ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ជំនាញ​បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន នៅ​ព្រលប់​ថ្ងៃ​០២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​កើនឡើង​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ដែល​ភាគច្រើន​នៅ​ក្នុងស្រុក​ព្រៃ​នប់​រួម​មាន​ឃុំ​បិត​ត្រាំ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ជំនាញ​បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន នៅ​ព្រលប់​ថ្ងៃ​០២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​កើនឡើង​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ដែល​ភាគច្រើន​នៅ​ក្នុងស្រុក​ព្រៃ​នប់​រួម​មាន​ឃុំ​បិត​ត្រាំ​ង ឃុំ​ជើងគោ និង​បណ្តា​ឃុំ​មួយ​ចំនួន​ទៀត​។ ជាមួយ​គ្នា​នេះ​នៅ​ក្រុងព្រះសីហនុ យោង​តាម​ការ​ធ្វើតេស្ត​សំណាក​ថ្មី​ៗ​បំផុត បង្ហាញ​ថា ចំនួន​អ្នក​ឆ្លង​បាន​កើនឡើង​វិញ​ដែរ ដូច​ជា​នៅ​តំបន់​ទំនប់​រលក​ក្នុង​សង្កាត់​លេខ​១ និង​សង្កាត់​លេខ​៣ ម្តុំ​ខាងលើ​អូរ​សំអាត​ជាដើម​។

ករណី​នេះ​ទាំង​អ​ជ្ញា​ធរ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក សមត្ថកិច្ច​ចម្រុះ និង​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ចាត់វិធានការ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​បន្ត និង​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់ កុំ​ធ្វេស​ប្រ​ហេ​ស ជា​ពិសេស​កាត់​បន្ថយ​ឲ្យ​បានការ​ជួបជុំ​គ្នា​ច្រើន តាម​រយៈ​រក្សា​គម្លាត ពាក់​ម៉ាស និង​ចូលរួម​អនុវត្តន៍​តាម​វិធានការ​នានា​ដែល​រដ្ឋបាល​ខេត្ត​ដាក់​ចេញ ការពារ​កុំ​ឲ្យ​កូ​វី​ដ​-១៩​ឆ្លង​មក​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​យើង​។ ហើយ​ជាមួយ​គ្នា​នេះ​នៅ​តំបន់​ស្រុក​ព្រៃ​នប់ បច្ចុប្បន្ន​នៅ​បន្ត​បិទ​បម្រាម​គោ​ចរណ៍​ពី​ម៉ោង​8​យប់​ដល់​5​ព្រឹក​ដដែល​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ