ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានកណ្តាប់ដៃធ្ងន់ជាងដុល្លារស៊ីងហ្គាពួរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានកណ្តាប់ដៃធ្ងន់ជាងដុល្លារស៊ីងហ្គាពួរ ។ នាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានកណ្តាប់ដៃធ្ងន់ជាងដុល្លារស៊ីងហ្គាពួរ ។ នាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ ដុល្លារស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ៣០៧២ រៀល ហើយលក់ចេញតែ ៣១០២ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៣០៨៥ រៀល និងលក់ចេញរហូតដល់ ៣១១៦ រៀលឯណោះ ។

ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៤៥ រៀល លក់ចេញ ៤៩៩៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១២៤ រៀល លក់ចេញ ៣១៥៥ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣៧ រៀល លក់ចេញ ៦៤៤ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៩ រៀល លក់ចេញ ៣៧៣៦ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល៣៦៥ រៀល លក់ចេញ ៣៦៩ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១៣១ រៀល ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕         

                                  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ