ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីកគ្រាប់ឈាមបណ្តាលមកពីមូលហេតុអ្វីខ្លះ ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកវិទ្យាសាស្ត្រមិនទាន់យល់ពីមូលហតុពិតនៃមហារីកឈាមនៅឡើយ ។ វាហាក់ដូចជាកើតពីការលាយឡំគ្នានៃហ្សែន និងកត្តាបរិស្ថាន ។ ដូច្នេះតើមហារីកឈាមកើតឡើងដូចម្តេច ? ជាទូទៅមហារីកឈាមត្រូវបានគិតថា…

រាជធានីភ្នំពេញ ៖ អ្នកវិទ្យាសាស្ត្រមិនទាន់យល់ពីមូលហតុពិតនៃមហារីកឈាមនៅឡើយ ។ វាហាក់ដូចជាកើតពីការលាយឡំគ្នានៃហ្សែន និងកត្តាបរិស្ថាន ។ ដូច្នេះតើមហារីកឈាមកើតឡើងដូចម្តេច ? ជាទូទៅមហារីកឈាមត្រូវបានគិតថា កើតឡើងពេលដែលកោសិកាឈាមមានការផ្លាស់ប្តូរ ឬ ការបំលែងខ្លួននៅក្នុងហ្សែន ឬ DNA ។ DNA ផ្តល់ព័ត៌មានដល់កោសិកាថា តើគួរធ្វើអ្វី ។ ធម្មតា DNA ប្រាប់កោសិកាឱ្យលូតលាស់នៅក្នុងកម្រិតមួយ ហើយស្លាប់នៅពេលណាមួយ ។ ប៉ុន្តែនៅក្នុងពេលមានមហារីកឈាមការបំលែងខ្លួនប្រាប់កោសិកាឈាមឱ្យបន្តលូតលាស់ និងបំបែកខ្លួន ។ ពេលដែលវាកើតឡើង ការផលិតកោសិកាឈាមក្លាយទៅជាមិនអាចគ្រប់គ្រងបាន ។ យូរទៅ​កោសិកាមិនប្រក្រតីទាំងនេះអាចមានច្រើននៅក្នុងខួរឆ្អឹង នាំឱ្យមានកោសិកាឈាមស កោសិកាឈាមក្រហម និងប្លាកែតល្អតិចដែលបង្កជារោគសញ្ញានៃមហារីកឈាម ។

តើមហារីកឈាមត្រូវធ្វើចំណាត់ថ្នាក់ដូចម្តេច ? គ្រូពេទ្យចាត់ថ្នាក់ មហារីកឈាមផ្អែកលើល្បឿននៃការលូតលាស់របស់វា និងប្រភេទកោសិការដែលចូលរួម ។

ប្រភេទទីមួយ គឺចែកតាមល្បឿននៃការវិវត្តន៍ ៖

-មហារីកឈាមស្រួចស្រាវ កោសិកាមិនប្រក្រតីគឺជាកោសិកាមិនទាន់ពេញវ័យ ។ វាមិនអាចមានមុខងារធម្មតាទេ វាបំបែកខ្លួនរហ័ស ហើយជំងឺនឹងអាក្រក់ឆាប់រហ័ស ។ មហារីកឈាមស្រួចស្រាវទាមទារការព្យាបាលឱ្យទាន់ពេលវេលា និងការវះកាត់ ។

-មហារីកឈាមរ៉ាំរ៉ៃ មានប្រភេទនៃមហារីកឈាមរាំរ៉ៃជាច្រើន ។ ខ្លះផលិតកោសិកាជាច្រើននិងខ្លះផលិតតិច ។ មហារីកឈាមរ៉ាំរ៉ៃរួមមានកោសិកាឈាមពេញវ័យ ។ កោសិកាទាំងនេះបង្កើនចំនួនយឺតៗហើយអាចដំណើរការធម្មតាក្នុងអំឡុងពេលណាមួយ ។ ទម្រង់ខ្លះនៃមហារីកឈាមរ៉ាំរ៉ៃដំបូងមិនមានរោគសញ្ញាទេហើយអាចមិនចាប់អារម្មណ៍ ឬមិនបានធ្វើរោគវិនិច្ឆ័យស្វែងរករាប់ឆ្នាំ ។

ការបែងចែកទីពីរ គឺទៅតាមប្រភេទកោសិកាសដែលរងប៉ះពាល់ ៖

-មហារីកឈាមប្រភេទកោសិកាឡាំផូសីត (Lymphocytic leukemia) ជាប្រភេទប៉ះពាល់ដល់កោសិកាឡាំផូស៊ីតដែលបង្កើតជាជាលិកា ឡាំផាទិកដែលភាសាអង់គ្លេសហៅថា Lymphatic tissue។ ​ជាលិកានេះ ជាអ្នកបង្កើតជាប្រព័ន្ធភាពស៊ាំរប់សអ្នកប្រឆាំងនឹងការបង្ករោគផ្សេងៗ ។

-មហារីកឈាមប្រភេទមីញ៉េឡូអ៊ីត (Myelogenous leukemia) ប៉ះពាល់ដល់កោសិកាមីញ៉េឡូអ៊ីតដែលធ្វើឱ្យកើនគ្រាប់ឈាមក្រហម ឈាមស និងប្លាកែត ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ៕