ប្រទេសជប៉ុន ៖ បន្ទាប់ពីការឈ្នះមេដាយសំរឹទ្ធចំនួន២គ្រឿងពីការប្រកួតកីឡាទ្វីបអាស៊ីនៅប្រទេសជប៉ុន កាលពីថ្ងៃទី២០ កញ្ញា មកដល់ពេលនេះ កម្ពុជាបានឈ្នះមេដាយសំរឹទ្ធ២គ្រឿងទៀតហើយពីព្រឹត្តិការណ៍កីឡាដ៏ធំលំដាប់ទ្វីបខាងលើដែលរកបានដោយកីឡាការិនីគុនចម្រុះ ចេង ដាលីន នៅក្នុងវិញ្ញាសា Women’s Traditional-60kg និងកីឡាការិនីការ៉ាតេ វ៉ាន់ ចរិយា បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា។
ចេង ដាលីន បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងកីឡាការិនីឆ្នើមរបស់អ៊ូសបេគីស្ថាន Khiola Sobirova។
ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ នាងបានចាញ់ដោយពិន្ទុ ២-០ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ឬមេដាយសំរឹទ្ធ។
ចំណែក កីឡាការិនី វ៉ាន់ ចរិយា ក្នុងនាមបេក្ខភាពចាប់ឆ្នោតឈរចាំនៅវគ្គ៨នាក់ចុងក្រោយនៃវិញ្ញាសាការ៉ាតេប្រយុទ្ធនារីទម្ងន់៦១គីឡូក្រាមបានយកឈ្នះកីឡាការិនី Naser Nourllah សញ្ជាតិហ្ស៊កដានីដោយពិន្ទុ ៦-០ ។ ប៉ុន្តែគួរឱ្យសោកស្ដាយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាងបានចាញ់កីឡាការិនីកាហ្សាក់ស្ថានKanay Assel ក្នុងពិន្ទុ ០-៣ បន្ទាប់ពីយកឈ្នះកីឡាការិនីបង់ក្លាដែស Antora Humayraaa Akter ដោយពិន្ទុ ០-៥ ដើម្បីទទួលបានមេដាយសំរឹទ្ធជូនជាតិតែម្ដង។
នេះគឺជាមេដាយសំរឹទ្ធទី៤ ដែលអត្តពលិកកម្ពុជាទទួលបានពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីមួយនេះ បន្ទាប់ពីក្រុមកីឡាការិនីបាល់ទាត់លើតុកម្ពុជា រកបានមេដាយសំរឹទ្ធ២គ្រឿងក្នុងថ្ងៃបើកឆាក ៕ នាគ សេន




ចែករំលែកព័តមាននេះ