ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រមាទ​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ

4 ឆ្នាំ មុន

នៅ​ក្នុង​លោក​នេះ​មិន​មាន​សភាវៈ​ឯណា​ដែល​ផ្តល់​ផល​អាក្រក់​ស្មើនឹង​សេចក្តី​ប្រមាទ​នោះ​ឡើយ អ្នក​ដែល​ប្រមាទ​ច្រើន​តែ​បរាជ័យ​ក្នុង​ជីវិត​ព្រោះ​សេចក្តី​ប្រមាទ​មិន​ដែល​ផ្តល់​ផល​ល្អ​សោះឡើយ ។ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​នូវ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឱ្យ​ខូចប្រយោជន៍​ដ៏​ច្រើន​ដូច​សេចក្តី​ប្រមាទ​នេះ​មិន​មាន​សោះឡើយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ក្នុង​លោក​នេះ​មាន​តែ​សេចក្តី​ប្រមាទ​មួយ​គត់​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឱ្យ​ខូចប្រយោជន៍​ដ៏​ច្រើន​ដូច​ទាញ​ជីវិត​ឱ្យ​ស្ថិត​ក្នុង​រណ្តៅ​លាមក​ដូច្នោះ​ដែរ ។…

នៅ​ក្នុង​លោក​នេះ​មិន​មាន​សភាវៈ​ឯណា​ដែល​ផ្តល់​ផល​អាក្រក់​ស្មើនឹង​សេចក្តី​ប្រមាទ​នោះ​ឡើយ អ្នក​ដែល​ប្រមាទ​ច្រើន​តែ​បរាជ័យ​ក្នុង​ជីវិត​ព្រោះ​សេចក្តី​ប្រមាទ​មិន​ដែល​ផ្តល់​ផល​ល្អ​សោះឡើយ ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​នូវ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឱ្យ​ខូចប្រយោជន៍​ដ៏​ច្រើន​ដូច​សេចក្តី​ប្រមាទ​នេះ​មិន​មាន​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ក្នុង​លោក​នេះ​មាន​តែ​សេចក្តី​ប្រមាទ​មួយ​គត់​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឱ្យ​ខូចប្រយោជន៍​ដ៏​ច្រើន​ដូច​ទាញ​ជីវិត​ឱ្យ​ស្ថិត​ក្នុង​រណ្តៅ​លាមក​ដូច្នោះ​ដែរ ។

ពោះ​ហេតុ​នោះ​ទើប​អ្នកប្រាជ្ញ​ដែល​ដឹង​រឿង​នេះ​ច្បាស់ លោក​មិន​ដែល​ហ៊ាន​ប្រមាទ​សោះ ហើយ​តែង​ញុំ​ា​ង​អត្តភាព​របស់​លោក​ឱ្យ​តាំងនៅ​ក្នុង​សតិ សម្បជញ្ញៈ​គ្រប់​វេលា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ