ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU និង WHO រួម​គ្នា​គាំទ្រ​ការ​ត្រៀម​បង្ការ និង​ឆ្លើយ​តបក៏​ដូច​ជា ​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សបា្ត​ហ៍​នេះ សហភាព​អឺរ៉ុប (EU ) និង អង្គការ​សុខភាព​ពិភពលោក (WHO )…

រាជធានី​ភ្នំពេញ ៖ នៅ​សបា្ត​ហ៍​នេះ សហភាព​អឺរ៉ុប (EU ) និង អង្គការ​សុខភាព​ពិភពលោក (WHO ) បាន​ប្រកាស​ថា ស្ថាប័ន​ទាំង​ពីរ​បាន​រួម​សហការ​គ្នា​គាំទ្រ​ការ​ត្រៀម​បង្ការ និង​ការ​ឆ្លើយ​តប​ចំពោះ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​គំរាមកំហែង​សនិ្ត​សុខ​សុខភាព​នា​ពេល​អនាគត​នៅ​កម្ពុជា ។

សហភាព​អឺរ៉ុប កំពុង​វិនិយោគ​ក្នុង​ទឹកប្រាក់​សរុប​ជាង ២,៨ លាន​អឺ​រ៉ូ (៣,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) សម្រាប់​រយៈពេល ៣​ឆ្នាំ ខាង​មុខ ដើម្បី​ផ្តល់​ការ​គាំទ្រ​តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក ដល់​រាជរដ្ឋាភិបាល​ក ម្ពុ​ជា​ក្នុង​ការ​ពង្រឹង​ការ​បង្ការ និង​ការ​ឆ្លើយ​តប​ចំពោះ​វិ​ប​តិ្ត​ជំងឺ​កូ​វី​ដ​-១៩ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។ ការ​ផ្តល់​មូលនិធិ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សុខភាព​ថ្នាក់​តំបន់​ពិសេស​មួយ​របស់​សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​។

លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ភាព​ជា​ដៃគូ​រវាង​សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​គាំទ្រ​ការ​តៀម​បង្ការ និង​ការ​ឆ្លើយ​តប គឺ​បង្ហាញ​ពី​សាមគ្គីភាព និង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​សម្រាប់​ជួយ​ប្រទេស​មួយ​នៅ​ក្នុង​គ្រា​លំបាក​។ ក្រសួងសុខាភិបាល នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និ​ជា មួយ​នឹង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង​មួយ​ទស​វត្ស​មកនេះ ប្រទេស​កម្ពុជា បាន​និង​កំពុង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន រួម​ទាំង​ការ​ត្រៀម​បង្ការ​ចំពោះ​ជំងឺ​រាតត្បាត​ផង​ដែរ​។ ការ​ផ្ដល់​មូលនិធិ​ពី​សហភាព​អឺរ៉ុប និង​ភាព​ជា​ដៃគូ​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​យើង ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ហើយនឹង​ចូលរួម​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​ត្រៀម​បង្ការ​សម្រាប់​បញ្ហា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​បាន​ប្រសើរ​ជាង​មុន​។​”

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ដូច​ជា ក្រុមការងារ​ប្រចាំ​អឺរ៉ុប​” ទាំងមូល បាន​ប្តេជ្ញា​រួម​គ្នា​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​កសាង​ឡើង​វិញ​ឲ្យ​កាន់តែ​ប្រសើរ និង​ធានា​ឲ្យ​បាន​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​មើល​រំលង​នោះ​ឡើយ​។ រហូត​មក​ទល់​នឹង​ពេល​នេះ ក្រុម​អឺរ៉ុប បាន​ផ្តល់​ថវិកា​ចំនួន ២,២ ពាន់​លាន​អឺ​រ៉ូ ដល់​ប្រទេស​ចំនួន ៩២ ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​តាម​រយៈ​យន្តការ​កូ​វ៉ា​ក់​។ យើង​មាន​មោទនភាព​ដែល​ក្រុម​អឺរ៉ុប គឺជា​អ្នកចូលរួម​ចំណែក​ដ៏​ធំ​បំផុត​ទៅ​ឲ្យ​យន្តការ​កូ​វ៉ា​ក់​នេះ​។

ដោយ​អនុលោម​តាម​និយ័ត​កម្ម​សុខភាព​អន្តរជាតិ​ឆ្នាំ ២០០៥ របស់​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា​ផែនការ​ត្រៀម​បង្ការ និង​ឆ្លើយ​តប​ជា​យុទ្ធសាស្ត្រ​សកល និង​យោង​តាម​យុទ្ធសាស្ត្រ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ និង​ជំងឺ​កើតឡើង​ថ្មី​ៗ (APSED III) ការ​វិនិយោគ​ថ្មី​នេះ មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​ដើម្បី​គាំទ្រ​ដល់​ការ​ត្រៀម​បង្ការ និង​ការ​ឆ្លើយ​តប​ចំពោះ​វិ​ប​តិ្ត​កូ​វី​ដ​-១៩ នៅ​កម្ពុជា រួម​ទាំង​អភិក្រម​សម្រាប់​ធ្វើការ និង​ជួយ​គាំទ្រ​ក្រុម​ពលរដ្ឋ​ដែល​គេ​មិន​អាច​ចូល​ទៅ​ជួយ​កន្លង​មក​។

មូលនិធិ​នេះ នឹង​ត្រូវ​ប្រើ​សម្រាប់ គៀងគរ​វិស័យ​ផ្សេង​ៗ និង​សហគមន៍​ដើម្បី​ធានា​ឲ្យ​មានការ​ចូលរួម​ក្នុង​ការ​បង្ការ ការ​តៀម​បង្ការ និង​ការ​ឆ្លើយ​តប , ឆ្លើយ​តប​ទៅ​នឹង​ករណី​ម្តងម្កាល ករណី​ចង្កោម និង​ការ​ឆ្លង​សហគមន៍​, ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស ហើយ​និង​កាត់​បន្ថយ​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ