ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​អ្វី​ម្ល៉េះ​! ឃើញ​កូនប្រុស​កំពុង​តែ​លង់ទឹក ឪពុក​លោត​ចុះ​ទៅ​ជួយ បែរជា​មច្ចុរាជ​គ្មាន​ប្រណី

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​មនុស្ស​២​នាក់​ដែល​ត្រូវជា​ឪពុក​និង​កូន បាន​លង់ទឹក​ស្លា​.​ប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​មនុស្ស​២​នាក់​ដែល​ត្រូវជា​ឪពុក​និង​កូន បាន​លង់ទឹក​ស្លា​.​ប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមិថុនា នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​រោងចក្រ​ត្រី​ប៉ុស្តិ៍ ស្ថិត​ក្នុងភូមិ​ព្រៃ​ពិស ឃុំ​ឈូក​.​ស ស្រុក​កំពង់ត្រឡាច ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​យក​គោ​ទៅ​ឲ្យ​ផឹកទឹក​ស្រះ​នៅ​ទីនោះ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​មានឈ្មោះ សុខ គ្រី​យ៉ា អាយុ​៣៩​ឆ្នាំ ចំណែក​កូនប្រុស​ដែល​ស្លា​.​ប់​ជាមួយ​ឪពុក​មានឈ្មោះ គ្រី​យ៉ា មូ​សា អាយុ​១៦​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​យក​គោ​ទៅ​ឱ្យ​ផឹកទឹក​ស្រះ ខណៈ​ពេល​នោះ​កូនប្រុស (​ជន​រង​គ្រោះ​) បាន​ដឹកគោ​ឱ្យទៅ​ចុះ​ផឹកទឹក​ស្រះ ក៏​ស្រាប់តែ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ បណ្ដាល​ឲ្យ​លង់​តែ​ម្តង ដោយ​ឃើញ​ដូច្នោះ ឪពុក (​ជន​រង​គ្រោះ​) ក៏​ហក់លោត​ចុះ​ទៅ​ជួយ​សង្គ្រោះ​កូនប្រុស ប៉ុន្តែ​មិនដឹង​ថា​យ៉ាងម៉េច ក៏​បាន​បណ្ដាល​ឲ្យ​លង់ទឹក​ស្លា​.​ប់​ទាំង​២ នាក់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ក្រុម​គ្រួសារ​បាត់​ដំណឹង​យូរ​ពេក ក៏​នាំ​គ្នា​ទៅ​មើល ប៉ុន្តែ​ឃើញ​តែ ស្បែកជើង​នៅ​មាត់​ស្រះ និង​សត្វ​គោ​ឈរ​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ចុះ​រាវរក​មើល ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លា​.​ប់​ទាំង​២​នាក់​ឪពុក​និង​កូន​នៅ​ក្នុង​ទឹកស្រះ​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​រួច សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​ឱ្យ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ