រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តកុងតឺណ័រដឹកខ្សាច់២គ្រឿងបានបណ្តាលអោយបុរសម្នាក់ស្លា.ប់នៅហ្នឹងកន្លែងតែម្តងបង្កការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខនឹងវត្តវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ។
ជនរងគ្រោះជាប្តី ឈ្មោះ កែវ សារ៉ុម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ស្ថិតនៅភូមិកណ្តាល ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
យោងតាមប្រភពព័ត៌មានអោយដឹងថា ៖ នៅមុនពេលកើតហេតុ គេសង្កេតឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្គូបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JB-5948 ជិះឌុបប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ។
លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺរណ័ដឹកដីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6917 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំ ទិសដៅពីជើងឆ្ពោះឡើងផ្លូវជាតិលេខ១ សំដៅឆ្ពោះទៅទិសដៅខាងលិច ចូលទៅរាជធានីភ្នំពេញ ជាហេតុធ្វើអោយភាគីខាងម៉ូតូអកសឺកចាប់ហ្វ្រាំងបណ្តាលអោយរេចង្កូតដួលខ្ទាត ចូលក្រោមកង់រថយន្តផ្នែកខាងក្រោយ ត្រូវរថយន្តកិនស្លាប់នៅហ្នឹងកន្លែងតែម្តង ។
ចំណែកស្ត្រីជាប្រពន្ធ ត្រូវរងរបួសស្រាល ។ ភ្លាមៗ រថយន្តបង្កបានព្យាយាមបើករថយន្តគេចបានប្រមាណ១គីឡូដីក៏ឈប់រថយន្តហើយបើកទ្វារចុះពីលើរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះអន្តរាគមន៍ធ្វើការវាស់វែងអូសយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
ដោយឡែកចំពោះសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ