ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​គ្រោង​រក​ប្រាក់​ចំណូល​ពី​អាជីវកម្ម​ឱ្យ​បាន​៣៤៧​ពាន់​លាន​រៀល​ក្នុងឆ្នាំនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២១​នេះ​ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​បង្ហាញ​ផែនការអាជីវកម្ម​របស់​ខ្លួន​ថា​នឹង​រក​ប្រាក់​ចំណូល​សរុប​ពី​អាជីវកម្ម​ឱ្យ​បាន​ដល់​ជាង​៣៤៧​ពាន់​លាន​រៀល ពោល​គឺ​មានការ​កើន​ប្រមាណ​ជាង​៧% បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២០ ប្រាក់​ចំណូល​សរុប​មាន​ជាង​៣២៤​ពាន់​លាន​រៀល​។ យោង​តាម​របាយការណ៍​លទ្ធផល​អាជីវកម្ម ឆ្នាំ​២០២០​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បង្ហាញ​ថា ឆ្នាំ​២០២០​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ផលិត​ទឹក​ស្អាត​បាន​ជាង ២២៤​លាន​ម៉ែ​ត​គូប ,​បង្កើន​អតិថិជន​ថ្មី​បាន​ចំនួន​១៧.៧១២​បណ្តាញ​និង​បាន​រក​ប្រាក់​ចំណូល​សរុប​ជាង​៣២៤​ពាន់​លាន​រៀល​។​សម្រាប់​ទិស​ដៅ​អាជីវកម្ម​ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២១​នេះ​ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​បង្ហាញ​ផែនការអាជីវកម្ម​របស់​ខ្លួន​ថា​នឹង​រក​ប្រាក់​ចំណូល​សរុប​ពី​អាជីវកម្ម​ឱ្យ​បាន​ដល់​ជាង​៣៤៧​ពាន់​លាន​រៀល ពោល​គឺ​មានការ​កើន​ប្រមាណ​ជាង​៧% បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២០ ប្រាក់​ចំណូល​សរុប​មាន​ជាង​៣២៤​ពាន់​លាន​រៀល​។

យោង​តាម​របាយការណ៍​លទ្ធផល​អាជីវកម្ម ឆ្នាំ​២០២០​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បង្ហាញ​ថា ឆ្នាំ​២០២០​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ផលិត​ទឹក​ស្អាត​បាន​ជាង ២២៤​លាន​ម៉ែ​ត​គូប ,​បង្កើន​អតិថិជន​ថ្មី​បាន​ចំនួន​១៧.៧១២​បណ្តាញ​និង​បាន​រក​ប្រាក់​ចំណូល​សរុប​ជាង​៣២៤​ពាន់​លាន​រៀល​។​សម្រាប់​ទិស​ដៅ​អាជីវកម្ម​ឆ្នាំ​២០២១ គ្រោង​ផលិត​ទឹក​ស្អាត​បាន​ជាង​២២៧​លាន​ម៉ែត្រគូប​,​បង្កើន​អតិថិជន​ថ្មី​ចំនួន​២៧.០០៦​បណ្តាញ​និង​គ្រោង​រក​ប្រាក់ ចំណូល​សរុប​បាន​ជាង​៣៤៧​ពាន់​លាន​រៀល​។

ពាក់ព័ន្ធ​និង​ការ​ធ្វើ​អាជីវកម្ម​នេះ​បើ​តាម ឯកឧត្តម ស៊ឹ​ម ស៊ី​ថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ពលរដ្ឋ​នៅ​ក្រុងភ្នំពេញ ក្នុង​ដែន​សេវាកម្ម ដោយ​ផ្អែក​ទៅ​លើ​ផែនការ​ដែល​យើង​បាន​ធ្វើ​នៅ​ដើមឆ្នាំ​និង​ការ​អនុម័ត​របស់​ក្រុមប្រឹក្សាភិបាល ចាំបាច់​យើង​ត្រូវ​ផ្គត់ផ្គង់​ទឹក​ឱ្យ​គ្រប់​ទៅ​តាម​ផែនការ​គ្រោងទុក ហើយ​ទន្ទឹម​និង​នេះ​នៅ​ចន្លោះ​មាន​ជំងឺ​កូ​វី​ដ​១៩​និង​ការ​បិទ​ខ្ទប់​នេះ​ក្តី​ក៏​យើង​នូវ​តែ​ខិតខំ​ធ្វើ​យ៉ាងណា ចែកវេន​អ្នក​ប្រចាំការ​ផលិត​ឱ្យ​បាន​គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។

ឯកឧត្តម ស៊ឹ​ម ស៊ី​ថា មាន​ប្រសាសន៍​ថា​«​តាម​អ្វី​ដែល​ក្រុមប្រឹក្សា​បាន​សម្រេច យើង​នឹង​បង្កើន​ប្រាក់​ចំណូល​សរុប​ក្នុង​ឆ្នាំ​២០២១​នេះ​ឱ្យ​ច្រើន​ជាង​ឆ្នាំ​២០២០ ដោយ​ផ្អែក​ទៅ​តាម​ផែនការ​ដែល​យើង​បាន​ដាក់​ចេញ ផលិត​ទឹក​ឱ្យ​បាន​ច្រើន​, យើង​ត្រូវ​បង្កើន​ប្រវែង​បណ្តាញ​ចែកចាយ​ទឹក​និង​បង្កើន​អតិថិជន​ជាង​២​ម៉ឺន​កុង​ទ័​រ ហើយ​ចំណុច​ដែល​យើង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ឆ្នាំទៅ គឺ​យើង​បង្កើន​អតិថិជន​ប្រើប្រាស់​។​លើស​ពី​នេះ តាម​រយៈ​ការ​ខិតខំ​របស់​និយោជិត​ខាង​គ្រប់គ្រង​ប្រព័ន្ធ​ការពារ​ទប់ស្កាត់​ទឹក​បាត់បង់​ក៏​ជា​ចំណុច​មួយ​នៃ​ការ​បង្កើន​ប្រាក់​ចំណូល​» ។
ឯកឧត្តម​សង្កត់ធ្ងន់​ថា​«​យើង​ទទួល​បាន​ប្រាក់​ចំណូល​មិនមែន​បាន​មក​តែ​ពី​ទឹក​មួយ​មុខ​នោះ​ទេ ។​យើង​បាន​ចំណូល​មក​ពី​កា​រត​ភ្ជាប់​បណ្តាញ ចំណូល​ធ្វើ​សេវាកម្ម​ទឹក​ស្អាត​ពី​ខាងក្រៅ ដោយ​យើង​ទទួល​ម៉ៅ​ការ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា »​។

ឯកឧត្តម ស៊ឹ​ម ស៊ី​ថា លើក​ឡើង​ថា ក្នុង​បរិបទ​បិទ​ខ្ទប់​ហើយ​មានការ​អនុគ្រោះ​បង់ថ្លៃ​ទឹក​ជំនួស​របស់​ប្រជាពលរដ្ឋ តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ ថ្វី​ត្បិត​មានការ​បង់ប្រាក់​បែប​។ យើង​មានការ​គិតគូ​ច្បាស់លាស់​នូវ​ចំនួន​ផ្ទះ​ជួល​ដែល​បាន​បិទ​ខ្ទប់ យើង​បាន​ធ្វើការ​គណនា​ដឹង​នូវ​អ្វី​ដែល​យើង​បាន​ចំណាយ អីចឹង​តាម​ការ​គិតគូ​អស់​ប្រមាណ​៧០០​លាន​រៀល ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន​នៅ​ពេល​បញ្ចប់​វិ​ក័យ​ប​ត្រ​ក្នុង​ខែ​៥​នេះ​ទៀត គ្រោង​ចំណាយ​អស់​ជាង​១.២០០​លាន​រៀល ដើម្បី​បង់ប្រាក់​ជំនួស​ប្រជាពលរដ្ឋ​ដែល​ជា​កម្មករ កម្មការិនី​ជួល​ផ្ទះ​ស្ថិត​នៅ​តាម​មូលដ្ឋាន​ក្នុង​ក្រុងភ្នំពេញ​និង​ក្រុង​តា​ខ្មៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ