បិដកលេខ៤២ ត្រង់ទំព័រ៣០២ ព្រះពុទ្ធត្រាស់ថា អ្នកបួសគួរថែរក្សាចិត្តដោយសតិឱ្យបានត្រឹមត្រូវក្នុងហេតុ៤យ៉ាងគឺ៖
១-ចិត្តរបស់អាត្មាអញ កុំត្រេកត្រអាលទៅក្នុងធម៌ទាំងឡាយ ដែលគួរត្រេកត្រអាលឡើយ ១
២-ចិត្តរបស់អាត្មាអញ កុំប្រទូស្ត ក្នុងធម៌ទាំងឡាយ ដែលគួរប្រទូស្តឡើយ ១
៣-ចិត្តរបស់អាត្មាអញ កុំភាន់ច្រឡំក្នុងធម៌ទាំងឡាយ ដែលគួរភាន់ច្រឡំ ១
៤-អាត្មាអញ កុំស្រវឹងក្នុងធម៌ទាំងឡាយ ដែលគួរស្រវឹងឡើយ ១ ។
ដោយហេតុថា ធម៌ពីរយ៉ាងគឺ កុសលធម៌ និងអកុសលធម៌ កាលបើបុគ្គលមិនបានពិចារណារឿយៗដោយសតិទេ អាចនឹងនាំចិត្តឱ្យងាកទៅរកធម៌ជាអកុសលមិនខាន ៕ សាន សារិន
ចែករំលែកព័តមាននេះ