ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានផ្ទៃពោះ និងស្ត្រីកូនខ្ចីចំនួនជាង១៣០នាក់នៅក្នុងក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៥ នេះ បានមកទួលថ្នាំវីតាមីនសំរាប់កុមារ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលការចែកថ្នាំវីតាមីនខាងលើនេះ ធ្វើឡើងនៅក្នុងសាលាឆាន់វត្តធម្មយុត្តិ ស្ថិតនៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
លោកហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះឱ្យដឹងថា តាមស្ថិតិរបស់លោកស្រីអភិបាលរងក្រុងកំពង់ឆ្នាំងថា ក្រុមការងារបានជូនដំណឹងដល់ស្ត្រីដែលមានផ្ទៃពោះ នៅក្នុងក្រុងកំពង់ឆ្នាំង មានចំនួន១៤០នាក់ និងស្ត្រីដែលមានកូនខ្ចី ក្រោមអាយុ៦ខែ ចំនួន២៣៤នាក់ ឱ្យមកទទួលថ្នាំវីតាមីនពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ។ ប៉ុន្តែជាក់ស្តែង ស្ត្រីដែលបានមកចូលរួមទទួលថ្នាំវីតាមីនមានចំនួនជាង១៣០នាក់តែប៉ុណ្ណោះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ