ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប ផ្តល់ ៣,៥​លាន​ដុល្លារ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ជួយ​លើ​កូ​វីដ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល នៅ​កម្ពុជា​

2 ឆ្នាំ មុន
  • ភ្នំពេញ

​​ភ្នំពេញ​៖ នៅ​សបា្តហ៍​នេះ សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភពលោក បានប្រកាសថា ស្ថាប័ន​ទាំងពីរ​បានរួម​សហកា​រ​គ្នា​គាំទ្រ​ការត្រៀម​បង្ការ និង​ការឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ និង​ការគំរាមកំហែង​ស​និ្ត​សុខ​សុខភាព នាពេល​អនាគត​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​។​…

​​ភ្នំពេញ​៖ នៅ​សបា្តហ៍​នេះ សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភពលោក បានប្រកាសថា ស្ថាប័ន​ទាំងពីរ​បានរួម​សហកា​រ​គ្នា​គាំទ្រ​ការត្រៀម​បង្ការ និង​ការឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ និង​ការគំរាមកំហែង​ស​និ្ត​សុខ​សុខភាព នាពេល​អនាគត​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស លើកឡើងថា សហភាព​អឺរ៉ុប កំពុង​វិនិយោគ ក្នុង​ទឹកប្រាក់​សរុប​ជាង ២,៨ លាន​អឺរ៉ូ (៣,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) សម្រាប់​រយៈពេល ៣​ឆ្នាំ ខាងមុខ ដើម្បី​ផ្តល់​ការគាំទ្រ​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ពង្រឹង​ការបង្ការ និង​ការឆ្លើយតប​ចំពោះ​វិ​ប​តិ្ត​ជំងឺ​កូ​វីដ​-១៩ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។ ការផ្តល់​មូលនិធិ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សុខភាព​ថ្នាក់​តំបន់​ពិសេស​មួយ​របស់​សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា “​ភាពជា​ដៃគូ​រវាង​សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​គាំទ្រ​ការ​តៀម​បង្ការ និង​ការឆ្លើយតប គឺ​បង្ហាញ​ពី​សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​សម្រាប់​ជួយ​ប្រទេសមួយ​នៅក្នុង​គ្រា​លំបាក​។ ក្រសួងសុខាភិបាល នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និ​ជា មួយ​នឹង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​។​”

​លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មកនេះ ប្រទេស​កម្ពុជា បាននិងកំពុង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់ខ្លួន រួមទាំង​ការត្រៀម​បង្ការ​ចំពោះ​ជំងឺ​រាតត្បាត​ផងដែរ​។ ការផ្ដល់​មូលនិធិ​ពី​សហភាព​អឺរ៉ុប និង​ភាពជា​ដៃគូ​នេះ នឹងចូលរួម​ចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង ដើម្បី​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយនឹង​ចូលរួម​ជួយ​ប្រទេស​កម្ពុជា ក្នុងការ​ត្រៀម​បង្ការ​សម្រាប់​បញ្ហា​គ្រោះអាសន្ន​សុខភាព​សាធារណៈ​បាន​ប្រសើរ​ជាង​មុន​។​”

​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​របស់ខ្លួន ដូចជា “​ក្រុមការងារ​ប្រចាំ​អឺរ៉ុប​” ទាំងមូល បាន​ប្តេជ្ញា​រួមគ្នា​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​កសាង​ឡើងវិញ​ឲ្យ​កាន់តែ​ប្រសើរ និង​ធានា​ឲ្យ​បាន​ថា​គ្មាន​នរណាម្នាក់​ត្រូវបាន​មើលរំលង​នោះឡើយ​។ រហូតមក​ទល់នឹង​ពេលនេះ ក្រុម​អឺរ៉ុប បានផ្តល់​ថវិកា​ចំនួន ២,២ ពាន់​លាន​អឺរ៉ូ ដល់​ប្រទេស​ចំនួន ៩២ ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​តាមរយៈ​យន្តការ​កូ​វ៉ា​ក់​។ យើង​មាន​មោទនភាព​ដែល​ក្រុម​អឺរ៉ុប គឺជា​អ្នក​ចូលរួមចំណែក​ដ៏​ធំ​បំផុត​ទៅ​ឲ្យ​យន្តការ​កូ​វ៉ា​ក់​នេះ​។​”

​លោ​កេ​ជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​តាងនាម​ឲ្យ​សហភាព​អឺរ៉ុប ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​សភាព​អឺរ៉ុប បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ពង្រឹងសមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត និង​កសាង​ប្រព័ន្ធ សុខាភិបាល​មួយ​ដែល​ធន់​។ ការគាំទ្រ​នេះ កើតឡើង​ចំពេល​គេ​ត្រូវការ​វា​បំផុត​។ សាមគ្គីភាព និង​សកម្មភាព​រួមគ្នា មាន​សារៈសំខាន់​ណាស់ ដើម្បី​ជំនះ​វិ​ប​តិ្ត​កូ​វីដ​-១៩​នៅ​កម្ពុជា នៅ អាស៊ាន និង​នៅលើ​ពិភពលោក​ទាំងមូល​។ នៅពេលដែល​យើង​រួមគ្នា យើង​ខ្លាំង​ជាង​មុន​!​។​”

​ដោយ​អនុលោម​តាម​និយ័តកម្ម​សុខភាព​អន្តរជាតិ​ឆ្នាំ​២០០៥ របស់​អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា​ផែនការ​ត្រៀម​បង្ការ និង​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​សកល និង​យោងតាម​យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ និង​ជំងឺ​កើតឡើង​ថ្មីៗ (APSED III) ការវិនិយោគ​ថ្មី​នេះ មាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល និង​ដើម្បី​គាំទ្រ​ដល់​ការត្រៀម​បង្ការ និង​ការឆ្លើយតប​ចំពោះ​វិ​ប​តិ្ត​កូ​វីដ​-១៩ នៅ​កម្ពុជា រួមទាំង​អភិក្រម​សម្រាប់​ធ្វើការ និង​ជួយ​គាំទ្រ​ក្រុម​ពលរដ្ឋ​ដែល​គេ​មិនអាច​ចូលទៅ​ជួយ​កន្លងមក​។

សេចក្តីប្រកាស លើកឡើងថា មូលនិធិ​នេះ នឹងត្រូវ​ប្រើ​សម្រាប់​គៀងគរ​វិស័យ​ផ្សេងៗ និង​សហគមន៍ ដើម្បី​ធានា​ឲ្យ​មានការ​ចូលរួម​ក្នុងការ​បង្ការ ការ​តៀម​បង្ការ និង​ការឆ្លើយតប​ទៅនឹង​ករណី​ម្តងម្កាល ករណី​ចង្កោម និង​ការឆ្លង​សហគមន៍ ការទប់ស្កាត់​ការឆ្លង​វីរុស ហើយ​និង​កាត់បន្ថយ​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

​សេចក្តីប្រកាស បន្តថា ជា​ផ្នែក​មួយ​នៃ​ការងារ​កំពុងដំណើរកា​រ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប បាន​សម្រប​សម្រួលការ​ឆ្លើយតប​ជា​អន្តរជាតិ ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​បាន និង​កំពុង​ពង្រឹង​ការចូលរួម និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​របស់ខ្លួន​ជាមួយនឹង​ដៃគូ​ប្រតិ​ប​តិ្ត​ការ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។ សហភាព​អឺរ៉ុប គឺជា​អ្នក​សហការ​ដ៏​គួរ​ឲ្យ​ស្វាគមន៍​បន្ថែម​ទៅលើ​ដៃគូ​នានា ដែល​បាន និង​កំពុង​ឆ្លើយតប​ចំពោះ​វិ​បិ​ត្ត​កូ​វីដ​-១៩ នៅ​កម្ពុជា​៕