ខេត្តឧត្តរមានជ័យ ៖ គូស្នេហាវ័យចំណាស់យកគ្នាជាប្តីប្រពន្ធហេងស៊យត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងទីប្រជុំជនស្រុកអន្លង់វែង កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី០៩ វិច្ឆិកា ២០១៥ នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
អ្នកភូមិដែលរស់នៅជិតខាងបានរៀបរាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធវ័យចំណាស់ ប្តីឈ្មោះកន ខន អាយុ៥៣ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ប្រពន្ធឈ្មោះអៀង រិទ្ធ ហៅផាត អាយុ៥៤ឆ្នាំ បាននាំគ្នាមករកបន្ទប់ជួលស្នាក់នៅអស់រយៈពេល០៩ខែមកហើយដែលស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
អ្នកជិតខាងបានបន្តថា ទាំង២នាក់ប្តីប្រពន្ធរូបនេះគេតែងតែសង្កេតឃើញនាំគ្នាផឹកស្រា.សជារៀងរាល់យប់ថ្ងៃកន្លងមកជាប្រចាំ ជួនកាលមានដាច់បាយដោយសារតែស្រវឹងរៀងៗខ្លួន ។ ជាក់ស្តែងនៅក្នុងថ្ងៃកើតហេតុជនរងគ្រោះបានទិញស្រា.សមកផឹកទាំ២នាក់នៅក្នុងបន្ទប់ជួល ក្រោយមកមានប្រជាពលរដ្ឋអ្នកភូមិដើរទៅលេងស្រាប់តែប្រទះឃើញដេកស្លាប់ទាំង២នាក់ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ចចុះមកធ្វើកោសល្យវិច្ចយ័។
ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះជឿន ខុន អាយុ៥០ឆ្នាំ រស់នៅក្នុងទួលប្រិច ឃុំថ្លាត ស្រុកអន្លងវែង ត្រូវជាប្រពន្ធដើមបានឲ្យដឹងថា ប្តីរបស់គាត់រកស៊ីរត់ម៉ូតូឌុប ហើយលួចលាក់មានប្រពន្ធចុងទៀត ដោយបានបោះបង់រូបគាត់ជាប្រពន្ធដើមចោលអស់រយៈពេល០៩ខែមកហើយមករស់នៅជាមួយប្រពន្ធចុង។
ទាក់ទិនហេតុការណ៍នេះលោកអនុសេនីយ៍ឯកនូ នៅអធិការងទទួលផ្នែកសេនាធិការប៉ូលិសស្រុកអន្លង់វែងបានឲ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់បាត់បង់ជីវិតទាំង២នាក់ប្តីប្រពន្ធហេងស៊យនេះ សមត្តកិច្ចបានធ្វើការសនិដ្ឋានមាន២ករណីទី១ ពុលស្រាស ទី២ បណ្តាលមកពីកើតខ្យល់(គ)ដោយសារពេលជនរងគ្រោះផឹកស្រា.សពេលស្រវឹងមិនហូបបាយ៕
ចែករំលែកព័តមាននេះ