ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​៣៣​នាក់ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​៣០៩​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៣៣​នាក់ ក្នុង​នោះ​ស្រី​១៧​នាក់ ករណី​ជា​សះស្បើយ​ចំនួន​៨៥​នាក់ ក្នុង​នោះ​ស្រី​៦៨​នាក់ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៣០៩​នាក់ ករណី​ស្លា​.​ប់​ថ្មី​

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី ចំនួន​៣៣​នាក់ ក្នុង​នោះ​ស្រី​១៧​នាក់ ករណី​ជា​សះស្បើយ​ចំនួន​៨៥​នាក់ ក្នុង​នោះ​ស្រី​៦៨​នាក់ និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៣០៩​នាក់ ករណី​ស្លា​.​ប់​ថ្មី​ម្នាក់ (​ប្រុស​)​។ នេះ​បើ​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

គិត​ត្រឹម​ថ្ងៃ​ទី​២ ខែមិថុនា ២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​៩១៣​នាក់ ក្នុង​នោះ​ស្រី​៥៣៦​នាក់ ជា​សះស្បើយ​សរុប​៤៦៣​នាក់ ក្នុង​នោះ​ស្រី​២២២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៤៣​នាក់ ក្នុង​នោះ​ស្រី​៣១២​នាក់ ព្រមទាំង​ករណី​ស្លា​.​ប់​០៦​នាក់ ក្នុង​នោះ​ស្រី​០២​នាក់​។

ហើយ​រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ ដោយ​ទាំង​ផ្ទាល់ និង​ដោយ​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន​សែន​។

ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ (COVID-19) ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ តាម​រយៈ​លេខ​ទូរស័ព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ សូម​មើល​លម្អិត​នៅ​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ