ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរ​ជាតិ​និង​អន្តរជាតិ​​ជាង​ ១​ពាន់​នាក់ ចូលរួម​ព្រឹត្តិ​ការណ៍​ជិះ​កង់​នៅ​លើ​ទឹកដី​អង្គរ ​ដើម្បី​អបអរសាទរ​ព្រឹ​ត្ត​ការណ៍​សម​រាត្រី​

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ‎​នៅ​ព្រឹកព្រលឹមថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៦ បាន​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ផ្សា​ភ្ជាប់​នឹង​ទេស​ចរណ៍ ក្រោម​ប្រធានបទ កីឡា​ផ្សា​ភ្ជាប់​នឹង​ទេសចរណ៍ ក្នុង​បរិយាកាស​សប្បាយ​រីករាយ នៃ​យុទ្ធនាការ​ទស្សនា​កម្ពុ​ជានា​រដូវ​កាល​បៃតង ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​អបអរសាទរ​ព្រឹត្តិការណ៍​សម​រាត្រី ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ប្រមាណ ១២០០​នាក់​។

‎​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​កោតសរសើរ​ចំពោះ​ស្មារតី​ចូលរួម​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នា​ពេល​នេះ​ដែល​នេះ បាន​បង្ហាញ​ពី​សកម្មភាព​រួម​គ្នា​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សក្ដា​នុ​ពល​ទេសចរណ៍​នៅ​ក្នុង​ខេត្តសៀមរាប​ទៅ កាន់​ពិភពលោក តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​យើង​ទាំងអស់​គ្នា​។ ‎​

ឯកឧត្ដម​រដ្ឋ​ម​ន្រី្ត​មាន​ប្រសាសន៍​ថា ក្រសួងទេសចរណ៍ នឹង​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប រៀប​ចំ​នូវ​ព្រឹ​ត្ត​ការណ៍​នេះ​ជា​រៀង​រាល់​លើក ដែល​ជា​ព្រឹ​ត្ត​ការណ៍​អម ព្រឹ​ត្ត​ការណ៍​សម​រាត្រី​ដោយ​ក្នុង​១​ឆ្នាំ​មាន​ចំនួន​២​ដង គឺ​នៅ​ក្នុង​ខែមីនា និង​ខែកញ្ញា​។ ឯកឧត្ដម​បាន​បញ្ជាក់​ថា នៅ​ក្នុងថ្ងៃនេះ​ក៏​មាន​ព្រឹ​ត្ត​ការណ៍​អម​មួយទៀត​គឺ​ដើរ​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ ព្រះ​ជ័យ​វរ្ម័ន​ភ្នំ​គូលែន និង​នៅ​ថ្ងៃស្អែក​រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​ព្រឹ​ត្ត​ការណ៍​ដើរ​កម្សាន្ត​ទៅ​ទស្សនា​សម​រាត្រី​។
‎
‎​លោក ង៉ូ​វ សេង​កាក់ អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា ការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​ក្នុង​រដូវ​កាល​បៃតង គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​ភាព​ស្រស់​ស្អាត​នៃ​ធម្មជាតិ និង​បរិយាកាស​បៃតង​ក្នុង​តំបន់​អង្គរ ព្រមទាំង​ជំរុញ​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​សកម្ម​ក្នុង​ការ​មក​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​។
‎
‎​លោក​អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួងទេសចរណ៍ ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ពាក់ព័ន្ធ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ជួយ​ឧបត្ថម្ភ និង​បាន​សហការ​គ្នា​យ៉ាង​ល្អ​ដែល​ធ្វើ​ឱ្យ​ព្រឹ​ត្ត​ការណ៍​នេះ​ប្រព្រឹត្ត​ដោយ​រលូន នឹង​ទទួល​បាន​ជោគជ័យ​៕