ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ប្រកាស​ករណី​ឆ្លង​កូ​វី​ដ​ប្រចាំ​ថ្ងៃ​ទាប​បំផុត ក្នុង​រយៈពេល​ជាង​១​ខែ

2 ឆ្នាំ មុន

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ថ្ងៃ​ទី​២៨ ខែឧសភា នេះ បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​ថ្មី​ចំនួន​១៨៦,៣៦៤​នាក់ ក្នុង​រយៈ

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ថ្ងៃ​ទី​២៨ ខែឧសភា នេះ បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​ថ្មី​ចំនួន​១៨៦,៣៦៤​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ ដែល​នេះ​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​១៤ ខែមេសា កន្លង​មក​។ ខណៈ​ដែល​ការ​ស្លា​.​ប់​កើន​៣,៦៦០​នាក់​។

ទិន្នន័យ​សរុប​របស់​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​បង្ហាញ​ថា ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ មាន​ចំនួន​២៧,៥៦​លាន​នាក់ ខណៈ​អ្នក​ស្លា​.​ប់​សរុប​មាន​ដល់​៣១៨,៨៩៥​នាក់​។

ចំនួន​សរុប​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​ផ្លូវការ​របស់​ឥណ្ឌា បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ដោយ​កំពុង​ផ្តល់​ក្តី​សង្ឃឹមថា រលក​ឆ្លង​លើក​ទី ២ អាច​នឹង​ត្រូវ​បិទ​បញ្ចប់ ប្រសិនបើ​ករណី​ឆ្លង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​បែប​នេះ​។

ជាមួយ​គ្នា​នេះ ការ​ព្រួយបារម្ភ​នៅ​តែ​មាន ចំពោះ​ករណី​ឆ្លង​ប្រចាំ​ថ្មី​ជា​ច្រើន​ផ្សេង​ទៀត ដែល​មិន​ត្រូវ​បាន​គេ​រាយការណ៍ ដែល​ភាគច្រើន​ដោយសារ​ការ​ធ្វើតេស្ត​នៅ​ជនបទ​។

ដោយឡែក​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កើនឡើង​ដល់​៣០​លាន​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​។

ក្នុង​តំបន់​នេះ ដែល​រួម​មាន​ប្រទេស​ឥណ្ឌា​, បង់​ក្លា​ដែ​ស​, ប៉ា​គី​ស្ថាន​, ប៊ូ​តាន​, នេ​ប៉ា​ល់​, ម៉ា​ល់​ឌី​វ និង​ស្រី​លង្កា មាន​១៨​ភាគរយ​នៃ​ចំនួន​ករណី​ឆ្លង​សកល និង​ជិត​១០​ភាគរយ​នៃ​ការ​ស្លា​.​ប់​។

នៅ​ក្នុង​ខែ​នេះ ឥណ្ឌា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​គ្រប់​គ្នា ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​។ ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង​ធំ​បំផុត​មួយ​លើ​ពិភពលោក​មួយ​នេះ គឺ​មិន​អាច​បំពេញ​តាម​តម្រូវការ​បាន​ឡើយ​។

ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដល់​ប្រជាជន​ខ្លួន​ជាមួយ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក​ពី​វិទ្យាស្ថាន Serum​។ វ៉ាក់សាំង Covaxin ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក Bharat Biotech និង​បាន​ចាប់ផ្តើម​បញ្ចេញ​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Sputnik V របស់​រុ​ស្ស៊ី​ផង​ដែរ​៕ (​ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ