ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានដ្ឋាន​កែ​ច្នៃកាត់តដំឡើង​ឡាន​ច្រើន​កន្លែង​អះ​អាង​​ថា បាន​បង់លុយ​​ឱ្យប៉ូលិស​ស្រុក​និង​អនុប្រធាន​មន្ទីរ​សា​ធារណ​ការ​​​ម្នាក់

2 ឆ្នាំ មុន
  • តាកែវ

ខេត្ត​​តាកែ វ​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​កាត់ត​កែ​ច្នៃដំឡើងរថយន្ដ​ជិត​២០​ទីតាំង​នៅ​ក្នុងស្រុក​បាទី ​ខេត្តតាកែវ ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​អនុប្រធាន​មន្ទី​សាធារណៈការ​ម្នាក់​ជា​កា​ស្រេច​ ។ ប្រភព​ពី​ម្ចាស់​យានដ្ឋាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​បាទី​នេះ…

ខេត្ត​​តាកែ វ​៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​កាត់ត​កែ​ច្នៃដំឡើងរថយន្ដ​ជិត​២០​ទីតាំង​នៅ​ក្នុងស្រុក​បាទី ​ខេត្តតាកែវ ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​អនុប្រធាន​មន្ទី​សាធារណៈការ​ម្នាក់​ជា​កា​ស្រេច​ ។

ប្រភព​ពី​ម្ចាស់​យានដ្ឋាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​បាទី​នេះ មាន​ឃ្លាំង​លួចលាក់​ស្តុ​ក​ក្បាល​រថយន្ត​បែន​ជា​ច្រើន​សម្រាប់​ការ​កាត់ត​កែ​ឆ្នៃ​ឲ្យ​បាន​ក្លាយជា​រថយន្ត​បែន​លក់​លើ​ទីផ្សារ ហើយ​នៅ​ក្នុង​ការ​តម្លើង​នោះ សម្រាប់​រថយន្ត​បែន​ច​ង្កូតស្ដាំ គឺ​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ក្នុងស្រុក​បាទី​ក្នុង​១​ក្បាល​ឡាន​ចំនួន​១៥០​ដុល្លារ​ ដើម្បី​គេ​យក​ទៅ​ចាត់ចែង​ដោយ​មិន​បង្ក្រាប​។

ជាមួយ​គ្នា​នេះ​ដែរ ជា​រឿយ​ៗ​ក៏​មាន​ក្រុម​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​លោក ពុំ ចាន់ធូ អនុប្រធាន​មន្ទីរ ទទួល​បន្ទុក​គ្រប់គ្រង​យានដ្ឋាន ក៏​បាន​ចុះ​មក​ពិនិត្យ​ដែរ តែ​គេ​មក​គឺ​យក​លុយ ហើយ​ក៏​ឡើង​ទៅ​វិញ តែបើ​យានដ្ឋាន​ធំ​ៗ​វិញ គឺ​ទាមទារ​ឲ្យ​បង់លុយ​ជា​ខែ ដោយ​លោកពុំ ចាន់ធូ ថា គាត់​យក​ទៅ​បង់​ឲ្យ​ថ្នាក់លើ​ទៀត​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ពុំ ចាន់ធូ អនុប្រធាន​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន ខេត្តតាកែវ បាន​ថ្លែង​បដិសេធ ដោយ​ថា កន្លង​មក​លោក​បាន​ចុះ​តាម​យានដ្ឋាន​នៅ​ស្រុក​បាទីជា​ញឹកញាប់ តែ​ចុះ​ទៅ​អប់រំ​ឲ្យ​ម្ចាស់​យានដ្ឋាន​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ និង​ឲ្យ​ពួក​គេ​បង់ពន្ធ​ចូល​រដ្ឋ​។ ដោយ ឡែក ​ចំពោះ​រថយន្ត​បែន​ច​ង្កូតស្ដាំ​គ្មាន​ការ​បង់ពន្ធ​វិញ គឺ​មិន​ពាក់​ព​ន្ធ័​នឹង​លោក​ទេ វា​គឺជា​ជំនាញ​របស់​គយ និង​រដ្ឋ​ករចំណែក​រឿង​លុយ​ការ​ជា​ថ្នូរ​ឲ្យ​ម្ចាស់​យានដ្ឋាន​ប្រព្រឹត្ត​ល្មើសច្បាប់​គឺ​លោក​មិន​ពាក់​ព​ន្ធ័​ឡើយ​។

សម្រាប់​លោក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​វិញ​បាន​ថ្លែង​ថា សមត្ថកិច្ច​របស់​លោក​មិន​ដែល​បាន​ផល​អី​បន្តិច​ពី​រឿង​លុយកាក់​ម្ចាស់​យានដ្ឋាន​ទាំងនោះ​ទេ តែ​លោក​ថា និង​រៀបចំ​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ និង​ធ្វើការ​បង្ក្រាប​ឲ្យ​អស់​៕ ដោយ៖ ​វង់​ សុ​ផា

អត្ថបទសរសេរ ដោយ