ចោរឆក់ទូរស័ព្ទដួលបែកក្បាលដេរ១០ថ្នេរ
រាជធានីភ្នំពេញ ៖ មកពីលេងផ្ទះមិត្តភក្តិត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច បណ្តាលឲ្យដួលម៉ូតូបែកក្បាលដេរ១០ថ្នេរ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៨ វិច្ឆិកា
រាជធានីភ្នំពេញ ៖ មកពីលេងផ្ទះមិត្តភក្តិត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច បណ្តាលឲ្យដួលម៉ូតូបែកក្បាលដេរ១០ថ្នេរ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៨ វិច្ឆិកា
រាជធានីភ្នំពេញ ៖ មកពីលេងផ្ទះមិត្តភក្តិត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច បណ្តាលឲ្យដួលម៉ូតូបែកក្បាលដេរ១០ថ្នេរ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៨ វិច្ឆិកា ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ ដន សង្ហា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមនីបផនភេន ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូមកពីលេងផ្ទះមិត្តភក្តិនៅម្តុំរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គោលបំណងត្រឡប់មកផ្ទះវិញ ខណៈដែលជិះមកដល់ផ្លូវលេខ២៧១ពីជើងទៅត្បូងបត់ឆ្វេង ស្រាប់តែមានជន២នាក់ជិះមួយគ្រឿងមិនស្គាល់ម៉ាកមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីគាត់ដែលកំពុងជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ យកទូរស័ព្ទទៅបាត់ ហើយបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់បែកក្បាលហូរឈាមជោក ៕
ចែករំលែកព័តមាននេះ