ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិនបើក​​អូ​ឌី​ស៊េរី​ទំនើប ​គេច​ម៉ូតូ ជ្រុល​បុក​ចូល​សណ្ឋាគារ​មួយ​​កន្លែង​​ផ្អើ.ល​ផ្លូវនរោត្តម​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ ជនជាតិ​ចិន​ម្នាក់ ខណៈ​បើក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​អូ​ឌី​ គេច​​ម៉ូតូ​មួយគ្រឿង​ ក៍​ជ្រុល​ទៅ​បុក​ចូល

រាជធានី​ភ្នំពេញៈ ជនជាតិ​ចិន​ម្នាក់ ខណៈ​បើក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​អូ​ឌី​ គេច​​ម៉ូតូ​មួយគ្រឿង​ ក៍​ជ្រុល​ទៅ​បុក​ចូល និង​អតីត​សណ្ឋាគារ តា​យ​ម៉េ​ង ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ហេតុការណ៍​នេះ​បាន​កើ​ត​ឡើង​​កាលពី​​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១ មភ​ចំនុច​អតីត​សណ្ឋាគា​រតាយ​ម៉េ​ង ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

រថយន្ត​​ស៊េរីទំនើបមួយគ្រឿង​ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-1799 បើ​កដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​​ប្រភពពី​បុរស​ជា​សន្តិសុខ​ដែល​យាម​នៅ​​​កន្លែងកើតហេតុបានអោយ​ដឹង​ថា មុន​ពេល​កើ​ត​ហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើ​កបរ​​រថយន្ត​មួយគ្រឿង​ស៊េរី​ទំនើប​ម៉ាក អូ​ឌី​ ពណ៌​ស ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ព្រះ​នរោត្តម ក្នុង​ទិស​ដៅពី​ជើ​ង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​កើត​​ហេតុ បាន​បត់​ស្តាំ​ចូល​ទៅ​ផ្លូវបេតុង​មួយ​ដែល​នៅ​ជាប់​នឹង​សណ្ឋាគារ​នោះ តែ​គាប់​ជួន ក៍​ស្រាប់តែ​​មាន​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស្គូ​ពី​ បាន​ជិះ​ចេញពី​ផ្លូវ​បេតុង​មក​ក្រៅ ​ទើប​​ធ្វើ​ឱ្យ​​អ្នក​បើ​កបរ​រថយន្ត​បួង​ចង្កូត​គេច​​ ក៍​ជ្រុល​ទៅ​បុក ចូល​សណ្ឋាគារ បណ្តាល​ឲ្យ​បែក​កញ្ចក់អស់​១​ប្រលោះ​ និង​បុក​ផើ​ង​ផ្កា​សំរាប់តាំង​​លំអ រង​ការ​ខូចខាត​ ព្រមទាំង​ធ្វើ​អោយ​រថយន្ត ខ្ទេច​ផែ្ន​ក​ខាង​មុខតែ​ម្តង ហើយ​ក្នុង​ហេតុការណ៍​នេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្សណាម្នាក់នោះទេ​ ។

ក្រោយ​ពេល​កើ​ត​ហេតុ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះ​ទៅ​ដល់​កន្លែង​កើ​ត​ហេតុ និង​បានអោយ ភាគី​រថយន្ដ​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​​នឹង​ខាង​សណ្ឋាគារ ដោយ​ខាង​រថយន្ត​ស៊េរីទំណើប​សុខចិត្ត​ជួយ​ចេញថ្លៃ​ខូចខាត ទៅ​ឱ្យ​ខាង​សណ្ឋាគារ​ដើ​ម្បី​បញ្ចប់រឿង​តែម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ