ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អរិយ​មគ្គ​មាន​អង្គ​៨​ជា​ផ្លូវ​ដ៏​ប្រសើរ

4 ឆ្នាំ មុន

ពាក្យ​ថា អរិយ​មគ្គ ប្រែ​ថា ផ្លូវ​ដ៏​ប្រសើរ ផ្លូវ​ដ៏​ប្រពៃ​នាំ​ទៅ​រក​ការ​ត្រាស់​ដឹង ។ អរិយ​មគ្គ​នេះ​មាន​អង្គ​៨​គឺៈ ១- សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ឃើញ​ត្រូវ…

ពាក្យ​ថា អរិយ​មគ្គ ប្រែ​ថា ផ្លូវ​ដ៏​ប្រសើរ ផ្លូវ​ដ៏​ប្រពៃ​នាំ​ទៅ​រក​ការ​ត្រាស់​ដឹង ។ អរិយ​មគ្គ​នេះ​មាន​អង្គ​៨​គឺៈ

១- សម្មាទិដ្ឋិ ប្រាជ្ញា​យល់​ឃើញ​ត្រូវ

២- សម្មាសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ត្រូវ

៣- សម្មាវាចា សម្ដី​ត្រូវ

៤- សម្មាកម្មន្តៈ ការងារ​ត្រូវ

៥- សម្មាអាជីវៈ ការ​ចិញ្ចឹមជីវិត​ត្រូវ

៦- សម្មាវាយាមៈ ព្យាយាម​ត្រូវ

៧- សម្មាសតិ សេចក្តី​រលឹក​ត្រូវ

៨- សម្មាសមាធិ ការ​តម្កល់ចិត្ត​ឲ្យ​នឹង​ត្រូវ​តាម​ធម៌ ។

ព្រះសម្មាសម្ពុទ្ធ​ដែល​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​៤ ក្លាយ​ខ្លួន​ជា​ព្រះពុទ្ធ​ប្រសើរ​ផុត​សត្វលោក​នោះ គឺ​ព្រះ​អង្គ​ដើរ​តាម​អរិយ​មគ្គ​ទាំង​៨​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ