ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែប្លែកភ្នែកទៀតហើយ! ខេត្តព្រះសីហនុ មានរូបសំណាកព្រះសិវ: និងព្រះនាងឧមាភគវតី សូន្យពីស្ពាន់ កម្ពស់ ៩ម៉ែត្រ និងបល្ល័ងកម្ពស់ ៧,៥០ម៉ែត្រ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ រូបបដិមាព្រះសិវ: និងព្រះនាងឧមាភគវតី នៅរង្វង់មូល​ផ្លូវបំបែករាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣…

ខេត្តព្រះសីហនុ៖ រូបបដិមាព្រះសិវ: និងព្រះនាងឧមាភគវតី នៅរង្វង់មូល​ផ្លូវបំបែករាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រះសីហនុ បានប្រារព្ធពិធីក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី លើករូបសំណាកជាផ្លូវការ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ក្នុងឱកាសនោះថា រង្វង់មូលនេះ ស្ថាបនា​អស់​រយៈពេល ៦ខែ ហើយថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំក្រុងពលីបួងសួងសុំសេចក្តីសុខ លើករូបសំណាកព្រះសិវ: និងព្រះនាងឧមាភគវតី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ៩ម៉ែត្រ និងបល្ល័ងកម្ពស់ ៧,៥០ម៉ែត្រ និងរូបសំណាក​សីហរាជមុខបី សូន្យពីលោហធាតុ (ស្ពាន់) មានកម្ពស់ ១០,៩៤ម៉ែត្រ និងបល្ល័ងកម្ពស់ ៦,៣៦ ម៉ែត្រ ហើយរូបសំណាកនេះ ផលិតដោយស្នាដៃកូនខ្មែរ។

ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានណែនាំក្រុមការងារបច្ចេកទេស ត្រូវ​កែសម្រួលសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលមកលេងកម្សាន្ត កាន់តែច្រើនឡើងថែមទៀត នៅខេត្តជាប់មាត់សមុទ្រ​មួយនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ