យោងតាមឯកសារធម្មនិពន្ធន៍ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ព្រះអង្គទ្រង់បែងចែកមនុស្សជា៥ប្រភេទទៅតាមចរិត ឬទង្វើប្រព្រឹត្តរបស់ក្រុមមនុស្សទាំងនោះ ។
១- មនុស្សមនុស្សោ មនុស្សពិត មានសីលធម៌ គុណធម៌ក្នុងខ្លួន ដឹងខុសត្រូវ ។
២- មនុស្សទេវោ មនុស្សដែលមានចិត្តគំនិតដូចទេវតា មនុស្សមានហិរិឱត្តប្បៈ និងចេះជួយសង្គ្រោះអ្នកដទៃ ។
៣- មនុស្សនេរយិកោ មនុស្សមានទុក្ខលំបាក ប្រៀបដូចជាសត្វនរក ។
៤- មនុស្សបេតោ មនុស្សមានចិត្តគំនិតដូចប្រេត ស្រេកឃ្លានរបស់ទ្រព្យអ្នកដទៃ មានចិត្តលោភលន់ ។
៥- មនុស្សតិរច្ឆានោ មនុស្សមានចិត្តគំនិតដូចសត្វតិរច្ឆាន សាហាវយង់ឃ្នង មិនដឹងខុសត្រូវ ឬគុណទោស មនុស្សល្ងង់ខ្លៅ ។
បណ្តាមនុស្សទាំង៥ប្រភេទនេះ មនុស្សទេវោត្រង់ចំណុចទាំងពីរ គឺមនុស្សដែលមានចិត្តគំនិតដូចទេវតាជាប្រភេទមនុស្សប្រសើរជាងគេ ឯមនុស្សនេរយិកោត្រង់ចំណុចទីបី គឺមនុស្សមានទុក្ខលំបាកប្រៀបដូចជាសត្វនរក ជាប្រភេទមនុស្សដែលអន់ជាងគេ ៕ សាន សារិន
ចែករំលែកព័តមាននេះ