ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ប្រកាស​​អ្នក​ពាក់ព័ន្ធ​ឈ្មោះរឿងសា​ខន ហៅ«​ម៉ាក់​ចំប៉ា​» លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ហ៊ុយ ឡេ​ង សូម​ទៅ​យក​សំណាក​ធ្វើតេស្តកូវីដ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ប្រកាស​ថា​អ្នក​ពាក់ព័ន្ធ​ឈ្មោះ រឿង សា​ខន ហៅ «​ម៉ាក់​ចំប៉ា​» លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ហ៊ុយ ឡេ​ង សូម​ទៅ​យក​សំណាក​ធ្វើតេស្ត​កូ​វី​ដ​១៩…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ប្រកាស​ថា​អ្នក​ពាក់ព័ន្ធ​ឈ្មោះ រឿង សា​ខន ហៅ «​ម៉ាក់​ចំប៉ា​» លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ហ៊ុយ ឡេ​ង សូម​ទៅ​យក​សំណាក​ធ្វើតេស្ត​កូ​វី​ដ​១៩ ។

ក្រោយ​ពី​មាន​ករណី​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ លើ​ស្ត្រី​ម្នាក់​ដែល​ជា​អាជីវករ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ហ៊ុយ​ឡេ​ង​រួច​មក លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បានការ​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ រឿង សា​ខន ហៅ «​ម៉ាក់​ចំប៉ា​» លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ហ៊ុយ ឡេ​ង ក្រុង​សិរី​សោភ័ណ ប្រញាប់​មក​យក​សំណាក នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង ។

ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ស្ត្រី​ឈ្មោះ រឿង សា​ខន ហៅ «​ម៉ាក់​ចំប៉ា​» មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។

នៅ​យប់​ថ្ងៃ​ទី​២៧ ខែឧសភា​នេះ ក្រុមការងារ​កំពុងធ្វើការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល បុគ្គល​ខាងលើ​ដើម្បី​យក​សំណាក់រ​កកូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ