ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុវត្ត​វិធីងាយៗ ដើម្បីបង្កើត​ថវិកាមូលដ្ឋាន​គ្រឹះ​ ​ដែល​អ្នក​មិន​គួរ​ខកខាន !

3 ឆ្នាំ មុន

ជា​ការ​ពិត​ការ​អនុវត្ត​ជាក់ស្តែង​លើ​ការ​សន្សំ ឬ​ក៏​ការ​កំណត់​ថវិកា ការ​កំណត់​ផែនការ ជាដើមវា​ពិបាក ​ប៉ុន្តែ​វា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​គួរតែ​ចេះ​ ។ យើង​ភាគច្រើន​ព្យាយាម​ធ្វើការ​ជ្រើសរើស​វិធី​ងាយ​ៗ ប៉ុន្តែ​វា​ក៏​ងាយ​នឹង​បរាជ័យ​ដែរ​ ។ នៅ​ពេល​យប់​ប្រសិនជា​អ្នក​កំពុង​ឃ្លាន​អ្វីមួយ…

ជា​ការ​ពិត​ការ​អនុវត្ត​ជាក់ស្តែង​លើ​ការ​សន្សំ ឬ​ក៏​ការ​កំណត់​ថវិកា ការ​កំណត់​ផែនការ ជាដើមវា​ពិបាក ​ប៉ុន្តែ​វា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​គួរតែ​ចេះ​ ។ យើង​ភាគច្រើន​ព្យាយាម​ធ្វើការ​ជ្រើសរើស​វិធី​ងាយ​ៗ ប៉ុន្តែ​វា​ក៏​ងាយ​នឹង​បរាជ័យ​ដែរ​ ។ នៅ​ពេល​យប់​ប្រសិនជា​អ្នក​កំពុង​ឃ្លាន​អ្វីមួយ ហើយ​អ្នកដឹង​ថា​ អាហារ​សម្រន់​ទាំងនោះ ងាយ​ធ្វើ​ឱ្យ​អ្នក​ឡើង​គីឡូ ប៉ុន្តែ​វា​នៅ​តែ​អាច​ជា​ការ​ទាក់ទាញ​ចិត្ត​អ្នក​បាន​ ។ ដូច​គ្នា​នេះ​ការ​គ្រប់គ្រង​ចិត្ត ការ​គ្រប់គ្រង​ថវិកា ការ​គ្រប់គ្រង​ការ​ចំណាយ​ខ្ជះខ្ជាយ​ គឺ​ដូច​ទៅ​នឹង​អាហារ​សម្រន់​ទាំងនោះ​ដែរ ប្រសិនបើ​អ្នក​មិន​អាច​គ្រប់គ្រង​ចិត្ ត​ឬ​ចំណង់​របស់​អ្នក​បាន​ទេ នោះ​ប្រាក់​​របស់​អ្នកមាន​ច្រើន​ប៉ុណ្ណា​ក៏​មិន​អាច​នៅ​យូរ​បាន​ដែរ​ ។ ដូចនេះ​តោះ​មក​ឈ្វេង​យល់​ការ​អំពី​ដំណោះស្រាយ​ផ្សេង​ៗ អ្នក​ត្រូវ​តែ​បន្ត​ព្យាយាម​ធ្វើ​ឱ្យ​បាន​ ។ ការ​អនុវត្ត​ទាមទារ​ឱ្យ​អ្នក​ធ្វើ​វា​ឱ្យ​ល្អ ហើយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ នោះ​មាន​ន័យ​ថា​ការ​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ នៃ​ការ​រៀបចំ​ថវិកា​ និង​ការ​រៀន​ពី​របៀបដើម្បី​ឱ្យ​មាន​ភាព​ជោគជ័យ​លើ​ការ​គ្រប់គ្រង​វា​ឡើង​វិញ​ ។

មូលដ្ឋាន​គ្រឹះ​នៃ​ថវិកា​ទី​ ១ ៖ ដើម្បី​បង្កើត​ថវិកា អ្នក​អាច​ប្រើ​ប៊ិ​ច និង​ក្រដាស កុំព្យូទ័រ និង​សៀវភៅបញ្ជី ឬ​កម្មវិធី​បច្ចេកវិទ្យា​នានា​ដែល​អ្នក​ចូល​ចិត្ត​ប្រើ​វា ​។ ដំបូង​អ្នក​ត្រូវ​ឈ្វេង​យល់​ពី​បំណែក​សំខាន់​ៗ​នៃ​ល្បែង​ផ្គុំ​រូប ដែល​វា​ប្រៀប​បាន​ទៅ​នឹង​មូលដ្ឋាន​ថវិកា អ្នក​ត្រូវ​ដឹង​អំពី​លំហូរ​សាច់ប្រាក់​របស់​អ្នក (​លំហូរ​ចេញ​លំហូរ​ចូល​)​ ។ Erin Lowry អ្នកជំនាញ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន បានឱ្យ​ដឹង​ថា អ្នក​មិន​គួរ​ធ្វើ​គម្រោង​អ្វីមួយ​នោះ​ទេ​ប្រសិនបើ​អ្នក​មិន​យល់​ពី​វា​នោះ ​។
លោក ​ឡូ​រី មាន​ប្រសាសន៍​ថា ​៖ «​អ្នក​ត្រូវ​តែ​ដឹង​ថា ​ចំនួន​ប៉ុន្មាន​ដែល​រកបាន​ឬ​ចំណូល និង​ចំនួន​ប៉ុន្មាន​ដែល​នឹង​ត្រូវ​ចាយវាយ​ក្នុង​មួយ​ខែ​ៗ​ ។ នៅ​ពេល​អ្នក​មានគុណ​គូរ​ឃើញ​ហើយ វា​នឹង​ងាយស្រួល​ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​បន្ត​ ។ បន្ទាប់​មក​អ្នក​ត្រូវ​ពុស​ប្រាក់​ចំណូល​ទាំងនោះ​ជា​អាទិត្យ ដើម្បី​ចំណាយ​ក្នុង​មួយ​ខែ​ៗ»​ ។ យក​ប្រាក់ខែ​សរុប​របស់​អ្នក​ដក​ប្រាក់​ចំណាយ​ដែល​អ្នក​បាន​គុណ​គូ​រួច​ហើយ​នោះ​ចេញ ដើម្បី​ដឹង​ថា តើ​អ្នក​ចំណាយ​លើស​ប្រាក់​ចំណូល ឬ​តិច​ជាង​ប្រាក់​ចំណូល ​។ ឧទាហរណ៍​ថា ក្នុង​មួយ​ខែ​អ្នក​ត្រូវ​ចាយ​លើ​អ្វីខ្លះ ? ថ្លៃ​ផ្ទះ (​ប្រសិនបើ​ជួល ​ឬ​កំពុង​បង់​រំលស់​) កាត់​ពន្ធ​នៃ​ប្រាក់ខែ ​ឬ​ប្រាក់​ចំណូល និង​បង់​ធានា​រ៉ាប់រង​សុខភាព​ (​ប្រ​សិន​អ្នកមាន​សេវា​នេះ​) ក្រៅពី​ប្រាក់​នោះ​ត្រូវ​បង់ថ្លៃ​ទឹក​ភ្លើង សេវា​ទូរស័ព្ទ​ដៃ និង​វិក្កយបត្រ​ផ្សេង​ៗ​ ។ ទាំងនេះ​ជា​ការ​បូក​ដក នៃ​ជីវិត​របស់​អ្នក​នៅ​លីវ​ ឬ​អ្នក​មិន​ទាន់​មានកូន​ ។​ល​។

មូលដ្ឋាន​គ្រឹះ​នៃ​ថវិកា​ទី​ ២ ​៖ នៅ​ពេល​អ្នកធ្វើការ​សរុប​ប្រាក់​ចំណាយ​របស់​អ្នក​ក្នុង​មួយ​ខែ​ៗ​រួច​ហើយ ហើយ​បើ​ប្រាក់​ចំណូល​របស់​អ្នក​ខ្ពស់​ជាង​វិក្កយបត្រ​សរុប​ទាំងនោះ មាន​ន័យ​ថា​ជា​រឿង​ល្អ​មិន​ទាន់​ហួសពេល​ខ្លាំង​ទេ​ក្នុង​អនុវត្ត​គម្រោង​សន្សំ​នោះ​ ។ នៅ​ក្នុង​សេណា​រី​យ៉ូ​ខាងលើ ប្រសិនបើ​អ្នក​សល់​ប្រាក់​ត្រឹម ៨៥០ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​សន្សំ​ឬ​ប្រើ​ដើម្បី​សងបំណុល​ឬ​តម្រូវការ​ផ្សេង​ទៀត នោះ​ជីវិត​របស់​អ្នក​មិនសូវ​ស្មុគស្មាញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ប្រសិនជា​អ្នក​បាន​បង្កើន​គម្រោង​សន្សំ​ថែម​ទៀត​អ្នក​នឹង​មានការ​ចូល​និវត្តន៍​ដោយ​មិន​មាន​ក្តី​បារម្ភ​ខ្លាំ​នោះ​ទេ ​។

ប៉ុ​ន្តែ​ប្រសិនបើ​អ្នក​ឃើញ​ថា ​ខ្លួន​អ្នក​ខ្វះខាត​សាច់ប្រាក់​ក្នុង​មួយ​ខែ​ៗ ដូចនេះ​អ្នក​ត្រូវ​កំណត់​ការ​ចាយវាយ​ឡើង​វិញ កំណត់​សម្ភារៈ​ដែល​អ្នក​ចង់បាន​វា​ច្រើន​លើសលប់​ដែរ​ ឬទេ ហើយ​អ្នក​ត្រូវធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​ចំណាយ​របស់របរ​ដែល​មិន​ចាំបាច់ ដើម្បី​ឱ្យប្រាក់​ចំណូល​របស់​អ្នក​លើស​ការ​ចំណាយ​ក្នុង​មួយ​ខែ​ៗ​ ។ ប្រសិនជា​អ្នក​ចូល​ចិត្ត​ញុំ​ា​អាហារ​ខាងក្រៅ​ញឹកញាប់ តើ​អ្នក​អាច​កាត់​បន្ថយ​បាន​ទេ ? ប្រសិនបើ​អ្នកជា​អ្នក​ចិត្ត​ទិញ​សម្លៀក​បំពាក់​ច្រើន ដូចនេះ​អ្នក​គួរតែ​កាត់​បន្ថយ​ដែរ ​ឬទេ? ហើយ​ប្រសិនជា​អ្នក​ចូល​ចិត្ត​របស់​ប្រ៊េ​ន​ៗ​ថ្លៃ​ៗ (​ទូរស័ព្ទ​ទំនើប​ៗ​ចុង​ក្រោយ​) តើ​អ្នក​គួរ​បន្ត​ចាយវាយ​វា​ទៀត​ទេ ? អ្នកជំនាញ​និយាយ ប្រសិនជា​អ្នក​ចាយ​លុយ​លើស​ប្រាក់ខែ​ឬ​ប្រាក់​ចំណូល នោះ​មិនយូរ​ទេ​អ្នក​នឹង​ជំពាក់​គេ​វ័​ន្ត​ក​ហើយ ហើយ​វា​គឺជា​ការ​ធ្វើបាប​ជីវិត​ខ្លួនឯង​ទៀត​ផង (​ធម្មតា​ពេល​មានទុក្ខ​មិនសូវ​មាន​អ្នក​ជួយ​ទេ​) ដូចនេះ​អ្នក​ត្រូវ​លះបង់​ទំលាប់​ទាំងនេះ​ចោល​ភ្លាម​ប្រសិនជា​អ្នក​ចាយ​លើស​ប្រាក់​ចំណូល​ហើយ​មិន​បាន​ដាក់​ប្រាក់​សន្សំ​ទៀត ​។ ហើយ​ការ​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​មិន​សម​តម្រូវការ គឺជា​មូលដ្ឋាន​ថវិកា​ដ៏​សំខាន់ អ្នក​ត្រូវ​តាមដាន​ការ​ទិញ​នៃ​មុខ​នីមួយ​ៗ ដោយ​សរសេរ​កត់​ឱ្យ​បាន​ច្បាស់​ថា ទំនិញ​ណា​ង្ន​ក​ត្រូវការ​ប្រើ​ចាំបាច់​ និង​របស់​ណា​មិន​ទាន់​ចាំបាច់​ប្រើ​ ។ អ្នក​ធ្វើ​ដូចនេះ​យូរ​ទៅ​ៗ​អ្នក​នឹង​អាច​រក​ឃើញ​នៃ​ការ​ធ្លាក់​ចុះ​ពី​ការ​ចំណាយ​ដែល​ធ្លាប់តែ​ច្រើន​ ។ អ្នក​ត្រូ​រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ថវិកា ដើម្បី​រក្សា​ការ​ចំណាយ​របស់​អ្នក ហើយ​ប្រសិនបើ​ដំណើរការ​ទាំងមូល​នេះ មាន​ភាព​លំបាក​សម្រាប់​អ្នក សូមកុំ​អស់សង្ឃឹម ធម្មតា​ដំបូង​ៗ​អាច​ជា​ការ​លំបាក ហើយ​វា​ត្រូវការ​ពេលវេលា ការ​អត់ធ្មត់ និង​ភាព​ធន់ ដើម្បី​បង្កើត​ថវិកា​ដែល​នឹង​ជួយ​អ្នក​ក្នុង​រយៈពេល​វែង ​៕ ប្រភព ​៖ Discover

អត្ថបទសរសេរ ដោយ