ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ ៨៨​ឆ្នាំ ដើរ​ពុំរួច រកឃើញ​កូ​វីដ ក្នុងចំណោម ២៥​នាក់ នៅ​ខេត្តព្រៃវែង

2 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តព្រៃវែង​៖ តាមរយ​:​ការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តព្រៃវែង បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន…

​ខេត្តព្រៃវែង​៖ តាមរយ​:​ការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តព្រៃវែង បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ២៥​នាក់​បន្ថែមទៀត ដែលជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភ​:​។ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ ទើប​រកឃើញ​ថ្មី ទាំង ២៥​នាក់​នោះ មាន​លោកយាយ​ម្នាក់ អាយុ ៨៨​ឆ្នាំ ដែល​ដើរ​ពុំរួច ត្រូវបាន​ពេទ្យ​បី​ឡើង​ឡានពេទ្យ នាំទៅ​ព្យាបាល​។​

​លោកយាយ​អាយុ ៨៨​ឆ្នាំ ដែល​ឆ្លង​កូ​វីដ​នោះ មានឈ្មោះ ហេង គន់ រស់នៅ​ភុ​មិ​ត្បែង ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​។ លោកយាយ បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ ណា​ល់ រ៉ៃ​។ លោកយាយ បាន​យក​សំណាក​លើក​ទី​១ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ ដោយ​ធ្វើតេស្ត​រហ័ស លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​រដ្ឋបាលខេត្ត​ព្រៃវែង ប្រកាសថា គិត​ត្រឹម​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ នេះ ខេត្តព្រៃវែង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣៣០​នាក់ បាន​ព្យាបាល​ជា​សះ​ស្បោ​យ​ចំនួន ១៥២​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ១៧៤​នាក់ និង​ស្លាប់ ៤​នាក់​។

​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ការចម្លង​ចូលក្នុង​សហគមន៍ រដ្ឋបាលខេត្ត​ព្រៃវែង សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់ និង​ប្រញាប់​រួសរាន់ ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​រៀងរាល់​ម៉ោង​ធ្វើការ (​រួមទាំង​ថ្ងៃ​ឈប់សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​របស់ខ្លួន អោយបាន​តាម​បទបញ្ជាផ្ទៃក្នុង សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​។​

​ចំពោះ​អ្នកពាក់ព័ន្ធ​ដទៃទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ជាប្រចាំ ត្រូវ​ពិនិត្យ​កម្តៅ​យ៉ាងតិច ២​ដង ក្នុង ១​ថ្ងៃ និង​ត្រូវ​សម្រាក់​នៅផ្ទះ​បន្ទប់​ដាច់ដោយឡែក​តែម្នាក់ឯង និង​ត្រូវអនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​អោយបាន​ម៉ឺងម៉ាត់​បំផុត ជាពិសេស​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងករណី​មានការ​សង្ស័យ ឬ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី ដូចជា ឡើងក​ម្តៅ​លើសពី​៣៧ អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក ថប់ៗ​ដង្ហើម ត្រូវ​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរពេទ្យបង្អែក​តាម​ក្រុង​-​ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង តាមរយ​:​លេខ​ទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១៕​ ស៊ឹម សាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ