ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក និង​សន្តិសុខកំពុងគេង​ក្នុងហាងកាហ្វេ​ ស្រាប់តែឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីហាង

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់ ហុយ​ចេញ​ពី​ហាង​កាហ្វេ ​មួយកន្លែង​ ​បានបង្ក​ការភ្ញាក់​ផ្អើល​ដល់​ក្រុម​

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​មាន​ផ្សែង​ខ្មួល​ខ្មាញ់ ហុយ​ចេញ​ពី​ហាង​កាហ្វេ​​មួយកន្លែង​ ​បានបង្ក​ការភ្ញាក់​ផ្អើល​ដល់​​ប្រជា​ពលរដ្ឋរាយការណ៍​ក្រុម​សមត្ថ​កិច្ច​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ចុះមកជួយ​អន្តរាគមន៍បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​2និង​20​នាទី​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី​1 ខែ មិថុនា ឆ្នាំ​2021 នៅ​ចំនុច​ហាងកាហ្វេ​មួយកន្លែងយីហោ ផា​ម មា​នទី​តាំងនៅ​ទល់មុខមន្ទីរពេទ្យ​កាល់​ម៉ែ​ត សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

ម្ចាស់​ហាង​​​កាហ្វេកើតហេតុ​ខាងលើ​ឈ្មោះ​ធុ​យ ស៊ែ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ហាង​ខាងលើ​ជា​ប្រភេទ​សំណង់​ថ្ម​មាន​ទំហំ​២៥​ម៉ែត្រ​×៣០​ម៉ែត្រ ត្រូវ​ភ្លើវ​ឆេះ​ខូចខាត​សំភា​រះ​ក្នុង​បន្ទប់ (​ទំហំ​៣​ម៉ែត្រ​×៤​ម៉ែត្រ​) ​អស់ទាំង​ស្រុង ​តែ​​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិ​ត​ខាង​ឡើយ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុនពេល​​កើតហេតុ គឺ​ឃើញ​ផ្សែង​ខ្មៅ​ហុយ​ចេញពី​លើដំបូល​ហាង​កាហ្វេ​មួយកន្លែង​ខាងលើ​ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​នាំគ្នា​​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋានឱ្យ​ចុះ​មក​ដល់​កន្លែងកើតហេតុ និង​​ហៅ​អ្នកយាម​ហាង​ដែល​នៅ​ខាងក្នុង​ហាង​ចេញ​មក​សួរនាំ ទើប​ដឹង​ថា មាន​ភ្លើង​ឆេះ​នៅ​ជាន់​លើ​ ទើប​រាយការណ៍​​បន្ត​ប្រាប់​ក្រុម​សមត្ថកិច្ច បង្ការ​​និង​ពន្លត់អគ្គីភ័យ​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿងចុះ​​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​ហាងកាហ្វេ​​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហាង​កាហ្វេ​ខាងលើ​​មាន​បុគ្គលិក និង​សន្តិសុខ​គេង​នៅ​ក្នុង តែ​ដោយសារ​ភ្លើង​ឆេះ​នៅ​ជាន់​លើ ទើប​ពួក​គាត់​មិនដឹង គឺ​ភ្លើង​ឆេះ​នៅ​ជាន់​លើ ចេញពី​ផ្ទះបាយ ដោយ​មិនដឹង​មូលហេតុ ប៉ុន្តែ​ជា​ជំហាន​ដំបូង​ ពួក​គាត់​សន្និដ្ឋាន​ថា​ឆ្លង​ចរន្តអគ្គិសនី​។

​ក្នុងហេតុការណ៍​ចុះអន្តរាគមន៍ពន្លត់​អគ្គី​ភ័យ​​ខាងលើ​នេះ សមត្ថកិច្ចបាន​​ប្រើប្រាស់​រថយន្ត​ការិយាល័យបង្ការ​និង​ពន្លត់​អគ្គិភ័យ អស់ចំនួន៦​គ្រឿង ​ដោយ​ប្រើប្រាស់​ទឹក​អស់៨​​រថយន្ត ទើប​ភ្លើង​​រលត់​ទាំងស្រុង​នៅ​ម៉ោង​ជាង៣ឈានចូល​ព្រឹក​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ