ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ប្រាក់​ភាគទាន​ជូន​គ្រួសារ​សព​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រគល់​ប្រាក់​ភាគទាន​ឲ្យ​គណៈកម្មាធិការ​សាខា (​ស​.​ប​.​ក​) ខេត្តកំពង់ធំ យក​ទៅ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​របស់​មន្ត្រី

ខេត្តកំពង់ធំ ៖ លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រគល់​ប្រាក់​ភាគទាន​ឲ្យ​គណៈកម្មាធិការ​សាខា (​ស​.​ប​.​ក​) ខេត្តកំពង់ធំ យក​ទៅ​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​របស់​មន្ត្រី នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ចំនួន​២​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​២​កន្លែង​ផ្សេង​ៗ​គ្នា ។

ប្រាក់​ភាគទាន​នេះ​ត្រូវ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​សព​របស់​លោក ស៊ឹ​ម រី អនុប្រកា​រិ​យា​ល័យ​កសិកម្ម​ស្រុក​ស​ន្ទុ​ក ដល់​ផ្ទះ​សព ស្ថិត​ក្នុងភូមិ​ស៊ី​វុ​ត្ថា ឃុំ​ប្រសាទ ស្រុក​ស​ន្ទុ​ក ដែល​បាន​ទទួល​មរណ​ភាព​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ​៥៩​ឆ្នាំ ដោយ​រោគ​គា​ពា​ធ និង​ប្រគល់​ជូន​គ្រួសារ​សព​របស់​លោកស្រី ប្រាំង ថន មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​រោគ​គា​ពា​ធ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​ភាគទាន​នេះ លោក ម៉ក់ យុទ្ធនា អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មាន​ប្រសាសន៍​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ទាំង​២​ក្នុង​ខ្លឹមសារ​ថា ការ​បាត់បង់​ធនធានមនុស្ស​របស់​មន្ទីរ​កសិកម្ម​ខេត្ត ដំណាក់កាល​ដំបូង គឺ​មន្ត្រី​ចូល​និវត្ត​ន៏ និង​ចុង​ក្រោយ​គឺ​មន្ត្រី​ចូល​និវត្តន៍​ហើយ​បាន​ទទួលមរណភាព នេះ​គឺជា​ការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង ។ លោក​អនុប្រធាន​មន្ទីរ​ក៏​បាន​ប្រគល់​សំបុត្រ​បណ្តាំមរតក​ឱ្យ​ដល់​ក្រុម​គ្រួសារ​សព​បើក​មើល​រួច​ហើយ​លោក​បាន​អាន​នូវ​សា​រំលែក​ទុក្ខ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តាម​គ្រួសារ​និ​មួយ​ៗ និង​ប្រគល់​ប្រាក់​វិភាគទាន​ជូន​ដល់​ឈ្មោះ​ដែល​ត្រូវ​ទទួល​ទៅ​តាម​បណ្តាំមរតក ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៦​លាន​រៀល ៕