ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​ទាំង​ដប់​ជា​ខ្លឹមសារ​នៃ​ជីវិត

4 ឆ្នាំ មុន

ទស្សនវិទូ​ក្រិ​ច​បុរាណ​ទាំង​ដប់​ចំណុច​ជា​ត្រីវិស័យ​បង្ហាញ​ពី​ខ្លឹមសារ​នៃ​ជីវិត​ដ៏​ប្រពៃ​ដែល​បច្ឆាជន​គ្រប់​រូប​គួរ​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ ។ ១- មនុស្ស​ពូកែ​នាំ​គ្នា​វិភាគ​ពី​គំនិត​, មនុស្ស​ធម្មតា​វិភាគ​អំពី​ព្រឹត្តិការណ៍​ឬ​ហេតុការណ៍​ផ្សេង​ៗ ឯ​មនុស្ស​អន់​នាំ​គ្នា​និយាយដើម​មនុស្ស ។ ២- មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​ងាយ​ធ្លាក់​ក្នុង​មិត្តភាព​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​ទទួល​បាន​មិត្តភាព​ហើយ​ត្រូវ​តែ​រក្សា​វា​ឱ្យ​បាន​ល្អ…

ទស្សនវិទូ​ក្រិ​ច​បុរាណ​ទាំង​ដប់​ចំណុច​ជា​ត្រីវិស័យ​បង្ហាញ​ពី​ខ្លឹមសារ​នៃ​ជីវិត​ដ៏​ប្រពៃ​ដែល​បច្ឆាជន​គ្រប់​រូប​គួរ​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ ។

១- មនុស្ស​ពូកែ​នាំ​គ្នា​វិភាគ​ពី​គំនិត​, មនុស្ស​ធម្មតា​វិភាគ​អំពី​ព្រឹត្តិការណ៍​ឬ​ហេតុការណ៍​ផ្សេង​ៗ ឯ​មនុស្ស​អន់​នាំ​គ្នា​និយាយដើម​មនុស្ស ។

២- មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​ងាយ​ធ្លាក់​ក្នុង​មិត្តភាព​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​ទទួល​បាន​មិត្តភាព​ហើយ​ត្រូវ​តែ​រក្សា​វា​ឱ្យ​បាន​ល្អ និង​រឹង​មាំ​បំផុត ។

៣- ជីវិត​ដែល​គ្មាន​ការ​ប្រឡង គឺជា​ជីវិត​ដែល​ឥតប្រយោជន៍ គ្មាន​ន័យ ។

៤- យើង​មិន​អាច​បង្រៀន​មនុស្ស​ឱ្យ​ចេះ​គ្រប់​រឿង​បាន​ទេ តែ​យើង​អាច​បង្រៀន​មនុស្ស​ឱ្យ​ត្រឹមតែ​ចេះ​គិត​ប៉ុណ្ណោះ ។

៥- ជីវិត​ដែល​គ្មាន​បទ​ពិសោធន៍ និង​ការ​ឈឺចាប់ គេ​មិន​អាច​ហៅ​ថា​ជីវិត​នោះ​ឡើយ ។

៦- របស់​ដែល​ល្អ​ជាងគេ​បំផុត​គឺ ចំណេះដឹង ហើយ​របស់​ដែល​អាក្រក់​ជាងគេ​បំផុត​គឺ ភាព​ល្ងង់ខ្លៅ ។

៧- គ្រប់​ចំណេះដឹង​ទាំងឡាយ កើត​ចេញពី​ច​ម្ង​ល់ ។

៨- គតិបណ្ឌិត​ពិតតែ​មួយ​គត់​របស់​យើង​គឺ ការ​ទទួលស្គាល់​ថា ខ្លួនឯង​មិន​ចេះ​អ្វី​សោះ ។

៩- សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​ទាំងឡាយ បើ​អ្នកមាន​ប្រពន្ធ​ល្អ អ្នក​នឹង​សប្បាយចិត្ត ប៉ុន្តែ​បើ​អ្នកមាន​ប្រពន្ធ​មិនល្អ​ទេ​នោះ អ្នក​នឹង​ក្លាយជា​ទស្សនវិទូ បាន​ត្រឹមតែ​ជា​អ្នក​យល់​ឃើញ ។

១០ មធ្យោបាយ​ដើម្បី​រស់នៅ​ដោយ​កិត្តិយស​បំផុត គឺ​រស់នៅ​ជាមួយនឹង​អ្វី​ដែល​អ្នក​ចង់​ធ្វើ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ