ប្រធាន​សហ​ព័​ន្ឋ​កីឡាហែលទឹក​អន្តរជាតិ​១រូប ទើប​តែ​​ឡើង​ថ្មី​ ប្រកាស​មិន​យក​ប្រាក់ខែ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហ​ព័​ន្ឋ​កីឡាហែលទឹក​អន្តរជាតិ​១រូប ទើប​តែ​​ឡើង​ថ្មី​ ប្រកាស​មិន​យក​ប្រាក់ខែ

5 ថ្ងៃ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ​៖ ​លោក ហែម គី​រី អគ្គលេខាធិការ​នៃសហព័ន្ធខ្មែរហែលទឹក នា​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២១ តាម​រយៈ​អន​ឡាញ​

រាជធានី​ភ្នំពេញ ​៖ ​លោក ហែម គី​រី អគ្គលេខាធិការ​នៃសហព័ន្ធខ្មែរហែលទឹក នា​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២១ តាម​រយៈ​អន​ឡាញ​បាន​ចូលរួម​កិច្ចប្រជុំ​នៃ​មហាសន្និបាត​សហព័ន្ធ​កីឡា​អន្តរជាតិ FINA ដើម្បី​បញ្ចប់​អាណត្តិ​ចាស់​២០២១ បូក​សរុប​ការងារ និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​។

លោក ហែម គី​រី បាន​មាន​ប្រសាសន៍​តាម​រយៈ​អន​ឡាញ​ថា មហាសន្និបាត​សហព័ន្ធ​កីឡា​អន្តរជាតិ FINA ដើម្បី​បញ្ចប់​អាណត្តិ​ចាស់​២០២១ បូក​សរុប​ការងារ និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី តាម​លក្ខខណ្ឌ​សហព័ន្ធ​អន្តរជាតិ លោក Husaim Al Musallam​ជា​អនុប្រធាន​ទី​១​ក្លាយជា​ប្រធាន​បន្ត​ក្រោម​ការ​បោះ​ឆ្នោត​ពី​សមាជិក​ទាំងអស់​នៅ​ទូ​ទាំង​ពិភព​លោ​។​ក្នុង​នោះ​ដែរ​អ្វី​ដែល​គួរ​ចាប់
អារម្មណ៍ លោក​ប្រធាន​ថ្មី​ប្រកាស​មិន​ទទួលយក​ប្រាក់ខែ​ឡើយ​គឺ​បំពេញការងារ ដោយ​ស្ម័គ្រចិត្ត​។

លោក​អគ្គលេខាធិការ​បន្ត​ថា​ដោយសារ​តែ​លោក​ជំរុញ​យក​ថវិកា​នៅ​ក្នុង​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​ដើម្បី​បង្កើន​សកម្មភាព
វិញ​។ ចំណុច​ទី​១​ចង់​ផ្តល់​ឳ​កាស ឬ​លទ្ធភាព​ជា​ថវិកា​ជួយ​សហព័ន្ធ​ជាតិ ដើម្បី​ឲ្យ​សហព័ន្ធ​ជាតិ​នីមួយ​ៗ​មាន​លទ្ធភាព​ក្នុង​ការ​អភិ​ឌ្ឍ​ន៍​ខ្លួន ជា​ពិសេស​អ្វី​ៗ​ដែល​ជា​ការងារ​សំខាន់​របស់​សហព័ន្ធ​តាម​ប្រទេស​នីមួយ​ៗ​ហើយ​ចំណុច​ទី​២​ជំរុញ​និង​លើកទឹកចិត្ត​ដល់​កម្មវិធី​អាហារូបករណ៍​ដល់​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ត្រូវ​ហ្វឹកហាត់​ក្នុង​កម្រិត​ខ្ពស់​។

លោក​បាន​បន្ថែម​ថា​ប្រធាន​សហព័ន្ធ​ហែល​ទឹក​អន្តរជាតិ​ថ្មី​ក៏​ប្រកាស​បំផុស​ដល់​គ្រូបង្វឹក​និង​ជួយ​ជំរុញ​សកម្មភាព​បំប៉ន​សម្រាប់​គ្រូ
បង្វឹក​ ។ ​បង្កើន​កម្មវិធី​ការ​ប្រកួត​ដើម្បី​ផ្តល់​ឱកាស​ប្រកួត​ដល់​កីឡាករ កីឡាការិនី​ហែល​ទឹក​ទូ​ទាំង​ពិភពលោក​ឲ្យ​បាន​កាន់តែ​ច្រើន​ចាប់ពី​ឆ្នាំ​នេះ​ទៅក៏​ដូច​ឆ្នាំ​បន្ត​ទៅ​ទៀត​៕​

Picture
Picture
Picture