ឥណ្ឌាចាប់ផ្តើមបន្ធូរបន្ថយវិធានរឹតបន្តឹងរបស់ខ្លួន ក្រោយករណីឆ្លងកូវីដបន្តធ្លាក់ចុះ
ឥណ្ឌា ៖ ប្រទេសឥណ្ឌាបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន១១៤,៤៦០នាក់ នៅក្នុងថ្ងៃទី៦ ខែមិថុនា នេះ ដែលជាតួលេខឆ្លង
ឥណ្ឌា ៖ ប្រទេសឥណ្ឌាបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន១១៤,៤៦០នាក់ នៅក្នុងថ្ងៃទី៦ ខែមិថុនា នេះ ដែលជាតួលេខឆ្លង
ឥណ្ឌា ៖ ប្រទេសឥណ្ឌាបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន១១៤,៤៦០នាក់ នៅក្នុងថ្ងៃទី៦ ខែមិថុនា នេះ ដែលជាតួលេខឆ្លងទាបបំផុតក្នុងរយៈពេល២ខែ។ ខណៈដែលចំនួនអ្នកស្លា.ប់ថ្មីមាន២,៦៧៧នាក់។ ជាមួយនិងតួលេខដែលកំពុងបន្តធ្លាក់ចុះនេះ បានជម្រុញឱ្យផ្នែកខ្លះនៃប្រទេសឥណ្ឌា ចាប់ផ្តើមបន្ធូរបន្ថយវិធានរឹតបន្តឹងមួយចំនួន។
គិតមកដល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ១៩សរុបជាង២៨,៨លាននាក់។ ខណៈដែលអ្នកស្លា.ប់សរុបមាន៣៤៦,៧៨៤នាក់។ ដែលនាំឱ្យប្រទេសអាស៊ីខាងត្បូងមួយនេះ បន្តឈរលំដាប់លេខ២ ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក លើករណីមានអ្នកឆ្លងច្រើន។
រលកឆ្លងទី២ នៃវីរុសកូវីដ១៩ក្នុងប្រទេសឥណ្ឌា បានបណ្តាលឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ជាពិសេដល់ប្រជាជននៅតាមជនបទ ដែលនៅតែជាក្តីបារម្ភសម្រាប់រដ្ឋាភិបាល។ ប៉ុន្តែបើតាមរបាយការណ៍ចុងក្រោយបានឱ្យដឹងថា ទីក្រុងញូវដែលី និងទីក្រុងដទៃផ្សេងទៀត ចាប់ផ្តើមអនុញ្ញាតឱ្យមានការបើកអាជីវកម្មឡើងវិញ។ ហើយច្បាប់រឹតបន្តឹងមួយចំនួន ក៏នឹងត្រូវបន្ធូរបន្ថយផងដែរ ដោយគិតចាប់ពីថ្ងៃទី៧ ខែមិថុនា តទៅ។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានអំពីរលកឆ្លងទី៣ នៃវីរុសកូវីដ១៩ ដែលអាចវាយប្រហារប្រទេសឥណ្ឌានៅចុងឆ្នាំនេះ។ ហើយទំនងជានឹងប៉ះពាល់ខ្លាំងដល់កុមារថែមទៀតផង។
បច្ចុប្បន្នប្រទេសឥណ្ឌា បានកំពុងបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រជាជនខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវកន្លងមក។ ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រជឿថា ប្រទេសដែលមានប្រជាជនសរុបប្រមាណ១,៣ពាន់លាននាក់មួយនេះ នឹងនៅតែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ នៅពេលមានរលកឆ្លងទី៣ ចូលមកដល់៕ (ដកស្រង់ចេញពី CNA)
ចែករំលែកព័តមាននេះ