អាសូរណាស់! ស្ត្រីរើសអេតចាយសម្ងំសម្រាលកូនតែម្នាក់ឯងក្រោមតង់ ទំរាំមានអ្នកដឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់បានសម្រាលកូនតែម្នាក់ឯងនៅក្រោមតង់ជាប់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់បានសម្រាលកូនតែម្នាក់ឯងនៅក្រោមតង់ជាប់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង
រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នករើសអេតចាយម្នាក់បានសម្រាលកូនតែម្នាក់ឯងនៅក្រោមតង់ជាប់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានទាក់ទងទៅក្រុមគ្រូពេទ្យឱ្យចុះមកជួយសង្គ្រោះ កាលពីវេលាម៉ោង7និង50នាទីយប់ថ្ងៃទី31 ខែឧសភា ឆ្នាំ2021 នៅចំណុចជាប់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង ខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត តាមផ្លូវលេខ80 កែងផ្លូវបេតុង ភូមិ22 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីដែលសម្រាលកូនម្នាក់ឯងខាងលើឈ្មោះ ចាន់ លីនី អាយុ32ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបររើសអេតចាយ មានស្រុកកំណើតនៅភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើមកស្នាក់នៅតំបន់នោះយូរឆ្នាំមកហើយ ដោយប្រកបមុខរបររើសអេតចាយចិញ្ចឹមជីវិត និងមានប្តីដែរ ប៉ុន្តែពេលនាងមានផ្ទៃពោះ ប្តីរូបនោះក៏រត់ចោលនាងបាត់ ដោយទុកអោយនាងពរពោះរស់នៅតែម្នាក់ឯង។ លុះដល់ថ្ងៃសម្រាលកូន គឺនាងសម្ងំបង្កើតកូនតែម្នាក់ឯងនៅក្រោមតង់ជាប់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង រហូតបង្កើតបានទារកម្នាក់ ជិតមួយម៉ោងក្រោយមក ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាងនាំគ្នារាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឱ្យចុះមកជួយរូបនាង។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម មន្ត្រីសាលាសង្កាត់ស្រះចក បានចុះមកភ្លាមៗផងដែរ និងបានទាក់ទងទៅក្រុមគ្រូពេទ្យចុះមកជួយសង្គ្រោះ ដោយសារសម័យនេះជំងឺកូវីដ19កំពុងរាតត្បាត ទើបមិនមានអ្នកណាម្នាក់ហ៊ានចូលទៅក្បែរស្ត្រីរើសអេតចាយខាងលើនោះទេ ។ ក្រោយមកមានគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកចតុមុខបានចុះមកដល់កន្លែងកើតហេតុ ដោយមានទាំងគ្រូពេទ្យផ្នែកសម្ភពមកជាមួយផងដែរ។ ជំហានដំបូង ខាងក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាករកជំងឺកូវីដ១៩ ជាលទ្ធផលគឺអវិជ្ជមាន ។
បន្ទាប់មកខាងគ្រូពេទ្យសម្ភពក៏ចុះទៅជួយសង្គ្រោះស្ត្រីរើសអេតចាយដែលសម្រាលកូនតែម្នាក់ឯងនោះ ព្រោះសម្រាលកូនច្រើនម៉ោង ហើយមានធ្លាក់ឈា.មច្រើន ធ្វើឱ្យសុខភាពម្តាយ និងកូន ចុះខ្សោយ ក៏បានទទួលយកនាង និងកូនទៅសំរាកមើលថែ នៅមន្ទីរពេទ្យបង្អែកចតុមុខ ដោយពុំគិតថ្លៃសេវាអ្វីទាំងអស់ ព្រមទាំងផ្តល់សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនអោយនាងថែមទៀតផង ៕
ចែករំលែកព័តមាននេះ