ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ! នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដឹក​ដៃគូ​ដណ្តឹង​ចូល​ព្រះ​វិហារ​រៀប​ការ​យ៉ាង​​សម្ងាត់​

1 ខែ មុន

អង់គ្លេស ៖ តាម​របាយការណ៍​ពី​ចក្រភព​អង់គ្លេស​បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​រៀប​ការ​ជាមួយ​គូ​

អង់គ្លេស ៖ តាម​របាយការណ៍​ពី​ចក្រភព​អង់គ្លេស​បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​រៀប​ការ​ជាមួយ​គូ​ដណ្តឹង​របស់​លោក ដែល​មានឈ្មោះ Carrie Symonds នៅ​ក្នុង​ពិធី​យ៉ាង​សំងាត់​មួយ នៅ​ឯ​ព្រះ​វិហារ Westminster កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​ទៅ​។

យោង​តាម​បណ្តាសារ​ព័ត៌មាន​ជា​ច្រើន​បានឱ្យ​ដឹង​ថា ពិធី​មង្គលការ​រវាង​អ្នក​ទាំង​២ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មិត្តភក្តិ​ជិត​ស្និត និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​។ ទោះបីជា​សារព័ត៌មាន​ហៅ​ពិធី​នេះ​ថា ជា​ពិធី​មង្គលការ​សំងាត់​យ៉ាងណា​ក៏​ដោយ ក៏​គេ​ឃើញ​មន្ត្រី​អ្នកមុខអ្នកការ​ទាំង​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន បាន​បង្ហោះ​សារ​ចូលរួម​អបអរសាទរ ចំពោះ​ថ្ងៃ​ដ៏​រីករាយ​សម្រាប់​លោក Johnson និង​លោកស្រី Symonds ផង​ដែរ​។

ប្រភព​មួយ​ចំនួន​ទៀត បានឱ្យ​ដឹង​ថា ភ្ញៀវ​ចំនួន​៣០​នាក់ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​នេះ ដោយ​មានការ​ជូនដំណឹង​យ៉ាង​ខ្លី​បំផុត​។ ហើយ​ចំនួន​អ្នកចូលរួម​អតិបរមា​ត្រូវ​បាន​អនុញ្ញាត ក្រោម​ការ​រឹតត្បិត​នៃ​ពិធីសារ​បង្ការ​កូ​វី​ដ​១៩ នៅ​ចក្រភព​អង់គ្លេស​។

សូម​រំលឹក​ថា កាលពី​ចុងខែ​កុ​ម្ភះ ឆ្នាំ ២០២០ លោក Boris Johnson អាយុ​៥៦​ឆ្នាំ ដែល​ធ្លាប់​រៀប​ការ​២​លើក​រួច​មក​ហើយ និង​មានកូន​ប្រុស​-​ស្រី​ចំនួន​៥​នាក់​។ បាន​ប្រកាស​ថា លោក​និង Symonds អាយុ​៣៣​ឆ្នាំ បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា កាលពី​ចុងឆ្នាំ​២០១៩​។ ខណៈ​ដែល Symonds បាន​ផ្តល់​កំណើត​កូនប្រុស​ម្នាក់​ឈ្មោះ​ថា Wilfred កាលពី​ចុង​ខែមេសា ឆ្នាំ​២០២០ កន្លង​ទៅ ដែល​ត្រូវជា​កូន​ទី​៦​របស់​លោក Boris Johnson មុន​ពេល​អ្នក​ទាំង​២ ដឹក​ដៃ​គ្នា​ចូល​ព្រះ​វិហារ ដើម្បី​រៀបចំ​ពិធី​មង្គលការ​៕ (​ដកស្រង់​ចេញពី BBC)

Picture
Picture
Picture
Picture
Picture