ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានប្រៀបជាងលុយវុនកូរ៉េ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់វុនកូរ៉េបន្តិចថ្ងៃនេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់វុនកូរ៉េបន្តិចថ្ងៃនេះបើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ឱ្យដឹងថា ១០០ វុនកូរ៉េ ទិញចូលត្រឹមតែ ៣៦៧ រៀល និងលក់ចេញ ៣៧១ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៣៦៨ រៀល ហើយលក់ចេញរហូតដល់ ៣៧២ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៨១ រៀល លក់ចេញ ៥០៣១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៦០ រៀល លក់ចេញ ៣១៩២ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣៩ រៀល លក់ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២២ រៀល លក់ចេញ ៣៧៥៩ រៀល ខណៈ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល  ៣០៨៥ រៀល លក់ចេញ ៣១១៦ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

                                          

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ