដោយ​ដួល​រលំ​ទាំងស្រុង ៨​ខ្នង និង​របើក​ដំបូល​២៦ ខ្នង និង​ស្រុក​កំពង់លែង​ចំនួន ១៦​ខ្នង ដួល​រលំ​ទាំង​ស្រុង​២ ខ្នង​និង​របើក​ដំបូល១៤ ខ្នង ។ ប៉ុន្តែ​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នេះ​ ពុំ​បណ្ដាល​ឱ្យ​មាន​នរណា​គ្រោះថ្នាក់​នោះ​ទេ ។

សូម​បញ្ជាក់​ថា ​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បាន​បោកបក់​មក​លើ​ខេត្តកំពង់ឆ្នាំង បណ្តាល​ឱ្យ​ផ្ទះ និង​ដើមឈើ​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​ការ​រលំ និង​របើក​ដំបូល ។ ជា​សំណាងល្អ ក្នុង​ហេតុ​ការ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ជាង​កន្លះ​ម៉ោង មិន​មាន​នរណា​ម្នាក់​បាន​រង​គ្រោះ​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ