មនុស្ស​ជំនិត​លោក កឹ​ម សុខា​ សួររកលុយ​៧០​ម៉ឺន​ដុល្លារកន្លងមករបស់ទូរទស្សន៍​ព្រះអាទិត្យនៅទីណា? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជំនិត​លោក កឹ​ម សុខា​ សួររកលុយ​៧០​ម៉ឺន​ដុល្លារកន្លងមករបស់ទូរទស្សន៍​ព្រះអាទិត្យនៅទីណា?

2 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោក មុត ច​ន្ថា មនុស្ស​ជំនិតម្នាក់របស់ ​លោក កឹ​ម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង…

រាជធានី​ភ្នំពេញ ៖ លោក មុត ច​ន្ថា មនុស្ស​ជំនិតម្នាក់របស់ ​លោក កឹ​ម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ​បាន​ប្រកាស​សួរ​រក​ថវិការចំនួន ​៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​កដែលជាលុយ ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ កន្លងមក ថានៅទីណា ដើម្បី​យលលុយនោះ មក​ជួយ​ពលរដ្ឋ​កំពុង​រង​គ្រោះ​ដោយសារ​កូ​វី​ដ-​១៩​នៅ​កម្ពុជា ។

Picture

លោកបានបន្តថា ​លុយចំនួន ៧០​ម៉ឺន​ដុល្លារអាមេរិក ដែលកន្លងមកអតីតគណបក្សសង្រ្គោះជាតិប្រមូលបានដើម្បីបើកទូរទស្សន៍ព្រះអាទិត្យ តែគ្មានចេញរូបរាងរហូតដល់ពេលនេះ គួរ​បង្វែរលុយ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជួយ​ពលរដ្ឋ​ពេល​ជួប​ការ​លំបាក ។ ការ​ប្រកាស​រក​ថវិការ​មូលនិធិ​នេះ ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្លាប់​ចូលរួម​ថវិការ​ក្នុង​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ដែល​អតីត​បង្កើត​ប្រឆាំង​គ្រោង​បង្កើត​កន្លង​មក ។

លោក​មុត ច​ន្ថា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ ឧសភា​យ៉ាង​ដូច្នេះ​ថា ​« តើ​មូលនិធិ​ជាង​៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នៅឯណា? គួរ​យក​មក​ជួយ​ពលរដ្ឋ​»​។

Picture

លោក​ថា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៥ គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​ប្រមូល​ជំនួយ​ពី​សាធារណជន ដើម្បី​គាំទ្រ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នូវ​មូលនិធិ​បង្កើត «​ទូរទស្សន៍​ព្រះអាទិត្យ​» ឬ «SUN TV» ។

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៥ គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូល​បាន​ថវិកា​ដែល​បាន​មក​ពី​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាង​៧០​ម៉ឺន ដុល្លារ​អា​មេ​រិ​ក ។ លោក​លើក​ឡើង​ថា នៅ​ក្រោយ​លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន និង​បន្ត​មក​ទៀត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្តឹង​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​យុវជន​កម្ពុជា​រួច​មក ថវិកា​របស់​គណបក្ស និង​មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ត្រូវ​បាន​ដក​ចេញពី​គណនេយ្យ​ធនាគារ​ស្ងាត់បាត់​ឈឹង ។

Picture

មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​០៣​រូប ដែល​មាន​សិទ្ធិ​ចុះហត្ថលេខា​លើ Cheque ដើម្បី​ដក​ប្រាក់​ពី​ធនាគារ គឺ​១ – លោក កឹ​ម សុខា ប្រធាន​គណបក្ស ២- លោក យឹ​ម សុវណ្ណ ប្រធាន​គណៈកម្មការ​ធិ​ការ​ប្រតិបត្តិ​គណបក្ស និង​៣ – លោក គី វណ្ណ​ដា​រ៉ា អគ្គ​ហិ​រញ្ញឹក​គណបក្ស ប៉ុន្តែ​ខណៈ​ដែល​លោក កឹ​ម សុខា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ គឺ​មាន​តែ​លោក យឹ​ម សុវណ្ណ និង​លោក គី វណ្ណ​ដា​រ៉ា ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ចុះហត្ថលេខា​ដក​ប្រាក់​ទាំង​អស់ពី​គណនេយ្យ​ធនាគារ ។

លោក​ថា ខ្ញុំ​ឃើញ​លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (២០១២-​កុម្ភៈ ២០១៧) បាន​និង​កំពុង​លក់​ប័ណ្ណ​នាឡិកា ដោយ​អះអាង​ថា ដើម្បី​យក​ថវិកា​មក​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ដោយ​ជម្ងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​កម្ពុជា ។ ខ្ញុំ​យល់​ថា ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ឱ្យទាន់​ពេលវេលា​ក្នុង​វិបត្តិ​ចំពោះ​មុខ​គួរតែ​ឱ្យ​លោក យឹ​ម សុវណ្ណ និង​លោក គី វណ្ណ​ដា​រ៉ា បង្វែរ​ថវិកា​របស់​ទូរទស្សន៍​ព្រះអាទិត្យ ដែល​ជា​ថវិកា​បាន​មក​ពី​ការ​បរិច្ចាគ​របស់​ប្រជាពលរដ្ឋ ដើម្បី​យក​មក​ជួយ​ពួក​គាត់​វិញ ។

Picture

ម្យ៉ាងវិញទៀត ថវិកា​ជាង​៣០​ម៉ឺន​ដុល្លារ ដែល​ប្រមូល​បាន​ពី​ផែនការ​មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរ​បញ្ចេញ​មក​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រង​គ្រោះ​ដោយ​រោគរាតត្បាត​កូ​វី​ដ​-១៩​។

លោក​ក៏​បាន​សួរ​ទៅ លោក យឹ​ម សុវណ្ណ និង​លោក គី វណ្ណ​ដា​រ៉ា គួរតែ​ចេញ​មុខ​មក​បញ្ជាក់​ដល់​ម្ចាស់​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ គឺ​ប្រជាពលរដ្ឋ​ខ្មែរ តើ​ថវិកា​ជាង ៧០​ម៉ឺន ដុល្លារ នៅឯណា? ៕