Sinovac ក្លាយជាវ៉ាក់សាំងទី៦ ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ពី WHO ជាផ្លូវការហើយ
ស្វីស ៖ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា (WHO) បានអនុម័តទទួលស្គាល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ Sinovac
ស្វីស ៖ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា (WHO) បានអនុម័តទទួលស្គាល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ Sinovac
ស្វីស ៖ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា (WHO) បានអនុម័តទទួលស្គាល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ Sinovac របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់ជាផ្លូវការ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
ជាមួយសេចក្តីអនុម័តនេះ បានបង្ហាញថា Sinovac គឺជាវ៉ាក់សាំងចិនទី ២ ដែលទទួលបានភ្លើងខៀវពី WHO បន្ទាប់ពីវ៉ាក់សាំង Sinopharm កាលពីដើមខែឧសភា ឆ្នាំ២០២១ កន្លងទៅ ។
លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោកបានថ្លែងឱ្យដឹងថា «ថ្ងៃនេះ ខ្ញុំរីករាយសូមប្រកាសថា វ៉ាក់សាំង Sinovac-CoronaVac ត្រូវបានផ្តល់នៅក្នុងបញ្ជីសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក។ បន្ទាប់ពីត្រូវបានធានាថា មានសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាព បន្ទាប់ពីចាក់វ៉ាក់សាំងចំនួនពីរដូសហើយ»។
វ៉ាក់សាំង Sinovac នឹងត្រូវប្រើប្រាស់ក្នុងកម្មវិធី Covax ក្នុងចំណោមវ៉ាក់សាំងចំនួន៥ប្រភេទផ្សេងទៀត ដែលទទួលស្គាល់ដោយ WHO ក្នុងគោលបំណង ធានាដល់ការទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវបំផុត។
បើទោះជាទើបតែទទួលបានការអនុញ្ញាតពី WHO ក៏ពិតមែន ប៉ុន្តែវ៉ាក់សាំង Sinovac ត្រូវបានចែកចាយប្រើប្រាស់រួចមកហើយ នៅក្នុងតំបន់ និងប្រទេសច្រើនជាង៤០នៅលើពិភពលោក។ ដោយក្នុងសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនផ្ទាល់បានឱ្យដឹងថា ការផ្គត់ផ្គង់របស់ខ្លួន មានច្រើនជាង៦០០លានដូស ទាំងនៅក្នុងស្រុក និងនាំចេញទៅកាន់បរទេស ដោយគិតត្រឹមចុងខែឧសភា។
សូមបញ្ជាក់ជូនថា គិតរហូតមកដល់ពេលនេះ WHO បានផ្តល់ការចុះបញ្ជីទទួលស្គាល់ការប្រើប្រាស់បន្ទាន់ សម្រាប់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ដែលរួមមាន៖ វ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech, Moderna, Johnson & Johnson, AstraZeneca ដែលត្រូវបានផលិតនៅឥណ្ឌា, កូរ៉េខាងត្បូង, សហភាពអឺរ៉ុប និងវ៉ាក់សាំងចិនទាំងពីរ Sinopharm និង Sinovac ៕ (ដកស្រង់ចេញពី BBC និង Aljazeera)
ចែករំលែកព័តមាននេះ