ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បើក​ជើងហោះហើរ​អន្តរជាតិ​ចូល​ទីក្រុង​ធំ​ៗ​ឡើង​វិញ ក្រោយ​បិទ​បាន​ត្រឹម​២​ថ្ងៃ

2 ឆ្នាំ មុន

វៀតណាម ៖ អាជ្ញាធរ​អាកាសចរណ៍​វៀតណាម បាន​និយាយ​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ នេះ​ថា ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​

វៀតណាម ៖ អាជ្ញាធរ​អាកាសចរណ៍​វៀតណាម បាន​និយាយ​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ នេះ​ថា ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​ជើងហោះហើរ​អន្តរជាតិ​ចូល​មក​កាន់​ទីក្រុង​ហាណូយ រួម​និង​ទីក្រុង​ហូ​ជី​មិ​ញ​វិញ ប្រកបដោយ​ប្រសិទ្ធភាព​ភ្លាម​ៗ ក្រោយ​ប្រកាស​ផ្អាក​បាន​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​បញ្ហា​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

ដើម​ឡើយ​ប្រទេស​នេះ បាន​ហាមឃាត់​ការ​ហោះហើរ​អន្តរជាតិ​ចូល​មក​កាន់​អាកាសយានដ្ឋាន Noi Bai របស់​ទីក្រុង​ហាណូយ​រយៈពេល​មួ​យស​ប្តា​ហ៍ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣១ ខែឧសភា និង​ហាមឃាត់​ការ​ហោះហើរ​ចូល​មក​កាន់​អាកាសយានដ្ឋាន Tan Son Nhat របស់​ទីក្រុង​ហូ​ជី​មិ​ញ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១​។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​អាកាសចរណ៍​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ដែល​បន្ត​ការ​ហោះហើរ​លឿន​ជាង​ការ​គ្រោងទុក​បែប​នេះ​ឡើយ​។ ប៉ុន្តែ​ភាគច្រើន​នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ ក្នុង​ការ​ផ្ទុះ​ឡើង​នា​ពេល​បច្ចុប្បន្ន​នៅ​វៀតណាម ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងស្រុក មិនមែន​មក​ពី​អ្នកដំណើរ​បរទេស​នោះ​ទេ​។

បើ​យោង​តាម​ប្រភព​ពី Vietnam Plus បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១ បាន​រាយការណ៍​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៥៣​នាក់​បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស​។ ដែល​នាំ​ឱ្យ​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់​៧,៦២៥​នាក់ ខណៈ​ដែល​អ្នក​ស្លា​.​ប់​សរុប​មាន​៤៨​នាក់​៕ (​ដកស្រង់​ចេញពី Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ