ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ ​៖ ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​កម្រិត​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ងើបឡើង​វ​បិ​ញ​ក្នុង​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​ភាព​មិន​ពិតប្រាកដ​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ ទាមទារ​ឱ្យ​មានការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដោយ​ផ្អែក​លើស​រសរ​ស្តម្ភ​សំខាន់​ៗ​ចំនួន​៣​។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​៖ យោង​តាម រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ងើបឡើង​វ​បិ​ញ​ក្នុង​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​ភាព​មិន​ពិតប្រាកដ​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ ទាមទារ​ឱ្យ​មានការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដោយ​ផ្អែក​លើស​រសរ​ស្តម្ភ​សំខាន់​ៗ​ចំនួន​៣​។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រសាសន៍​ថា​ជំងឺ​កូ​វី​ដ​១៩​បាន​បង្ក​ជា​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម រួម​ទាំង សុខភាព​សាធារណៈ ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផលិតកម្ម ការ​បាត់បង់​ការងារ និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​ប្រទេស កម្ពុជា​ក៏​មិន​ត្រូវ​បាន​រួច​ផុត​ពី​ការ​រីក​រាលដាល​ជំងឺ​នេះ​។ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ផលិតផល​សរុប​ក្នុងស្រុក​នៅ​ក្នុង​ឆ្នាំ​២០២០ បាន​ធ្លាក់​ចុះ​ប្រមាណ ៣,០% ក្នុង​នោះ​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ប្រមាណ -១,១% ឱនភាព​ថវិកា​កើនឡើង​ដល់ ៩,២៥%​។

ឯកឧត្តម​សង្កត់ធ្ងន់​ថា​«​សេដ្ឋកិច្ច​របស់​យើង​នឹង​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​ការ​ងើបឡើង​នេះ នៅ​មាន​ភាព​មិន​ប្រាកដប្រជា​កម្រិត​ខ្ពស់​នៅឡើយ ប្រសិនបើ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុ​ម្ភះ មាន​កម្រិត​នៃ​ផល​ប៉ះពាល់​នៅ​តែ​ខ្ពស់ និង​មាន​ជម្រៅ​ជ្រៅ ហើយ​កម្មវិធី​ចាក់​វ៉ាក់សាំង​មិន​អាច​សម្រេច​បាន​ឆាប់រហ័ស​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​លើក​ឡើង​ថា សម្រាប់​ដំណើរ​ឆ្ពោះទៅ​មុខ កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣ ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ស្តារ​សេដ្ឋកិច្ច ដោយ​ផ្អែក​លើ​សសរស្តម្ភ​ចំនួន ០៣ គឺ​៖១)- ការ​រស់​ឡើង​វិញ និង​រស់រាន​មានជីវិត​៖ ដោយ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​រក្សា​ឱ្យ​បាន​នូវ​ដង្ហើម​សេដ្ឋកិច្ច និង​ការ​រស់រាន​របស់​ប្រជាជន ព្រមទាំង​ការ​ស្តារ និង​កសាង​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ឡើង​វិញ ,២)- កំណែទម្រង់​៖ ប្រែក្លាយ​វិបត្តិ​ទៅ​ជា​ឱកាស​ដោយ​បង្កើន​ការ​ធ្វើ​ពិពិធ​កម្ម​និង​បង្កើន​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច ក្នុង​នោះ​ជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម និង​៣) -​ពង្រឹង​ភាព​ធន់​៖ តាម​រយៈ​ការ​ពង្រឹង និង​ត្រៀមខ្លួន នៅ​ក្នុង​ស្ថាប័ន​សាធារណៈ វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធនធានមនុស្ស រួម​ទាំង​ប្រព័ន្ធ​សុខភាព​សាធារណៈ បណ្តុះបណ្តាល​ជំនាញ និង​សុវត្ថិភាព​សង្គម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ស្រ​ដៀង​គ្នា ដែល​អាច​នឹង​ផ្ទុះ​ឡើង​នា​ពេល​អនាគត​។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​បាន​បញ្ជាក់​ថា មូលដ្ឋាន​សម្រាប់​ការ​រៀបចំ​គម្រោង​អនាគត និង​កិច្ចសហការ​គោលនយោបាយ ត្រូវ​រៀបចំ​ឡើង ជា​លក្ខណៈ​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាពរឹងមាំ និង​មាន​ភាព​ធន់ ដែល​ជា​មូលដ្ឋាន​សម្រាប់​កំណើនសេដ្ឋកិច្ច និង​រក្សា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

ក្នុង​ន័យ​នេះ កម្ពុជា​ត្រូវការ​លើក​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​ពង្រីក​មូលដ្ឋាន​កំណើន ដោយ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​បង្កើន​សហគ្រិនភាព និង​នវានុវត្តន៍​បន្ថែម​ទៀត ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​តាម​រយៈ​ការ​បង្កើន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៅ​ក្នុង​បណ្តាញ​ផលិតកម្ម និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​សហ​- គ្រាស​ខ្នាត​តូច និង​មធ្យម​។ សមាសធាតុ​ទាំងនេះ គឺជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​រៀបចំ​គម្រោង​អនាគត​របស់​យើង ដោយ​ប្រើប្រាស់​ធនធាន​មាន​កំណត់​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ