ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពី​បិទផ្លូវ​ជាតិ​លេខ​១ ប្រជាពលរដ្ឋ លើកគ្នា តវ៉ានៅសាលាស្រុកកៀនស្វាយ ​សំណូមពរ ២​ចំណុច

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ មកពី​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រមូល​ផ្តុំគ្នា នៅក្នុង​បរិវេណ​សាលាស្រុក​កៀនស្វាយ…

ខេត្តកណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ មកពី​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ប្រមូល​ផ្តុំគ្នា នៅក្នុង​បរិវេណ​សាលាស្រុក​កៀនស្វាយ ដើម្បី​ធ្វើការ​តវ៉ា ទាមទារ​អោយ​អាជ្ញាធរ ជួយ​រក​ដំណោះស្រាយ​ចំនួន ២​ចំណុច​។

ប្រជាពលរដ្ឋ​បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដកហូត​ដី​ទំហំ ២៩៩៧,៩២​ហិកតា នៅ​ភូមិសាស្ត្រ​ភូមិ​ឃុំ​ខាងលើ (​ដីស្រែប្រាំង​) ពី​ឯកឧត្តម ឡោក ហ៊ួ​រ ដែល​បាន​រំលោភ​លើដី​របស់​ប្រជាពលរដ្ឋ តាំងពី​ឆ្នាំ​២០១៧ អោយ​អាជ្ញាធរ​បែងចែក​ដី ដែល​បាន​ដកហូត​ជូន​ប្រជាពលរដ្ឋ សម្រាប់​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​វិញ​។

​ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន ប្រជាពលរដ្ឋ នៅតែ​មិនទាន់​ទទួលបាន​របប​ដី​ទាំងនោះ​នៅឡើយ ទើប​ធ្វើអោយ​ពួកគាត់ កើតទុក្ខ មិន​សុខចិត្ត នាំគ្នា​ធ្វើការ​តវ៉ា​ជា​បន្តបន្ទាប់​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ស្រាប់​តែមាន​មនុស្ស​មួយក្រុម​ស្លៀកពាក់​ស៊ីវិល ជិះឡាន​មក​ចាប់​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ហុង សុខ ដែលជា​ប្រជា​ពលរ​ដ្ធ​រស់នៅ​ភូម ឃុំ​ជាមួយគ្នា ដោយ​ចោទថា ជា​មេខ្លោង​ដឹកនាំ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​តវ៉ា​រឿង​ដីធ្លី​។​

​ក្រោយពី​ចាប់​ពលរដ្ឋ​ម្នាក់ ឈ្មោះ ហុង សុខ នៅ​ថ្ងៃ​ដដែល​នោះ ប្រជាពលរដ្ឋ​រាប់រយ​នាក់ ក៏បាន​នាំគ្នា​ឈរ​បិទផ្លូវ​ជាតិ​លេខ​១ ត្រង់ចំណុច​មុខ​សាលាឃុំ​បន្ទាយដែក ចាប់តាំងពី​រសៀល រហូតដល់​យប់ រហូត​ទាល់​តែមាន​វត្តមាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​ចុះមក​អន្តរាគមន៍ ពន្យល់​ណែនាំ លើក​ហេតុផល​ពាក់ព័ន្ធ​ផ្លូវច្បាប់ និង​និយាយថា ព្រឹក​ឡើង ចាំ​ដោះស្រាយ​គ្នា​។​

​ហេតុ​ដូច្នេះហើយ ទើប​ព្រឹក​ឡើង គឺ​នា​ថ្ងៃទី​៣១ ខែឧសភា ប្រជាពលរដ្ឋ នាំគ្នា មក​សាលាស្រុក​កៀនស្វាយ ដើម្បី​តវ៉ា​ទាមទារ​សំណូមពរ ២​ចំណុច ដូចខាងក្រោម​÷ ចំណុច​ទី​១. សូមអោយ​អាជ្ញាធរ​សមត្ថកិច្ច​ដោះលែង​ឈ្មោះ ហុង សុខ អោយមាន​សេរីភាព​វិញ ព្រោះ​គាត់​មិនមែនជា​មេខ្យល់​ទេ​។ ការតវ៉ា​នេះ គឺ​កើតចេញពី​ទឹក​ប្រជាពលរដ្ឋ​ទាំងអស់គ្នា បើ​ចាប់ ត្រូវ​ចាប់​ទាំងអស់គ្នា​។ ចំណុច​ទី​២.​សូមអោយ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មេត្តាជួយ​ដោះស្រាយ​បែងចែក​ដី ដែល​សម្តេច​កាត់​រំសាយ មកអោយ​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​អាស្រ័យ​ផល​ចិញ្ចឹមជីវិត ស្របតាម​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

ទោះជា​យ៉ាងណា ការតវ៉ា​របស់​ប្រជាពលរដ្ឋ​តាំងពីព្រឹក រហូតដល់​ប្រហែល​ម៉ោង ២​រសៀល ត្រូវបាន​រំសាយ​ទៅផ្ទះ​រៀងៗ​ខ្លួន បន្ទាប់ពី​អាជ្ញាធរ​សមត្ថកិច្ច​ស្រុក ខេត្ត សម្របសម្រួល ដោយ​អោយ​ប្រជាពលរដ្ឋ​សរសេរ​ប្រវត្តិរូប និង​សំណូមពរ​របស់​ពួកគាត់ ចង់បាន​អ្វី​? ដើម្បី​អាជ្ញាធរ​យក​សំណូមពរ​របស់​ពួកគាត់ ដាក់ជូនទៅ​ថ្នាក់លើ រក​ដំណោះស្រាយ​បន្ត​៕​ ស៊ឹម សាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ