ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាច និងក្រុមគ្រូពេទ្យបង្អែក ស្រុកកំពង់ត្រាច រួមគ្នាជាមួយក្រុមគ្រូពេទ្យខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ឧសភា នេះ បានចុះមកដល់កាស៊ីណូសុខ គីមម៉េង ដែលមានទីតាំងនៅជាប់និងច្រកទ្វារទ្វេភាគីតន់ហន់ ប្រទេសវៀតណាម ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។

កាស៊ីណូដែលមានអ្នកលេងគគ្រឹកគគ្រេងនៅជាប់ព្រំដែនមួយនេះ បានផ្ទះឆ្លងជំងឺកូវីដ19ចំនួន4នាក់ ដែលក្រុមគ្រូពេទ្យបានបង្ហាញកាលពីរសៀលថ្ងៃទី២៨ ឧសភា ។ លោកអូន ខន អភិបាលស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹង កាលពីព្រឹកថ្ងៃទី29 ឧសភា ថា អ្នកនៅក្នុងកាស៊ីណូចំនួន4នាក់ ពេលចូលមកលេងនៅកាស៊ីណូពិនិត្យកំដៅមានរហូតទៅដល់38អង្សា ។ បន្ទាប់ពីមានកំដៅខ្ពស់បុគ្គលិកទាំង4នាក់បានទៅពិនិត្យពេទ្យដោយខ្លួនឯង ពេលនោះគ្រូពេទ្យបានចេញលទ្ធិផលភា្លមៗបង្ហាញថា ទាំង4នាក់នេះមានវិជ្ជមានកូវីដ19។

លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បាននិយាយប្រាប់អោយដឹងថា បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ19នៅក្នុងកាសុីណូ អាជ្ញាធរបានចុះមកកាន់ទីតាំងនោះ ហើយមិនអនុញាតអោយអ្នកលេងចេញពីកាសុីណូឡើយរងចាំគ្រូពេទ្យមកធ្វើតេស្ត។ លោកអូន ខន និយាយថា អ្នកដែលធ្វើតេស្តមានចំនួន90នាក់ និងអ្នកពាក់ពន្ធ័ផ្សេងៗទៀត។ គេបានដឹងថា កាស៊ីណូសុខគីមម៉េងដែលមានទីតាំងនៅភូមិព្រែកក្រឹសនេះមានអ្នកចូលលេងច្រើនណាស់។

ទោះជាមានជំងឺឆ្លងកូវីដ19រីករាលដាល់ក៍ដោយក៍កាសុីណូមួយនេះមិនត្រូវបានគេបិតដែរនៅបើកអោយគេលេងរហូតដល់ផ្ទះទើបមានការភ្ញាក់ផ្អើល។ ដោយ៖ កែវ ឆាត





ចែករំលែកព័តមាននេះ