ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើបំពានលក្ខខណ្ឌចំនួន៥ នឹងបិទអាជីវកម្ម ឬព្យួរអាជ្ញាប័ណ្ណទេសចរណ៍ក្នុងរយៈពេលចន្លោះពី១ឆ្នាំដល់ ៥ឆ្នាំ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញសារាចរណ៍មួយព្រមានធ្ងន់ៗដល់ម្ចាស់អាជីវកម្ម បើសិនជារកឃើញនូវការបំពាន់លក្ខខណ្ឌយ៉ាងហោច ៥ ចំណុច នឹងត្រូវ បិទអាជីវកម្មទេសចរណ៍ពីចន្លោះ ពី ១…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញសារាចរណ៍មួយព្រមានធ្ងន់ៗដល់ម្ចាស់អាជីវកម្ម បើសិនជារកឃើញនូវការបំពាន់លក្ខខណ្ឌយ៉ាងហោច ៥ ចំណុច នឹងត្រូវ បិទអាជីវកម្មទេសចរណ៍ពីចន្លោះ ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ក្នុងករណីមិនអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ- ១៩ ដោយគិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចបិទអាជីវកម្ម ។

យោងតាមសារាចរណ៍ចេញថ្ងៃទី ១ ខែមិថុនា និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានព្រមានដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់នៅទូទាំងប្រទេសថា ក្រសួងមានសិទ្ធសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលដោយការ «បិទអាជីវកម្ម» ចំពោះករណី រកឃើញថាបំពាននូវលក្ខខណ្ខចំនួន ២ គឺ ទី១ «លបលួចតាមគ្រប់មធ្យោបាយ ឬគ្រប់រូបភាពផ្សេងៗ បន្តប្រតិបត្តិការសកម្មភាពអាជីវកម្មរបស់ខ្លួន នៅក្នុងកំលុងពេលដែលរាជរដ្ឋាភិបាល ឬក្រសួងទេសចរណ៍បានសម្រចឱ្យផ្អាកសកម្មភាព» ។ ទី២ «រារាំងដល់ការអនុវត្តវិធានការរដ្ឋបាលដែលបានសម្រេចដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច» ។

ជាមួយគ្នានោះផងដែរ ក្រសួងក៏បានបញ្ជាក់បន្ថែមថា ក្រសួងមានសិទ្ធសម្រេចដាក់ទណ្ឌកម្មរដ្ឋបាលដោយការ «ព្យួរអាជ្ញាបណ្ណទេសចរណ៍» ចំពោះករណី៖ ១- មិនអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ ដូចមានកំណត់ក្នុងប្រកាសលេខ ០៨១ ប្រក. ប្រកាសលេខ ០៨២ប្រក. ប្រកាសលេខ០៨៣ ប្រក. ប្រកាសលេខ០៨៤ ប្រក. ប្រកាសលេខ០៨៥ ប្រក. ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០និងប្រកាសលេខ ០៩៥ ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០២០ ។ ២- មិនសហការចចងក្រង រក្សាទុកព័ត៌មានរបស់ភ្ញៀវតាមការណែនាំរបស់ក្រសួងទេសចរណ៍ ដូចមានកំណត់ក្នុងសារាចរណែនាំលេខ ០០១ សរណន. ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ។ និងទី ៣- មិនសហការផ្តល់រាល់ព័ត៌មានរបស់ភ្ញៀវ ឬបុគ្គលិក ឬរបស់អាជីវកម្មតាមការស្នើសុំរបស់ក្រសួងទេសចរណ៍ ។

ក្រសួងទេសចរណ៍ក៏បានព្រមានខ្លាំងៗថា «ក្នុងករណីដែលមានភស្តុតាងបង្ហាញថា អាជីវកម្មមិនសហការប្តឹង ឬរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចពីសកម្មភាពរបស់ភ្ញៀវទេសចរ ឬសកម្មភាពផ្សេងដែលកើតមកលើភ្ញៀវទេសចរនូវសកម្មភាពដែលច្បាប់ហាមឃាត់ អាជីវកម្មត្រូវការពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១ លានរៀល» ។

សារាចរណែនាំរបស់ក្រសួងទេសចរណ៍មានចំនួន ៣ ទំព័រ ត្រូវបានដាក់ចេញស្របពេលសកម្មភាពទេសចរណ៍ផ្ទៃក្នុង ហាក់កម្រើកឡើងវិញបណ្តើរៗ ខណៈស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅមិនទាន់មានសញ្ញាធូរស្រាលនៅឡើយនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ