ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នក​សារព័ត៌មាន​អា​មេ​រិ​ក​ម្នាក់​នៅអាកាសយានដ្ឋានអន្តរជាតិ​របស់មីយ៉ាន់ម៉ា

2 ឆ្នាំ មុន

និពន្ធ​នាយក ដែល​គ្រប់គ្រង​លំដាប់​ជួរ​មុខ ត្រូវ​បាន​គេ​ស្គាល់​ថា Danny Fenster ​ត្រូវ​បាន​គេឃាត់ខ្លួន ការ​ធ្វើ​ដំណើរ នៅ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ខណៈ​ពេល​ដែល​លោក​រៀបនឹង​ធ្វើការ​ហោះហើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​។

ប្រទេស​មី​យ៉ា​ន់​ម៉ា​៖ យោង​តាម​សារព័ត៌មាន ALJAZEERA ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា និពន្ធ​នាយក ដែល​គ្រប់គ្រង​លំដាប់​ជួរ​មុខ ត្រូវ​បាន​គេ​ស្គាល់​ថា Danny Fenster ​ត្រូវ​បាន​គេឃាត់ខ្លួន ការ​ធ្វើ​ដំណើរ នៅ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ខណៈ​ពេល​ដែល​លោក​រៀបនឹង​ធ្វើការ​ហោះហើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​។

យោង​តាម​ទស្សនាវដ្តី​ឯករាជ្យ​ក្នុងស្រុក​មួយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​និយាយ​ថា លោក Danny Fenster និពន្ធ​នាយក នៃ​ទស្សនាវដ្តី Frontier​ កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ Insein បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃាត់ខ្លួន នៅ​អាកាសយានដ្ឋាន យ៉ាំ​ង​ហ្គោ​ន ដើម្បី​ត្រៀម​ចាកចេញ ដោយ​ជើងហោះហើរ​អន្តរជាតិ​។

លោក ហ្វេ​ន​ស្ទឺ​រ (Fenster) ដែល​មក​ពី​តំបន់ the Detroit នៅ​សហរដ្ឋអាមេរិក លោក​ធ្លាប់​ជា​អតីត​ដែល​ធ្វើការ​នៅ​ក្នុង​សារព័ត៌មាន​ឯករាជ្យ​មួយ​ដែល​មានឈ្មោះ​ថា Myanmar Now ហើយ​លោក​ត្រូវ​បាន​គឹ​ដឹង​ថា លោក​គឺជា​អ្នកកាសែត​បរទេស​ទី​៤ ដែល​ត្រូវ​បាន​ឃុំខ្លួន បន្ទាប់​ពី​រដ្ឋប្រហារ​នៃ​របប​យោធា​កើតឡើង នៅ​ថ្ងៃ​ទី ១ ខែកុម្ភៈ​។

សូម​ជម្រាប​ថា អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​៣​នាក់​មុន លោក​ហ្វេ​ន​ស្ទឺ​រ (Fenster) គឺ​លោក Robert Bociaga ជា​អ្នកធ្វើការ​ក្រៅ​ម៉ោង មក​ពី​ប្រទេស Poland អ្នក​ទី​២ Yuki Kitazumi​ មក​ពី​ប្រទេស​ជប៉ុន​។ និង​អ្នក​ទី​៣ គឺ​លោក Nathan Maung​ជា​ជនជាតិ​អា​មេ​រិ​ក ហើយ​ការ​ចាប់ខ្លួន​លោក​នៅ​ការិយាល័យ​របស់​លោក​ផ្ទាល់ មានឈ្មោះ​ថា Kamayut Media office ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ បង្ហោះ​ព័ត៌មាន​មិន​ពិត ហើយ​លោក​ត្រូវ​បាន​នាំ​មក​តុលាការ​នៅ​ដើម្បី​ខែ​នេះ​ផង​ដែរ​។

អ្នកតំណាង​ឱ្យ​ទស្សនាវដ្តី Frontier​បាន​និយាយ​ថា​៖ «​យើង​មិនដឹង​ថា​ហេតុ​អ្វី បានជា ហ្វេ​ន​ស្ទឺ​រ ត្រូវ​បាន​ឃុំខ្លួន ហើយ​យើង​មិន​អាច​ទាក់ទង​គាត់​បាន​ទេ តាំងពី​ព្រឹក​មកនេះ​។ យើង​មានការ​ព្រួយបារម្ភ​ចំពោះ​សុខុមាលភាព​របស់​គាត់ ហើយ​អំពាវនាវ​ឱ្យ​មានការ​ដោះ​លែង​គាត់​ជា​បន្ទាន់​។ អ្វី​ដែល​ជា​អាទិភាព​របស់​យើង​ត្រូវធ្វើ​នា​ពេល​នេះ គឺ​ត្រូវ​ធានា​ថា​គាត់​មាន​សុវត្ថិភាព និង​ផ្តល់​ជំនួយ​ដែល​គាត់​ត្រូវការ​»​។

លោក Fenster មាន​អាយុ ៣៧ ឆ្នាំ បាន​ចូល​ធ្វើការ​នៅ Frontier Myanmar នៅ​ខែសីហា ឆ្នាំ ២០២០

ចាប់តាំងពី​រដ្ឋប្រហារ​មក ឧត្តមសេនីយ៍​មី​យ៉ា​ន់​ម៉ា បាន​បង្ក្រាប​ការ​រាយការណ៍​និង​បិទ​រាល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​អ៊ិ​ន​ធើ​ណេ​ត ការ​ប្រើ​យុទ្ធសាស្ត្រ​ដ៏​ឃោរឃៅ​ជា​ច្រើន​កាន់តែ​ខ្លាំង​ឡើង​ៗ ទៅ​លើ​អ្នកប្រឆាំង​និង​អ្នក​ដែល​បន្ត​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៃ​របប​យោធា​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុងស្រុក​ជា​ច្រើន ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ ហើយ​អ្នកកាសែត​ប្រហែល ៨០ នាក់ ត្រូវ​បាន​ឃុំខ្លួន និង​ពាក់កណ្តាល​នៃ​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​ចោទប្រកាន់ ឬ​ការ​ជំនុំ​ជម្រះក្តី​។

គណៈកម្មាធិការ​ការពារ​អ្នកកាសែត (CPJ) ដែល​ជា​អ្នក​លើកកម្ពស់​សេរីភាព​សារព័ត៌​មាននៅ​ជុំវិញ​ពិភពលោក បាន​អំពាវនាវ​ឱ្យ​មានការ​ដោះ​លែង​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ CPJ​លោក Shawn Crispin​ជា​អ្នកតំណាង​មន្ត្រីជាន់ខ្ពស់ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ CPJ បាន​និយាយ​ថា​៖ «​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​អ្នកកាសែត​បរទេស គឺជា​ការ​គំរាមកំហែង​ចុង​ក្រោយបង្អស់ ដល់​សេរីភាព​សារព័ត៌មាន នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​»​។

ជាមួយ​គ្នា​នេះ​ដែរ ក្លឹ​ប​អ្នក​ទទួល​បន្ទុក​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ ក៏​បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​នេះ​ដែរ និង​បាន​កត់​សម្គាល់ថា​ទស្សនា​វ​ត្តី Frontier និង Myanmar Now គឺជា​សារព័ត៌មាន​មាន​វិជ្ជាជីវៈ ហើយ​ព័ត៌មាន​របស់​ពួក​គេ​មិន​មាន​ភាព​ប្រឌិត​នោះ​ទេ​។

Yuki Kitazumi​ មក​ពី​ប្រទេស​ជប៉ុន

ក្លឹ​ប​អ្នក​ទទួល​បន្ទុក​ព័ត៌មាន​បរទេស​ឬ the FCC (The Foreign Correspondents Club ) បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ខ្លួន​បាន​កត់សម្គាល់​ឃើញ​ថា​៖ «​ចាប់តាំងពី​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី ១ ខែកុម្ភៈ​មក ស្ថាប័ន​ទាំងនេះ​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង និង​អស្ចារ្យ​ក្នុង​ការ​ផ្តិត​យក​រូបភាព​ក៏​ដូច​ជា​ព័ត៌មាន និង​ព្រឹត្តិការណ៍​នានា នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ជូន​ដល់​ពិភពលោក​បានដឹង ប៉ុន្តែ​ច្បាប់​របស់​របប​យោធា​នេះ​បែរជា​បាន​ដាក់បន្ទុក ទៅ​លើ​ការ​អត្ថាធិប្បាយ​ឬ​ការ​បោះ​ពុ​ម្ភ​ផ្សាយ ដែល​ពួក​របប​យោធា​នេះ​គិត​ថា អ្នក​ទាំងនេះ​អាច​ធ្វើ​ឱ្យ​ពួក​គេ​អន្តរាយ និង​ធ្វើ​ឱ្យ​ទស្សនៈ​ពិភពលោក កាន់តែ​ដាក់បន្ទុក​ទៅ​លើ​ក្រុម​យោធា​។ ម្យ៉ាងវិញទៀត​គឺ​របប​យោធា​នេះ ខ្លាច​នូវ​រាល់​អំពើរ ដែល​ខ្លួន​បាន​ធ្វើ លើ​ជាតិ​សាសន៍​ក៏​ដូច​ជា​ជន​ស៊ី​វិល​ផង​ដែរ​»​។
សូម​ជម្រាប​ជូន​ថា លោក Fenster មាន​អាយុ ៣៧ ឆ្នាំ បាន​ចូល​ធ្វើការ​នៅ Frontier Myanmar នៅ​ខែសីហា ឆ្នាំ ២០២០៕

អត្ថបទសរសេរ ដោយ