ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ល្បែង កន្ទុយលេខ ក្នុង​ផ្សារ​បាន​លុង ឃាត់ខ្លួន​ ៣​នាក់

6 ខែ មុន

ខេត្តរតនគិរី ៖ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ កន្ទុយលេខ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​បង្ក្រាប​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។ ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែឧសភា…

ខេត្តរតនគិរី ៖ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ កន្ទុយលេខ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​បង្ក្រាប​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្នុង​ផ្សារ​បាន​លុង ភូមិ​៧​មក​រា សង្កាត់ ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្ត​រតនគីរី ។

ការ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ ដឹកនាំ​សម្របសម្រួល​ដោយ​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ហើយ​ជនសង្ស័យ​ចំនួន ០៣​នាក់​រួម​មាន ៖
ទី​០១. ឈ្មោះ​លី ណា​វី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។
ទី​០២. ឆ​ន ចាន់​នី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កាត់ដេរ ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។
និង​ទី​០៣. វ៉ា ធី​ណូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួម​មាន​សំភារ​កត់​ឆ្នោត​មួយ​ចំនួន​មាន ៖
-​ទូរ​សព្ទ័​ដៃ ចំនួន​៣​គ្រឿង
-​លុយ​ខ្មែរ មួយ​ចំនួន
-​ម៉ាស៊ីន​កត់​ឆ្នោត ១​គ្រឿង ។

ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​បំពេញ​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Picture
Picture