ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺទឹកនោមផ្អែម ៖ រោគសញ្ញាគ្រោះថ្នាក់ និងវិធីយកឈ្នះជំងឺនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

១. អ្វីទៅជាជំងឺទឹកនោមផ្អែម ? ជំងឺ​ទឹកនោម​ផែ្អ​ម គឺជា​ជំងឺ​មួយ​ដែល​បង្កឡើង​ដោយ​ភាពខុស​បែ្ល​ក​នៃ​អ័រម៉ូន វា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា បញ្ហាក្រលៀន ហើម​ប្រអប់ជើង បញ្ហាភែ្ន​ក បញ្ហាបេះដូង…

១. អ្វីទៅជាជំងឺទឹកនោមផ្អែម ? ជំងឺ​ទឹកនោម​ផែ្អ​ម គឺជា​ជំងឺ​មួយ​ដែល​បង្កឡើង​ដោយ​ភាពខុស​បែ្ល​ក​នៃ​អ័រម៉ូន វា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា បញ្ហាក្រលៀន ហើម​ប្រអប់ជើង បញ្ហាភែ្ន​ក បញ្ហាបេះដូង បញ្ហាប្រព័ន្ធ​ប្រសាទ និងបញ្ហា​ចរន្តឈាម ។ បើសិនជា​យើង​ទុក​វាមិន​ព្យាបាល​ទេនោះ​បញ្ហាទាំងអស់នេះ​នឹង​នាំឱ្យ​អ្នកខ្សោយ​ក្រលៀន កើត​ដំបៅ ស្លាប់​អវៈយវៈ ងងឹត​ភែ្ន​ក ឬ​នាំ​ឲ្យ​មានការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ទៀតផង ​។ ជំងឺ​ទឹកនោម​ផែ្អ​ម​ច្រើនតែ​កើត​លើ​មនុស្សដែលមាន​អាយុ​ច្រើន ធាត់ ហើយ​អសកម្ម​ក្នុង​ជីវភាព​រស់នៅ ។

២. តើ​ជំងឺ​ទឹកនោមផ្អែម មាន​ប៉ុន្មាន​ប្រភេទ ​? ជំងឺ​ទឹកនោម​ផែ្អ​មដែលគេស្គាល់ច្រើន ​មាន ២ ​ប្រភេទ ដូចខាងក្រោម​ ៖

ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី ​១ ៖

ជំងឺទឹកនោមផ្អែមប្រភេទទី ១ ជា​ជំងឺ​ទឹកនោម​ផែ្អ​ម ដែល​អាស្រ័យទៅលើ​អ័រម៉ូន​អាំង​ស៊ុយ​លីន​ដែលមាន​នៅក្នុង​ខ្លួន ឬ​ជា​ជំងឺ​ដែល​ធ្វើឱ្យ​ភាពស៊ាំ​របស់​រាងកាយ​ចុះខ្សោយ ។ វា បំផ្លាញ​កោសិកា​លំពែង ដែលជា​អ្នក​ផលិតអ័រម៉ូន​អាំង​ស៊ុយ​លីន ដែល​យើង​ត្រូវការ​ជា​ចាំបាច់​ដើម្បី គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ ។ ចំពោះ​អ្នក​ដែល​កើត​ជំងឺ​ទឹកនោម​ផែ្អ​ម​ទាំង​នៅ​កេ្ម​ងនោះ​ពួកគេ​មិនអាច​ផលិតអ័រម៉ូន​អាំង​ស៊ុយ​លីន បានឡើយ​ ។ អ្នក​កើត​ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​ ១ នេះ ត្រូវតែ​បង្កើន​បរិមាណអ័រម៉ូន​អាំង​ស៊ុយ​លីន​នៅក្នុង​ខ្លួន​មិន​ថា​តាមរយៈការចាក់​ថ្នាំ​អាំង​ស៊ុយ​លីន ឬ​ពាក់​ឧបករណ៍ដើម្បី​បំ​ភាយ​អាំង​ស៊ុយ​លីន នៅក្រោម​ស្បែក​នោះទេ​ ។ សូមបញ្ជាក់ថា អ័រម៉ូន​អាំង​ស៊ុយ​លីន មិនអាច​ទទួលបាន​តា​មរយៈ​ថ្នាំ​គ្រាប់​ទេ ពីព្រោះ​វា​នឹងត្រូវ​បំផ្លាញ​នៅពេលដែល​យើង​លេប​ចូល​ទៅដោយមិនទាន់​ទាំង​បានផ្តល់​ដល់​រាងកាយ​នៅឡើយ​ ។​

ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​ ២

ជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺ​គ្រោះថ្នាក់​បំផុត ហើយ​វា​មាន​កម្រិត​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​ទី​ ១ ដោយសារវា​មិន​អាស្រ័យទៅលើ​អ័រម៉ូន​អាំង​ស៊ុយ​លីន​ឡើយ ​។ មនុស្ស​ដែលមាន​វ័យ​ចាប់ពី​អាយុ ៤៥ ​ឆ្នាំ​ឡើងទៅ និង​អ្នក​ដែល​លើស​ទម្ងន់ច្រើនតែ​កើត​ជំងឺ​នេះ ហើយ​ពួកគេមិនអាច​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​បាន​គ្រប់គ្រាន់​ទេ ឬ​មិនអាច​ប្រើប្រាស់​អ័រម៉ូន​អាំង​ស៊ុយ​លីន​បានតែ​ម្តង​ ។ ដោយសារ​កង្វះ​អ័រម៉ូន​អាំង​ស៊ុយ​លីន​នេះហើយ ទើប​រាងកាយ​មិនអាច​បញ្ជូន​ជាតិ​ស្ករ​ក្នុង​ឈាម ចូលទៅក្នុង​កោសិកា​បានទេ​ ។ ជាតិ​ស្ករ​កើនឡើង​នៅក្នុង​ឈាម បង្ក​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​ ។​

៣​. តើរោគសញ្ញារបស់ជំងឺទឹកនោមផ្អែមទាំង ២ មានអ្វីខ្លះ ? ចំពោះ​ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី ​១ គឺ​ភាគច្រើន​ប​ង្ហាញ​ញ​រោគសញ្ញា​ភ្លាមៗ ។ រោគសញ្ញា​របស់​វា​មាន ​៖

-​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ទឹកនោម ឡើង​ខ្ពស់​

-​នោម​ញឹក​

-​មាន​អាកា​រៈ​ឃ្លាន​ខុសពី​ធម្មតា​

-​ស្រក​ទម្ងន់​ដោយ​ពុំ​ដឹង​មូលហេតុ​

-​មាន​អាកា​រៈ​ខ្សោយ និង​ឆាប់​នឿយហត់​

-​ឆាប់​ខឹង និង​មិនមាន​តុល្យភាព​អារម្មណ៍​

-​អ្នក​ចង់​ក្អួត ឬ ក្អួត​តែម្តង​ ។

ចំណែកឯរោគសញ្ញារបស់ជំងឺទឹកនោមផ្អែមប្រភេទទី ២ វិញ ភាគច្រើន​វា​មានការ​រាតត្បាត​យឺត ​។ អ្នកជំងឺ​ប្រភេទ​នេះ ភាគច្រើន​មាន​អាកា​រៈ​ស្រេកទឹក​ខ្លាំង និង​នោម​ញឹក​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​មាន​អារម្មណ៍​នឿយហត់ ឆាប់​ខឹង និង​ចង់​ក្អួត ឃ្លាន​ខ្លាំង​តែ​ស្រក​ទម្ងន់​ ។ ខាងក្រោម​នេះ គឺជា​រោគសញ្ញា​ផ្សេងៗ​ទៀត អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ​២ ​នឹង​ប្រឈម​ ៖

-​មាន​ជំងឺ​សើ​ស្បែក ជំងឺ​អញ្ចាញ​ធេ្ម​ញ រលាក​រន្ធ​ភេទ ឬ​រលាក​ផ្លោក​នោម​ជា​ញឹកញាប់ ហើយ​ពិបាក​ព្យាបាល​

-​ស្រវាំង​ភែ្ន​ក​

-​ស្ពឹក​ស្រពន់​ដៃជើង​

-​មាន​ស្បែក​ស្ងួត រមាស់​ ។

​រោគសញ្ញា ខាងលើនេះ​អាចមាន​លក្ខណៈ​ស្រាល ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិនបាន​ចាប់អារម្មណ៍ ​។ មាន​មនុស្ស​រាប់លាននាក់​នៅលើ​ពិភពលោក​ដែល​កើតជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី ​២ នេះ​ដោយ​មិនដឹង​ខ្លួន ​។​

៤. តើមូលហេតុអ្វីបង្កជាជំងឺទឹកនោមផ្អែមទាំង ២ ប្រភេទ ? ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី ១ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ អំពី​មូលហេតុ បើទោះបី​ជាមាន​ភស្តុតាង​បញ្ជាក់ថា វា​អាចជា​ជំងឺតពូជ​ក៏ដោយ តែ​ក៏មាន​កត្តា​មជ្ឈដ្ឋាន និង​ជំងឺ​ដទៃ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ​បានដែរ​ ។​

ចំណែកឯមូលហេតុនៃការបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី ២ វិញ គឺ​មិនទាន់​ដឹង​ច្បាស់ លាស់​នៅឡើយ​ទេ ។ ​គេ​តែង​អះអាងថា​ វា​អាចជាជំងឺតពូជ ​តែ​ពុំមាន​ភស្តុតាង​នោះទេ​ ។ មាន​កត្តា​ផ្សេងទៀត​ដែល​គេ​រកឃើញ ចំពោះ​អ្នក​កើត​ជំងឺ​នេះ​ដូចជា​ការ​ធាត់ លើស​ទម្ងន់ លើស​សំពាធ​ឈាម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជាដើម ។​

៥. តើគេអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបានដែរ ឬទេ ? ចំពោះ​អ្នក​ដែលមានជំងឺ​ទឹកនោម​ផែ្អ​ម ​ប្រភេទ​ទី ​១ ពួកគេ​អាច​រស់នៅ​ដោយ​រីករាយ និង​មាន​សុខភាព​ធម្មតា បើសិនជា​គេ​អនុវត្តតាម​ការព្យាបាល​ ។ ការកម្រិតជាតិ​ស្ករ ត្រូវបាន​គ្រប់គ្រង ឲ្យ​មាន​សភាព​ធម្មតា​រហូត​តាមរយៈ​ការចាក់​បញ្ចូល​អ័រម៉ូន​អាំង​ស៊ុយ​លីន ការហាត់​ប្រាណ និង​ការ​ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ ។ យើង​អាច​ដឹងបាន​ថា តើ​ជំងឺ​នេះ អាច​គ្រប់គ្រង​បាន​ ឬ​អត់ តាមរយៈ​ការធ្វើ​តេស្ត​លើទឹក​នោម និង​ឈាម ​។ ចំណែកឯ ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​ ២ អាច​គ្រប់គ្រង​បាន​ដោយ​ការរក្សា​បរិមាណ ជាតិ​ស្ករ​ឲ្យ​ស្ថិតនៅក្នុងកម្រិត​ធម្មតា​ជានិច្ច តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​ការហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​ការគ្រប់គ្រង​លើ​របប​អាហារ​ឲ្យ​បាន​ម៉ត់ចត់​ ។ ចំពោះ​អ្នក​លើស​ទម្ងន់ ការ​សម្រក​ទម្ងន់ ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ។

៦. អ្នកជំងឺទឹកនោមផ្អែម ប្រឈមមនឹងគ្រោះថ្នាក់អ្វីខ្លះ ? បើសិនជាគ្រប់គ្រងមិនបានល្អទេនោះ ជំងឺទឹកនោមផ្អែមនឹងបង្កឱ្យមានបញ្ហាជំងឺមួយចំនួន ដូចខាងក្រោមនេះ ៖

ការកើនឡើងនូវហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល ៖

ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏ជាអ្វីមួយដែលអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សសៃឈាមខួរក្បាលផងដែរ ។ នេះក៏ព្រោះតែសសៃឈាមអាចនឹងត្រូវបំផ្លាញដោយសារការឡើងខ្ពស់នៃកម្រិតជាតិស្ករ ។ ជាលទ្ធផលវាកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាម អុកស៊ីសែន ទៅកាន់តែសាច់ដុំបេះដូង និងជាលិកាខួរក្បាល ។

អស់កម្លាំង ៖

អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងស្ទើរគ្រប់ពេលនៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ នេះក៏ព្រោះតែកោសិកាមិនទទួលបានជាតិស្ករគ្រប់គ្រាន់តាមតម្រូវការទោះបីវាមានច្រើនក្នុងលំហូរឈាមក៏ដោយ ។ ហើយថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ ។ ម្យ៉ាងវិញទៀតនោះ គឺបេះដូងត្រូវធ្វើការកាន់តែខ្លាំងជាង មុនដើម្បីសម្រួលចរន្តឈាមដែលខាប់ពេញដោយជាតិស្ករ ។ អ្នកក៏អស់កម្លាំងព្រោះមិនអាចគេងបានស្កប់គ្រប់គ្រាន់ដោយសារ ឈឺនោមញឹក និងស្រេកទឹកពេលគេងដែលជារោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ ។

សុខភាពភ្នែកចុះខ្សោយ ៖

រ៉េទីនភ្នែកជាអ្វីដែលជួយឱ្យអ្នកមើលឃើញ ។ ហើយវាត្រូវការឈាមដែលមានផ្ទុកសម្បូរ ដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីអាចរក្សាដំណើរការមុខងារត្រឹមត្រូវ ។ ប៉ុន្តែសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់រ៉េទីនអាចត្រូវទទួលរងការបំផ្លាញ ឬខូចខាតដោយសារជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ ជាលទ្ធផលសុខភាពភ្នែកថយចុះមើលលែងសូវច្បាស់ ។

បញ្ហាតម្រងនោម ៖

មួយក្នុងចំណោមមុខងារច្រើនផ្សេងទៀតនៃតម្រងនោម គឺកម្ចាត់កាកសំណល់ និងជាតិពុលពីក្នុងឈាម ។ ​ប្រសិនបើឈាមមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនពេកស្ទើរគ្រប់ពេលនោះតម្រងនោមត្រូវទទួលបន្ទុកខ្លាំងជាងធម្មតា ។ ជាលទ្ធផលហានិភ័យនៃបញ្ហាខ្សោយតម្រងនោមនឹងកើតមានឡើង ។

ខូចសសៃប្រសាទ ៖

មួយក្នុងចំណោមបញ្ហាគួរឱ្យបារម្ភផ្សេងទៀតនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ គឺសសៃប្រសាទទទួលរងការខូចខាត ។ ដូច្នេះអ្នកអាចនឹងជួបប្រទះបញ្ហាក្រហាយ ឬស្ពឹកឈឺឆៀបៗត្រង់ប្រអប់ដៃ ដើមដៃ ជើង និងប្រអប់ជើងជាដើម ។

៧. តើអ្នកជំងឺទឹមនោមផ្អែមគួរទទួលទាន ឬមិនគួរទទួលទានអាហារអ្វីខ្លះ ? គ្រូពេទ្យជំនាញបានណែនាំថា អ្នកជំងឺទឹកនោមផ្អែមត្រូវយល់ដឹងអំពីអាហារដែលខ្លួនគួរទទួល និងមិនគួរទទួលទានដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ។

ផ្ដោតសំខាន់លើអាហារប្រាំក្រុម ៖ វាពិតជាសំខាន់ណាស់ដែលអ្នកគួររួមបញ្ចូលប្រភេទត្រឹមត្រូវនៃអាហារក្នុងរបបអាហារប្រចាំថ្ងៃ ។ ហើយគ្មានអាហារអ្វីអាចផ្ដល់នូវវីតាមីន និងជាតិរ៉ែដែលរាងកាយ ត្រូវការចាំបាច់ជាងអាហារប្រាំក្រុមរួមមានផ្លែឈើ បន្លែបៃតង សាច់គ្មានខ្លាញ់ ប្រូតេអ៊ីនគ្មានខ្លាញ់ ផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានខ្លាញ់ទាប ឬគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ ។

បង្កើនការទទួលទានអាហារមានផ្ទុកសម្បូរដោយជាតិសសៃ ៖ ជាតិសសៃ គឺសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ វាជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព ។

ជ្រើសរើសទទួលទានប្រភេទខ្លាញ់ល្អ ៖ រួមមានគ្រាប់អាល់ម៉ុន គ្រាប់វាល់ណឺត ប្រេងសណ្ដែងដី ផ្លែបឺរ ប្រេងអូលីវ និងផ្លែអូលីវ ជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ ។ ទោះជាយ៉ាងណាអ្នកមិនគួរ ទទួលទានច្រើនលើសកម្រិតឡើយ។

កុំរំលងត្រីសម្បូរខ្លាញ់ ៖ ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគ្មានខ្លាញ់ និងអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាព ជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុង ប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ ។

កាត់បន្ថយអាហារមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត ៖ ការកាត់បន្ថយការទទួលទានអាហារសម្បូរដោយកាបូអ៊ីដ្រាតជាគន្លឹះចម្បងមួយដែលអ្នកគួរអនុវត្តដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ។ បរិមាណនៃកាបូអ៊ីដ្រាតច្រើន ពេកធ្វើឱ្យកោសិកា ធន់នឹងអាំងស៊ុយលីនបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវឈប់ទទួលទានអាហារមានផ្ទុកកាបូអ៊ីដ្រាតតែម្ដងឡើយក៏ព្រោះរាងកាយនូវត្រូវការវា ! អ្វីដែលសំខាន់ គឺត្រូវកាត់បន្ថយ ការទទួលទាន ។

កម្រិតការទទួលទានអាហារមានផ្ទុកប្រូតេអ៊ីនពីសាច់ខ្ពស់ ៖ ប្រូតេអ៊ីន គឺជាក្រុមនៃអាហារដ៏សំខាន់បំផុតមួយដែលរាងកាយ ត្រូវការដើម្បីរក្សាបាន នូវសុខភាពល្អរឹងមាំ ។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកអាចទទួលទានបានតាមចិត្តចង់ឡើយ ពិសេសចំពោះអ្នកចូលចិត្តទទួលទានសាច់ក្រហម ! នេះក៏ព្រោះតែការទទួលទានច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺមហារីក ។ អ្នកគួរកម្រិតការទទួលទានមិនលើសពី ២ ដងក្នុងមួយសប្តាហ៍ដោយជំនួសមកវិញនូវត្រី សាច់មាន់ (គ្មានស្បែក) និងបន្លែច្រើនដើម្បីទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ ។

ប្រយ័ត្នក្នុងការទទួលទានអាហារចៀនបំពង ៖ អាហារចៀន ឬបំពងភាគច្រើន គឺមានផ្ទុកជាតិខ្លាញ់មិនល្អ ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសវិធីចម្អិនផ្សេងទៀតដូចជាស្ងោ អាំង ឬចំហុយជំនួសវិញ ។ ប្រសិនបើអ្នកឈប់ទទួលទានអាហារចៀន ឬបំពងមិនបានចូរជ្រើសរើសប្រើប្រាស់ខ្លាញ់ល្អដូចជា ប្រេងអូលីវ ។

កម្រិតការទទួលទានអាហារសម្បូរជាតិខ្លាញ់មិនល្អ ៖ ថ្វីត្បិតតែអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ដោយផ្ទាល់ ប៉ុន្តែវារួមចំណែកបង្កើនភាពធន់នឹងអាំងស៊ុយលីន របស់រាងកាយ ។ លើសពីនេះទៅទៀតអាហារសម្បូរជាតិខ្លាញ់ត្រូវការពេល យូរ ដើម្បីរំលាយដែលអាចជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ ទោះជាយ៉ាងណានេះមិនមែនមានន័យថា អ្នកកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ និងអ្នកជំងឺទឹកនោមផ្អែមមិនអាចទទួលទានអាហារសម្បូរជាតិខ្លាញ់បានតែម្ដងនោះទេ គឺអាចញ៉ាំបានក្នុងបរិមាណ ឬកម្រិតសមល្មម ។

ចៀសវាងប្រភេទអាហារកញ្ចប់ ៖ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬអ្នកដែលមិនចង់កើតជំងឺនេះ គួរចៀសឱ្យផុតពីការទទួលទានអាហារកញ្ចប់ ឬអាហារកែច្នៃ ។ អាហារប្រភេទនេះមិនត្រឹមតែ ធ្វើឱ្យអ្នកពិបាក ក្នុងការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលអាច បង្កើនកម្រិតកូឡេស្តេរ៉ូលអាក្រក់ ហើយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងឈាម បង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ។ លើសពីនេះទៅទៀតការទទួលទានអាហារកញ្ចប់ច្រើនក៏បង្កការរលាកផ្សេងៗក្នុងរាងកាយដែលអាចនាំឲ្យកើតមានជំងឺទឹកនោមផ្អែម ។

ប្រយ័ត្នក្នុងការទទួលទានអាហារមានផ្ទុកជាតិស្ករខ្ពស់ ៖ អ្នកជំងឺទឹកនោមផ្អែមត្រូវប្រយ័ត្នក្នុងការទទួលទានអាហារសម្បូរជាតិស្ករ និងមានផ្ទុកកាបូអ៊ីដ្រាតគុណភាពទាប ។ នេះក៏ព្រោះតែវាអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម គួរឱ្យកត់សម្គាល់ ។ ក្រៅជំងឺទឹកនោមផ្អែម ការទទួលទានអាហារសម្បូរជាតិស្ករ លើសកម្រិតក៏នាំឱ្យកើនទម្ងន់ ព្រមទាំងបង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលផងដែរ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។