ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បន្ត​ប្រុង​ប្រយ័ត្ន​ !​ ចាប់ពី​ថ្ងៃ​២ ​ដល់​៨ ​មិថុនា​នឹង​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០២១​ថា​ចាប់ពី​ថ្ងៃ​ទី​២ ដល់​៨​មិថុនា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់​ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០២១​ថា​ចាប់ពី​ថ្ងៃ​ទី​២ ដល់​៨​មិថុនា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់​ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។

តាម​របស់​ក្រសួង​ធនធានទឹក​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២ – ៨ ខែមិថុនា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ក្នុង​មួយ​សបា្ត​ហ៍​ទៅ​មុខ​នេះ កម្ពុជា​ទទួល​នូវ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ក្នុង​នោះ ពី​ថ្ងៃ​ទី​២-៤ ខែមិថុនា ខ្យល់មូសុង​និរតី​មាន​កម្លាំង​ខ្សោយ ។ ពី​ថ្ងៃ​ទី​៥-៨ ខែមិថុនា ខ្យល់មូសុង​និរតី​មាន​កម្លាំង​ពី​បង្គួរ​ទៅ​ខ្លាំង ។ នៅ​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ស្ថិត​នៅ​ខាងកើត​ហ្វី​លី​ពី​ន​មានការ​កកើត​នូវ​ព្យុះ​ទី​៣ ឈោះ្ម​ឆ​យ​វ៉ា​ន់ (Choi-wan) ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ប្រទេស​ហ្វី​លី​ពី​ន ឆ្ពោះទៅ​ភាគ​ឦសាន​ដោយ​មិន​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​យើង​ទេ ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C នៅ​ថ្ងៃ​ទី​២-៥ ខែមិថុនា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​មិនសូវ​រាយ​ប៉ាយ​ក្នុង​កម្រិត​ខ្សោយ – នៅ​ថ្ងៃ​៦-៨ ខែមិថុនា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ ។ ចំណែក​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣៣ °C ។ នៅ​ថ្ងៃ​ទី​២-៤ ខែមិថុនា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​មិនសូវ​រាយ​ប៉ាយ​ក្នុង​កម្រិត​ខ្សោយ – នៅ​ថ្ងៃ​ទី​៥- ៨ ខែមិថុនា នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C ។ នៅ​ថ្ងៃ​ទី​២- ៥ ខែមិថុនា នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ។ នៅ​ថ្ងៃ​ទី​៦- ៨ ខែមិថុនា នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​នឹង​នៅ​លើ​ផ្ទៃ​សមុទ​នឹង​អាច​មាន​ភ្លៀង​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ស្ថានភាព​ធាតុអាកាស​បែប​នេះ ក្រសួង​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស ប្រជា​នេសាទ​និង​អ្នកដំណើរ​សមុទ្រ ដោយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​ខ្លាំង ខ្យល់ កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ